Trending now

វេទិកាស្តីពីការជម្រុញពាណិជ្ជកម្មនិងវិនិយោគវៀតណាម - កម្ពុជា

23:02 | 14/09/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - វេទិកាស្តីពីការជម្រុញពាណិជ្ជកម្មនិងវិនិយោគវៀតណាម-កម្ពុជាបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៤ខែកញ្ញា។

ទិដ្ឋភាពនៃវេទិកា (រូបថតៈ TTXVN)

វេទិកានេះត្រូវបានរៀបចំដោយស្ថាប័នពាណិជ្ជកម្មវៀតណាម; សម្ព័ន្ធសមាគមសហគ្រិន វៀតណាម; ទស្សនាវដ្តីកម្ម សិទ្ធិបញ្ញានិងការច្នៃប្រឌិត; សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា - វៀតណាម - ឡាវ រួមសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍ ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជារៀបចំឡើង។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh អញ្ជើញថ្លែងមតិក្នុងវេទិកា (រូបថតៈ VOV5 )

អញ្ជើញចូលរួមក្នុងវេទិកានេះមានវត្តមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh; តំណាងជាន់ខ្ពស់របស់អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), លោកបណ្ឌិត Sar Senera, រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាលោក ម៉ៅ ថូរ៉ា; អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លឹមហេង រួមជាមួយអាជីវកម្មរាប់រយមកពីប្រ ទេសទាំងពីរផងដែរ។

ថ្លែងនៅក្នុងវេទិកានេះប្រធានសម្ព័ន្ធសមាគមវិទ្យាសាស្ត្រសហគ្រិនវៀតណាម លោក Cao Sy Kiem បានបញ្ជាក់ពីគោលបំណងនៃវេទិកានេះ គឹដើម្បីបង្កើតឱកាសសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរធ្វើការទាក់ទងផ្ទាល់ជាមួយក្រសួងនិងស្ថាប័នមានសមត្ថកិច្ចនានារបស់កម្ពុជា; ធ្វើបច្ចុប្បន្នភាពយន្តការនិងគោលនយោបាយថ្មីៗនៃប្រទេសនីមួយៗ; ជួប ជាមួយដៃគូដើម្បីសហប្រតិបត្តិការបណ្តាក់ទុនរួមគ្នាសំដៅ រួមចំណែកដល់សកម្មភាពពាណិជ្ជកម្មនិងវិ និយោគរវាងប្រទេសទាំងពីរដើម្បីឆ្ពោះទៅរកទីផ្សាររួមគ្នាមានស្ថេរភាពនិងវិបុលភាពនៅក្នុងតំបន់និងពិភពលោក។

ទិដ្ឋភាពនៃវេទិកា (រូបថតៈ VOV5)

ឯកអគ្គរដ្ឋទូតលោក Vu Quang Minh បានសម្តែងក្តីជឿជាក់ថា តាមរយៈវេទិកានេះ ក្រសួង ស្ថាប័ននានារបស់កម្ពុជា នឹងធ្វើបច្ចុប្បន្នកម្មព័ត៌មានអំពីគោលនយោបាយវិនិយោគ ពាណិជ្ជកម្មថ្មីរបស់កម្ពុជា ជាពិសេស ប្រែក្លាយសក្កានុភាពនិងប្រៀបខ្លាំងនៃប្រទេសទាំងពីរឲ្យទៅជាគម្រោងការជាក់ស្តែងនាពេលខាងមុខ។

រីឯបណ្ឌិត Sar Serena បានលើកឡើងថា នាពេលកន្លងទៅ ដើម្បីបង្កើនការទាក់ទាញសហគ្រាសវៀតណាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិកជាជាច្រើនជាមួយក្រសួងផែនការនិងវិនិយោគវៀតណាម; អនុម័តនូវគម្រោងការវិនិយោគរបស់សហគ្រាសវៀតណាម; ពង្រឹងការផ្តល់យោបល់ដល់រដ្ឋាភិបាលឱ្យកែសម្រួលនិងផ្សព្វ ផ្សាយនូវគោលនយោបាយថ្មីនិងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់វិនិយោគិនបរទេសរួមទាំងសហគ្រាសវៀតណាមផងដែរ។ តាមនោះ សហគ្រាសវៀតណាមបានបង្កើននិងបើកទូលាយការវិនិយោគ និងបច្ចុប្បន្នកំពុងក្លាយទៅជាដៃគូសេដ្ឋកិច្ចជួរមុខផងនិងជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានតម្លៃប្រាក់ពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។ ប្រការនេះបង្ហាញនូវការជឿជាក់របស់សហគ្រាសវៀតណាមចំពោះការអភិវឌ្ឍស្ថេរភាពនៃខឿនសេដ្ឋ កិច្ចនិងនយោបាយរបស់កម្ពុជា។

ទិដ្ឋភាពនៃវេទិកា (រូបថតៈ VOV5)

បណ្ឌិត Sar Serena បានចាត់ទុកថា ទោះបីជាខឿនសេដ្ឋកិច្ចរបស់ពិភពលោកកំពុងប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ ប៉ុន្តែទីផ្សារកម្ពុជានៅតែជាទីផ្សារពោរពេញទៅដោយសក្កានុភាពនិងនាំមកផលប្រយោជន៏ជាក់ស្តែងសម្រាប់សហគ្រាសវៀតណាម។

នៅក្នុងវេទិកានេះ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍ ក្រសួងពាណិជ្ជកម្មនៃសភាពាណិជ្ជកម្មកម្ពុជាបានធ្វើបច្ចុប្បន្នភាពព័ត៌ មានអំពីគោលនយោបាយវិនិយោគនិងពាណិជ្ជកម្មថ្មីរបស់ប្រទេសកម្ពុជា; ផ្ទៀងស្តាប់និងឆ្លើយសំនួរមួយចំនួនរបស់សហគ្រាសវៀតណាមក្នុងដំណើរការវិនិយោគនិងអាជីវកម្មនៅកម្ពុជា។ ទន្ទឹមជាមួយគ្នានោះ សហគ្រាសវៀតណាមនិងកម្ពុជា ដែលចូលរួមក្នុងវេទិកានេះ ក៏បានធ្វើការផ្លាស់ប្តូរមតិ ស្វែងយល់និងបង្កើតទំនាក់ទំនងដៃគូ ដើម្បីបន្តការអភិវឌ្ឍ ធ្វើអាជីវកម្មនៅកម្ពុជា។

តាមរយៈសកម្មភាពវិនិយោគធ្វើអាជីវកម្មជាក់ស្តែងនៅកម្ពុជានោះ សហគ្រាស វៀតណាមមិនត្រឹមតែទទួលបានជោគ ជ័យផ្នែកហិរញ្ញវត្ថុសម្រាប់សហគ្រាសប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជាវិជ្ជមាននិងមានប្រសិទ្ធភាពផងដែរចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កសាងនិងអភិវឌ្ឍន៍តំបន់ជនបទ និងតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជាទៀតផង៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ