Trending now

វៀតណាមមានបំណងចង់ឲ្យកម្ពុជាបន្តជួយឧបត្ថម្ភសហគមន៍ជនជាតិវៀតណាម

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan សង្ឃឹមថា: រដ្ឋសភាកម្ពុជាបន្តការយកចិត្តទុកដាក់ដល់ការជួយឧបត្ថម្ភសហគមន៍ជនជាតិវៀតណាមរស់នៅមានស្ថិរភាពនៅកម្ពុជា។

ប្រធានរដ្ឋសភាវៀតណាម​ លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋសភាកម្ពុជានិងជាប្រធានវេទិកា APPF-27 សម្តេច ហេង រំរិន (រូបថតៈ TTXVN)

នាថ្ងៃទី១៥ ខែមករា នៅខាងក្រៅវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ (APPF-27) ដែលបានប្រារព្ធធ្វើឡើងនៅខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋសភាវៀតណាម​ លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋសភាកម្ពុជានិងជាប្រធានវេទិកា APPF-27 សម្តេច ហេង រំរិន។

ក្នុងជំនួបនេះ សម្តេច ហេង សំរិនបានសម្តែងក្តីសោមនាស្សរីករាយចំពោះដំណើរទស្សនកិច្ចចូលរួម APPF-27 របស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះលទ្ធផលទទួលបានយ៉ាងល្អប្រសើនៃវេទិកា APPF-26 ដែលបានរៀបចំឡើងនៅប្រទេសវៀតណាមនាឆ្នាំ២០១៨ ក៏ដូចជាការចែករំលែកនូវបទពិសោធន៍របស់រដ្ឋសភាវៀតណាមជាមួយកម្ពុជាក្នុងការរៀបចំ APPF-27 លើកនេះផងដែរ។

ចំណែកឯប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសម្តែងនូវក្តីសប្បាយរីករាយដែលបានជួបជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន ជាថ្មីម្តងទៀត និងវាយតម្លៃថា វេទិកា APPF-27 ត្រូវរៀបចំដោយល្អប្រសើរក៏ដូចជាការបសិសញ្ឋារកិច្ចយ៉ាងរួសរាយរាក់ទាក់។

លោកស្រីប្រធានរដ្ឋសភាវៀតណាមក៏បានសម្តែងក្តីរីករាយដោយឃើញថាទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍន៌យ៉ាងល្អប្រសើរនៅគ្រប់វិស័យ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាខែធ្នូឆ្នាំ២០១៨ កន្លងទៅ ជាមួយនឹងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការដ៏សំខាន់ៗជាច្រើន។

អញ្ជើញចែករំលែកអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភាវៀតណាមក្នុងការកែទម្រង់សកម្មភាព ជាពិសេសនៅបណ្តាសម័យប្រជុំរដ្ឋសភា នាពេលថ្មីៗនេះប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានរំពឹងទុកថា នាពេលខាងមុខ រដ្ឋសភានៃប្រទេសទាំងពីរនឹងបន្តផ្លាស់ប្តូរគណៈប្រតិភូនិងរៀនសូត្របទពិសោធន៍ពីគ្នាទៅវិញទៅមក។ ទន្ទឹមជាមួយគ្នានោះគឺជាគម្រោងការជួយឧបត្ថម្ភកុំព្យូទ័រ គម្រោងផែនការបណ្តុះបណ្តាលធនធានមនុស្សនៅបន្តបានអនុវត្ត។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan សង្ឃឹមថា: រដ្ឋសភាកម្ពុជាបន្តការយកចិត្តទុកដាក់ដល់ការជួយឧបត្ថម្ភសហគមន៍ជនជាតិវៀតណាមរស់នៅមានស្ថិរភាពនៅកម្ពុជា។ ជាមួយគ្នានោះ បង្កើនលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាមវិនិយោគលើ ការអភិវឌ្ឍន៍ផលិតកម្មនិងមានសកម្មភាពអាជីវកម្មរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

អបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលបក្ស រដ្ឋនិងប្រជាជនវៀតណាមបានសម្រេចក្នុងកិច្ចការស្ថាបនានិងអភិវឌ្ឍន៍ប្រទេសជាតិ ប្រធានរដ្ឋសភាកម្ពុជាបានមានប្រសាសន៍ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធនៅបណ្តាវេទិកាពហុភាគីនិងទ្វេភាគី។

ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេងសំរិន បានថ្លែងអំណរគុណដល់រដ្ឋសភាវៀតណាមក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្សលើវិស័យបច្ចេកវិទ្យា ព័ត៌មាននិងបច្ចេកវិទ្យា និងថ្លែងអំណរគុណចំពោះគំរោងរដ្ឋសភាដោយបក្ស រដ្ឋនិងប្រជាជនវៀតណាមប្រគល់ជូន។

ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០១៩ តាមរយៈប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេងសំរិន បានផ្តាំផ្ញើនូវសេចក្តីជូនពរចំពោះថ្នាក់ដឹកនាំបក្សរដ្ឋនិងប្រជាជនវៀតណាមទាំងអស់ ព្រមទាំងមានប្រសាសន៍ថា សម្តេចនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលដ៏សមស្រមួយដើម្បីបន្តពិភាក្សាអំពីវិធានការជាក់លាក់សម្រាប់ពង្រឹងចំណងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម - កម្ពុជាជាមិនខាន៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ