Trending now

វៀតណាមបានជួយសាងសង់បណ្ឌិតសភាសេដ្ឋកិច្ចសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រាប់ប្រទេសឡាវ

15:16 | 20/07/2019 (យោងតាម baotintuc.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - យោងតាមអ្នកព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំនៅប្រទេសឡាវ នាថ្ងៃ ១៩ ខែកក្កដា នៅរដ្ឋធានី វៀងចាន់ ក្រសួងហិរញ្ញវត្ថុវៀតណាមបានសហការជាមួយក្រសួងហិរញ្ញវត្ថុឡាវ ទិ។

ទិដ្ឋភាពនៃប្រារព្ធពិធីបើកការដ្ឋានសាងសង់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Dongkhamxang ដំណាក់កាលទី ៣

អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមានលោក Dinh Tien Dung រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម, លោក Somdee Duangdee ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីហិរញ្ញវត្ថុនៃប្រទេសឡាវ, លោក Nguyen Ba Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ រួមទាំងតំណាងនៃអង្គភាពពាក់ព័ន្ធមួយចំនួននៃក្រសួងហិរញ្ញវត្ថុនៃប្រទេសទាំងពីរផងដែរ។ ក្រៅពីនោះ នៅមានវត្តមានរបស់តំណាងអ្នកម៉ៅការគំរោង មន្រ្តី បុគ្គលិក គ្រូបង្រៀននិងសិស្សានុសិស្សជាច្រើននាក់នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Dongkhamxang។

ថ្លែងនៅក្នុងពិធីនេះ លោក Dinh Tien Dung បានឲ្យដឹងថា ចាប់ផ្តើមពីលទ្ធផលនិងប្រសិទ្ធភាពនៃគម្រោង វិនិយោគសាងសង់សំណង់ដំណាក់កាលទី ១ និងដំណាក់កាលទី ២ មក ដោយផ្អែកលើតម្រូវការនៃការបណ្តុះបណ្តាលផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលកំពុងតែរីកលូតលាស់នៅក្នុងប្រទេសឡាវ ហើយរដ្ឋាភិបាលនៃប្រទេសវៀតណាមនិងឡាវបានអនុញ្ញាតការសាងសង់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Dongkhamxang ដំណាក់កាលទី ៣ សែលគម្រោងនេះគឺស្ថិតក្នុងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិង រដ្ឋាភិបាលនៃប្រទេសឡាវដំណាក់កាល ២០១៦ - ២០២០ ។

យោងតាមលោក Dinh Tien Dung បានឱ្យដឹងថា នៅពេលគម្រោងសាងសង់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Dongkhamxang ​ដំណាក់កាលទី ៣ ត្រូវបានបញ្ចប់ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលបានវិនិយោគក្នុងដំណាក់កាលទី ១ និងទី ២ ហើយវានឹងធានាលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធបណ្តុះបណ្តាលសម្ភារៈសម្រាប់សិស្សចំនួន ៤.០០០ នាក់និង បុគ្គលិកផ្នែកហិរញ្ញវត្ថុជាង ៣០០ នាក់ ឆ្លើយតបនឹងតម្រូវការសម្រាប់សិស្សានុសិស្សចំនួនប្រហែល ១០០០ នាក់និងបុគ្គលិកផ្នែកហិរញ្ញវត្ថុនិងបណ្តុះបណ្តាលចំនួន ១០០ នាក់។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឡាវលោក Somdee Duangdee តាងនាមរដ្ឋាភិបាលឡាវនិងប្រជាជនឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភដ៏ឧត្តុមឧត្តុងរបស់រដ្ឋាភិបាលវៀតណាម​ ប្រជាជនវៀតណាមនិងក្រសួងហិរញ្ញវត្ថុ វៀតណាមក្នុងរយៈពេលកន្លងមក។ លោក Duangdee បានបញ្ជាក់ថានេះគឺជាគម្រោងមានសារៈសំខាន់អំពីនយោបាយនិងយុទ្ធសាស្ត្រ ដែលជាសកម្មភាពសហប្រតិបត្ដិការដ៏សំខាន់របស់ក្រសួងហិរញ្ញវត្ថុនៃប្រទេសឡាវនិងវៀត ណាមក្នុងរយៈពេលខាងមុខ ដោយរួមចំណែកក្នុងការអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤២ នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការឡាវ - វៀតណាម វៀតណាម - ឡាវ (ថ្ងៃ ១៨ ខែកក្កដា ឆ្នាំ ១៩៧៧ - ថ្ងៃ ១៨ ខែកក្កដា ឆ្នាំ ២០១៩)។

គម្រោងសាងសង់បណ្ឌិតសភាសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Dongkhamxang ដំណាក់កាលទី ៣ មានទុនវិនិយោគសរុបចំនួន ១៧៥,៦ ពាន់លានដុង ដែលគ្របដណ្ដប់លើផ្ទៃដី ១៥៥.០៣៦ ម៉ែត្រការ៉េរួមទាំងអាគារសម្រាប់ការសិក្សាការស្រាវជ្រាវ អន្តេវាសិកដ្ឋាន ផ្ទះអប់រំកាយ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនិងសម្ភារៈផ្សេងៗ បម្រើការបង្រៀននិងការសិក្សាសម្រាប់ទាំងគ្រូនិងសិស្សផងដែរ៕

(យោងតាម baotintuc.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម baotintuc.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន