Trending now

វៀតណាមប្រគល់ជូនស្ថានទូតឡាវនូវអំណោយវិសេសវិសាលមួយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២១

16:49 | 11/02/2021 (បកប្រែដោយឌីណា)

យុកសម័យ - នាពេលថ្មីៗនេះ គណៈប្រតិភូរួមមានមជ្ឈិមសមាគមមិត្តភាពវៀតណាម-ឡាវ និងសមាគមមិត្តភាពប្រពៃណីវៀតណាម - ឡាវ ដឹកនាំដោយលោក Nguyen Manh Hung អតីតអនុប្រធានអចិន្ត្រៃយ៍នៃគណៈទាក់ទងបរទេសមជ្ឈិមបក្ស អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសឡាវ អនុប្រធានមជ្ឈិមសមាគមមិត្តភាពវៀតណាម-ឡាវ បានអញើញទៅសួរសុខទុក្ខ និងប្រគល់អំណោយជូនកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតឡាវប្រចាំនៅទីក្រុងហាណូយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ ២០២១ ។

លោក Nguyen Manh Hung និងលោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang

ថ្លែងនៅក្នុងជំនួបនេះ លោក Nguyen Manh Hung ថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅប្រទេសវៀតណាម លោក Sengphet Houngboungnuang និងកម្មាភិបាល ​បុគ្គលិកនៃស្ថានទូតឡាវដែល​បានរៀប​ចំ​​កា​រ​​ទទួល​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​រូប​លោក និងគណៈប្រតិភូ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​វៀតណាម ឆ្នាំ២០២១ លោក Nguyen Manh Hung បានជូនពរលោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang រួម​ទាំង​កម្មាភិបាល និងបុគ្គលិកនៃ​ស្ថា​នទូតឡាវទាំងមូលមានសុខភាពល្អ មាន​សុភមង្គល និងទទួលបានលទ្ធផលល្អៗថែម​ទៀត​ក្នុងឆ្នាំថ្មី។

លោក Nguyen Manh Hung បានអបអរសាទរចំពោះការដែលប្រទេសឡាវបានគ្រប់​គ្រង​ដោយ​ជោគជ័យនូវជំងឺរាតត្បាត Covid -19 និងបានរៀបចំដោយជោគជ័យនូវមហាសន្និបាតបក្ស​លើកទី​ ១១។ លោកក៏បានជូនពរចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរវៀតណាម - ឡាវកាន់​តែ​រិក​ចម្រើន​ខ្លាំង​ក្លា​ថែម​ទៀត​។ លោកជឿជាក់ថា នាពេលខាងមុខនេះ បក្សប្រជា​ជន​បដិវត្ត​ន៍ឡាវ និង​បក្សកុម្មុយនិស្តវៀតណាមនឹងបន្តរួមដំណើរជាមួយគ្នា ថ្នាក់ដឹកនាំ ប្រជាជនទាំងមូល និងកងទ័ពទាំងមូលនៃប្រទេសនីមួយៗ ពង្រឹង និងពង្រីក​ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ធ្វើឱ្យទំនាក់ទំនងមានការអភិវឌ្ឍយ៉ាងរស់រវើក ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងដើម្បីឆ្លើយតបនូវសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរវៀតណាម - ឡាវ” ។

ទិដ្ឋភាពនៃជំនួប

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅប្រទេសវៀតណាម លោក Sengphet Houngboungnuang បានសម្តែងក្តីរីករាយដោយបានទទួល​​ស្វាគមន៍លោក ​ Nguyen Manh Hung និងគណៈប្រតិភូដ​អញ្ជើញមកទស្សនកិច្ច និងប្រគល់អំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម​ឆ្នាំ ២០២១ ។ លោកបានសង្កត់ធ្ងន់ថា ប្រទេសឡាវ និងវៀតណាមគឺជាប្រទេសទាំងពីរ​​ដែល​មានទំនាក់ទំនងពិសេស។ ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ ចំណងមិត្តភាពសាមគ្គីភាពស្មោះត្រង់ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសឡាវ និងវៀតណាមត្រូវបានដឹកនាំដែល​បង្កើត​ឡើង​ និង​ពូន​ជ្រំ​ដោយលោកប្រធានហូជីមីញ លោកប្រធាន Kaysone Phomvihane លោក​ប្រធាន Souphanouvong រួម​ទាំង​ការ​ពង្រឹង​ និងពង្រីក​ពីថ្នាក់​ដឹក​នាំ​ និង​ប្រជា​ជន​គ្រប់​ជំនាន់​នៃប្រទេសទាំង​ពីរ​បានក្លាយជាទ្រព្យសម្បត្តិមិន​អាច​កាត់​ថ្លៃ​របស់​ប្រទេសទាំងពីរ។ នេះគឺជាក្រិត​ក្រម​នៃ​អត្ថិភាព និងការអភិវឌ្ឍរបស់​ប្រទេសទាំងពីរ ដែលជាកត្តាសម្រេចចិត្តសម្រាប់រាល់ជ័យជំនះនៃបដិវត្តរបស់ប្រទេសនីមួយៗ។ កិច្ចសហប្រតិបត្តិការ និងចំណង​សាមគ្គីភាពរវាង​បក្សប្រជាជន​បដិវត្ត​ឡាវ និងបក្សកុម្មុយនីស្តវៀតណាមនឹងកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត​បន្ទាប់ពីប្រទេសទាំងពីរបានរៀបចំមហាសន្និបាតបក្ស​​ដោយជោគជ័យនាពេល​កន្លង​មក។

ពិធីប្រគល់អំណោយជូន​កម្មាភិបាល និងបុគ្គលិក​​ នៃស្ថានទូតឡាវប្រចាំនៅទីក្រុងហាណូយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​វៀតណាម​ ឆ្នាំ២០២១

ក្នុងឱកាសនេះ លោក Nguyen Manh Hung បានប្រគល់ជូនលោក​ឯកអគ្គរដ្ឋទូត Sengphet Houngboungnuang និងកម្មាភិបាល បុគ្គលិកនៃស្ថានទូតឡាវនូវអំណោយដែលជាម្ហូប​ប្រពៃណីវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ជំនួប​នេះបានពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតឡាវ និងមជ្ឈិម​សមាគមមិត្តភាពវៀតណា - ឡាវ និង​សមាគមមិត្តភាពប្រពៃណីវៀតណាម - ឡាវ./.


(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស