Trending now

វៀតណាមនិងកម្ពុជាបង្កើនការផ្លាស់ប្តូរជំនាញសារព័ត៌មាន

20:10 | 16/09/2018 (យោងតាម qdnd.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ខែកញ្ញា ប្រតិភូអ្នកាសែតវៀតណាម ដឹកនាំដោយលោក Nguyen Thai Phien អនុប្រធាននៃអគ្គនាយកដ្ឋានសារព័ត៌មាន(ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម) បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ប្រតិភូអ្នកកាសែតវៀតណាមក្នងពិធីជួបសម្តែងការគួរសមចំពោះលោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា (រូបថតៈ Viet Phuong)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនេះ ប្រតិភូបានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រ សួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជានិងផ្លាស់ប្តូរជំនាញវិជ្ជាជីវៈជាមួយស្ថាប័នសារព័ត៌មាន និងសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាផងដែរ។ អញ្ជើញទទួលប្រតិភូអ្នកកាសែតវៀតណាម ពីសំណាក់ភាគីកម្ពុជា មានតំណាងស្ថាប័នមួយចំនួននៃក្រសួងព័ត៌មាន អគ្គនាយកទីភ្នាក់ងារសារព័ត៌មានកម្ពុជា; អគ្គនាយកវិទ្យុជាតិ និងទូរទស្សន៍ជាតិកម្ពុជាផងដែរ។

ទិដ្ឋភាពនៃជំនួបធ្វើការជាមួយសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (រូបថតៈ cnc.com.kh)

នៅក្នុងជំនួបនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូអ្នកកាសែត វៀតណាម មកធ្វើទស្សនកិច្ចនិងធ្វើការណែនាំអំពីស្ថានភាពសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។ តាមនោះ បច្ចុប្បន្នេះ ព្រះរាជា ណាចក្រកម្ពុជា រួមមាន កាសែត៤២៩ប្រភេទ; ស្ថាននីយ៍ទូរទស្សន៍មាន១៧កន្លែងនិងស្ថានីយ៍វិទ្យុមាន២៥៤កន្លែង។ ទោះបីជាមានស្ថាប័នបោះពុម្ភផ្សាយ៤០០កន្លែងក៏ដោយ ប៉ុន្តែ មានតែស្ថាប័នចំនួន២០ប្រតិបត្តិសកម្មភាពប្រកបដោយប្រសិទ្ធភាព។ លោករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះ នៅឯព្រះរាជាណាចក្រកម្ពុជានេះតែម្តង សារព័ត៌មានឯកជនស្រូបយកភាគច្រើន ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាមិនអនុញ្ញត្តិឲ្យជនបរទេសបង្កើតស្ថានិយ៍វិទ្យុនិងទូរទស្សន៍ឡើយ។

ទិដ្ឋភាពនៃពិធីផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងសកម្មភាពរបស់ស្ថាប័នសារព័ត៌មានរួមទាំងវិធានការដើម្បីដោះស្រាយការរំលោភបំពាននៅក្នុងសកម្មភាពសារព័ត៌មានជាមួយមន្ទីព័ត៌មានសៀមរាប (រូបថតៈ Viet Phuong)

ក្នុងនាមតំណាងប្រតិភូ លោក Nguyen Thai Phien បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់និងពោរពេញដោយភាពកក់ក្តៅរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាចំពោះប្រតិភូនិងជឿជាក់ថាដំណើរទស្សនកិច្ចការងារនេះនឹងរួមចំណែកក្នុងការលើកកម្ពស់ថែមទៀតនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មានរវាងប្រទេសទាំងពីរ។

អ្នកាសែតវៀតណាមនៅសាលាបឋមសិក្សាវៀតណាមនៅខេត្តសៀមរាប (រូបថតៈ Viet Phuong)

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ប្រតិភូអ្នកកាសែតវៀតណាមបានធ្វើការពិភាក្សាអំពីបទពិសោធនិងការគ្រប់គ្រង់ក្នុងវិស័យសារព័ត៌មានជាមួយមិត្តរួមអាជីពនៃសា្ថនីយ៍វិទ្យុជាតិកម្ពុជា; កាសែតរស្មី (Rasmei Kampuchea Newspaper) និងសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។ ភាគីទាំងពីរសុទ្ធតែមានបំណង បន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងបង្កើនការផ្លាស់ប្តូរជំនាញ វិជ្ជាជីវៈផងដែរ។

ប្រតិភូអ្នកកាសែតវៀតណាមថតរូបជាមួយប្អូនសិស្សនៅសាលាបឋមសិក្សាវៀតណាម (រូបថតៈ Viet Phuong)

ប្រតិភូក៏បានមកធ្វើទស្សនកិច្ចនិងធ្វើការជាមួយមន្ទីព័ត៌មាននៃខេត្តសៀមរាប។ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងសកម្មភាពរបស់ស្ថាប័នសារព័ត៌មានរួមទាំងវិធានការដើម្បីដោះស្រាយការរំលោភបំពាននៅក្នុងសកម្មភាពសារព័ត៌មាន។ បន្ទាប់មកគណៈប្រតិភូបានទៅទស្សនាភូមិអណិកជនវៀតណាមលេខ៧និង ប្រគល់អំណោយជូនគ្រូបង្រៀននិងសិស្សសាលាបឋមសិក្សាវៀតណាមនៅទីនោះផងដែរ៕

(យោងតាម qdnd.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម qdnd.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន