Trending now

វៀតណាមតែងតែយកចិត្តទុកដាក់ថែទាំជីវភាពរស់នៅសម្រាប់ជនរួមជាតិខ្មែរ

17:23 | 28/05/2019 (យោងតាម daidoanket.vn បកប្រែដោយ ស្រី ពេជ្រ)

យុគសម័យ - នាពេលកន្លងទៅ វៀតណាមមានគោលការណ៍ណែនាំនិងគោលនយោបាយជាច្រើន ដែលស្របតាមតម្រូវការនៃស្ថេរភាពនិងការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនៃតំបន់ជនជាតិភាគតិចនិយាយរួមនិងតំបន់ជនរួមជាតិខ្មែរណាមបូនិយាយដោយឡែក។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៩ របស់ជនរួមជាតិខ្មែរ (រូបថតៈ dangcongsan.vn)

ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ចាំបាច់

យោងទៅតាមគណៈកម្មាធិការជនជាតិ រហូតមកដល់ពេលនេះ មានគោលនយោបាយនិងឯកសារចំនួន ១០០ ច្បាប់ ដែលទាក់ទងទៅនឹងជនជាតិភាគតិចនៅតំបន់ដីសណ្ដទន្លេ Cuu Long ត្រូវបានអនុវត្តដោយគោលបំណងសំខាន់ៗគឺ: អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចាំបាច់ អភិវឌ្ឍន៍ផលិតកម្ម កាត់បន្ថយភាពក្រីក្រ កែលម្អជីវភាពរស់នៅទាំងខាងសំភារៈនិងជីវភាពខាងព្រលឹងវិញ្ញាណសម្រាប់ប្រជាជនផងដែរ។

រដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការជនជាតិ លោក Do Van Chien បានថ្លែងថា​ដោយមានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ រួមទាំងការចែករំលែកនិងការបង្កលក្ខណៈងាយស្រួលរបស់សហគមន៍ ហេតុដូច្នេះ ស្ថានភាពសេដ្ឋមិច្ចសង្គមនិងជីវភាពរស់នៅរបស់ជនរួមជាតិជាជនជាតិខ្មែរនៅតំបន់ដីសណ្ដទន្លេ Cuu Long ត្រូវបានលើកកម្ពស់គួរឲ្យកត់សម្គាល់។ ពោលគឺ អត្រាគ្រួសារជនជាតិខ្មែរក្រីក្រមានការថយចុះយ៉ាងឆាប់រហ័សនិងមាននិរន្ដរភាព ហើយចំនួនគ្រួសារក្រីក្រថយចុះជាមធ្យមពី ៣-៥% ក្នុងមួយឆ្នាំ។ រដ្ឋបានជួយទ្រទ្រង់ដីធ្លីនិងកសាងលំនៅដ្ឋានជូនគ្រួសារជាង ១២ម៉ឺនខ្នង និងជួយឧបត្ថម្ភដីផលិតកម្មដល់ប្រជាពលរដ្ឋជិត ១ម៉ឺនគ្រួសារ រួមជាមួយគ្នានោះ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់មនុស្សចំនួន៩៨ពាន់នាក់ បង្កើតការងារថ្មីសំរាប់កម្មករជាង ១៤២ពាន់នាក់ ក្រៅពីនោះ គ្រួសារចំនួន ៥២១ គ្រួស ដែលមានសិទ្ធិ ទទួលបានឥណទានអនុគ្រោះសម្រាប់ការអភិវឌ្ឍផលិតកម្ម។

យ៉ាងណាមិញ តាំងពីឆ្នាំ ២០០៤ មកទល់ពេលនេះ តំបន់ជាច្រើនបានបណ្តាក់ទុនលើគម្រោងការផ្គត់ផ្គង់ទឹកចំនួន ២២៩ គម្រោង ដោយចំណាយលើថវិកាសរុបជាង ៣៨៩ ពាន់លានដុង។ កសាងប្រព័ន្ធផ្គត់ផ្គង់ទឹកអនាម័យជូនប្រជាជនចំនួន ៦៨.៩៥០គ្រួ ដោយចំណាយថវិកា ជាង ៦៧,៧ ពាន់លានដុង។ តំបន់នានាបានឧបត្ថម្ភដៅផលិតកម្មសម្រាប់គ្រួសារចំនួន ៩.៧២៨ គ្រួសារ ដែលមានផ្ទៃដីប្រហែល ៣.២២៧ ហិកតា។ ទន្ទឹមជាមួយគ្នានោះ បណ្តុះបណ្តាលវិជ្ជាជីវៈដល់បុគ្គលិកចំនួន ១១.៣៨០ នាក់ បង្កើតការងារធ្វើ ទិញឧបករណ៍កសិកម្មនិងផ្លាស់ប្តូរមុខរបរ សម្រាប់ពលករជាង ៧៣.១០០ នាក់ ដែលចំណាយថវិកាជាង ១៦៣ពាន់លានដុង។ ក្រៅពីនោះ ផ្តល់ប្រាក់កម្ចីពិសេសចំនួន ១០៥។៨៧៧ គ្រួសារដែលចំណាយប្រាក់ ជិត ១៩៨.៥ ពាន់លានដុង ដើម្បីទិញដីផលិតកម្ម ផ្លាស់ប្តូរមុខរបរនិងបង្កើតការងារធ្វើផងដែរ។

លើសពីនេះទៀត ចាប់ពីឆ្នាំ ២០០១ ដល់បច្ចុប្បន្ននេះ តំបន់នានាក៏ផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយឧបត្ថម្ភធនតម្លៃ សម្រាប់គ្រួសារជនជាតិភាគតិច និងគោលនយោបាយជួយឧបត្ថម្ភផ្ទាល់ដល់ប្រជាជនក្រីក្រនៅតំបន់ជួបការលំបាក ពីកម្រិតពី ៣០ម៉ឺន ដល់ ១លាន ដុងក្នុងមួយគ្រួសារ ដោយ ចំណាយប្រាក់សរុបជាង ៥១៣ ពាន់លានដុង។

ប្រព័ន្ធផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យពិនិត្យនិងព្យាបាល ប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធអគ្គីសនី គ្រឹះស្ថានពាណិជ្ជកម្មនិងសេវាកម្មការផលិតនិងការកែច្នៃផលិតផល កសិកម្ម រុក្ខាប្រមាញ់និងជលផលដោយទ្រង់ទ្រាយផ្សេងៗពីគ្នា។ បន្តត្រូវបានបណ្តាក់ទុនដោយមូលដ្ឋានៗ ជាជំហានៗ ដើម្បីបំពេញនូវសេចក្តីត្រូវការនៃការអភិវឌ្ឍ។ បណ្តាខេត្តនិងក្រុងមួយចំនួនក៏សាងសង់កសិដ្ឋាន និងសួនឧស្សាហកម្ម រួមទាំងបើកទូលាយនូវមុខជំនួញនិងសេវាកម្មផ្សេងៗ ដែលទាក់ទាញប្រជាជនខ្មែររាប់ពាន់នាក់ឱ្យចូលរួមផងដែរ។

ជីវភាពរស់នៅរបស់ប្រជាជនបានផ្លាស់ប្តូរបន្តិចម្តងៗ

ក្រៅពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមក ការបញ្ចូលគោលនយោបាយដើម្បីឧបត្ថម្ភដល់លំនៅដ្ឋាន ដី និងទឹកប្រើប្រាស់ ។ល។ បាននាំមកនូវលទ្ធផលសំខាន់ៗជាច្រើន។ លំនៅដ្ឋានជាច្រើនមានស្ថានីយ៍ផ្គត់ផ្គង់ទឹក គ្រួសារជាច្រើនត្រូវបានជួយឧបត្ថម្ភដោយដីលំនៅដ្ឋានថ្មី រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតការងារធ្វើជាដើម។

ផ្លូវថ្នល់ទៅកាន់ភូមិស្រុក នៅស្រុក Go Quao (Kien Giang) ត្រូវបានកសាងយ៉ាងល្អ (រូបថតៈ daidoanket.vn)

ប្រធានគណៈកម្មាធិការជនជាតិ នៃទីក្រុង Can Tho លោក Luong Van Tru បានអោយដឹងថា: ពីប្រភពទុនមជ្ឈិមនិងមូលដ្ឋាន ទីក្រុងបានរៀបចំការពិនិត្យឡើងវិញនិងចែកដីនិងផ្ទះសម្បែងសម្រាប់ជនជាតិភាគតិច ដែលគ្មានដីលំនៅដ្ឋាននិងផ្ទះសម្បែង។ ហេតុដូច្នេះហើយបានជា ទីក្រុងបានសាងសង់លំនៅដ្ឋានចំនួន ៣ កន្លែង សម្រាប់គ្រួសារក្រីក្រ ជាពិសេសជនរួមជាតិខ្មែរនៅស្រុក Vinh Thanh ស្រុក Co Do និងខ័ណ្ឌ O Mon ដែលមានផ្ទៃដីសរុបជាង ២៨.៥៩៩ ម៉ែត្រការ៉េ ហើយចវិកាសម្រាប់អនុវត្ត គឺ ២៩,៥ ពាន់លានដុង។ ទីក្រុងក៏បានជួយឧបត្ថម្ភគ្រួសារចំនួន ២១៧ គ្រួសារ ហើយបានសម្រេច ១០០% នៃគោលដៅដីធ្លីសម្រាប់ជនជាតិភាគតិចផងដែរ។

ដោយមានកម្មវិធីឥណទានអនុគ្រោះចំនួន ១៩ សម្រាប់ជនជាតិភាគតិច បងប្អូនជនរួមជាតិខ្មែរ បានខ្ចីប្រាក់សរុបចំនួនជាង ៧៧៨ ពាន់លានដុង។ ប្រភពទុនពោលខាងលើ បានជួយគ្រួសារជនរួមជាតិជាជនជាតិភាគតិចជាង ៥២១ ពាន់ អភិវឌ្ឍន៍ផលិតកម្មនិងជីវភាពរស់នៅរបស់ខ្លួន។ គ្រួសារជាង ២៦២ ពាន់គ្រួសារបានគេចចេញពីភាពក្រីក្រផងដែរ។

លោកស្រី Huynh Thi Somaly នាយិការ ទទួលបន្ទុកខាងតំបន់ នៃគណៈកម្មាធិការជនជាតិ បានឱ្យដឹងថា: ប្រសិនបើក្នុងប៉ុន្មានឆ្នាំមុន អត្រាគ្រួសារក្រីក្រនៅតំបន់ជនបទនៅតំបន់ដីសណ្ដទន្លេ Cuu Long មានការថយចុះពី ២ ទៅ ៤% ប៉ុន្តែចាប់ពីឆ្នាំ ២០១៦ គឺមានការផ្លាស់ប្តូរខ្លាំងជាងមុន។ ពោលគឺ នៅចុងឆ្នាំ ២០១៦ អត្រាគ្រួសារជនជាតិភាគតិចក្រីក្រនៅតំបន់ដីសណ្ដទន្លេ Cuu Long គឺស្រូបយក ២៣,៤៥%។ ដល់ចុងឆ្នាំ ២០១៧ អត្រានេះមានត្រឹមតែ ១៧,៤២% ប៉ុណ្ណោះ។ តំបន់នានានៅតាមតំបន់ដីសណ្ដទន្លេ Cuu Long បាននិងកំពុងខិតខំប្រឹងប្រែងសម្រេចគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តភាពក្នុងចំណោមជនរួមជាតិខ្មែរនិយាយដោយឡែកនិងជនជាតិភាគតិចនិយាយរួមផងដែរ។

រដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការជនជាតិ លោក Do Van Chien បានលើកឡើងថា នាពេលខាងមុខនេះបក្សនិងរដ្ឋ នឹងបន្តយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល ដើម្បីជួយជនជាតិភាគតិចនិយាយរួមនិងជនជាតិខ្មែរនិយាយដោយឡែកមានជីវភាពប្រសើរជាង៕

(យោងតាម daidoanket.vn បកប្រែដោយ ស្រី ពេជ្រ)

(យោងតាម daidoanket.vn បកប្រែដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ