Trending now

វៀតណាមគឺជាចំណតទីមួយនៃនាវាយុវជនអាស៊ីអាគ្នេយ៍ - ជប៉ុន

11:41 | 11/11/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - គណៈប្រតិភូជាយុវជនវ័យក្មេងជាង ៣០០ នាក់ មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ និងជប៉ុន ដែលចូលរួមក្នុងកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ២០១៩ (SSEAYP) កំពុងចូលចតនៅកំពង់ផែ Tan Cang – Hiep Phuoc (ស្រុក Nha Be) ដើម្បីចូលរួមសកម្មភាពស្វែងយល់អំពីវប្បធម៌ ស្ថានភាពសេដ្ឋកិច្ចនិងសង្គមនៃទីក្រុងហូជីមិញក៏ដូចជាសកម្មភាពផ្លាស់ប្តូរ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយសិស្ស និស្សិតនិងប្រជាជននៅទីក្រុងហូជីមិញផងដែរ។

គណៈប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ម្ចាស់ផ្ទះវៀតណាម។ (រូបថត៖ Nguyen Thi Thanh Hang)

នាយប់ថ្ងៃទី ១០ ខែវិច្ឆិកា នៅសាលប្រជុំគណៈកម្មាធិការបក្សទីក្រុងហូជីមិញ កម្មវិធីផ្លាស់ប្តូរវប្បធម៌រវាងប្រតិភូលើកប៉ាល់ SSEAYP និងយុវជនទីក្រុងត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក។

កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ (The Ship for Southeast Asian Youth Program - SSEAYP) គឺជាកម្មវិធីសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំង១០ និងរដ្ឋាភិបាលជប៉ុន ដើម្បីបង្កើន​ទំនាក់ទំនងមិត្តភាពរវាងយុវជននៃបណ្តាប្រទេសអាស៊ាននិងជប៉ុន។

នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន Nippon Maru បានចេញដំណើរពីប្រទេសជប៉ុននៅថ្ងៃទី ៣ ខែវិច្ឆិកា ដោយមានការចូលរួមពីប្រតិភូយុវជនចំនួន ៣២៨ នាក់ មកពីបណ្តាប្រទេសអាស៊ាននិងជប៉ុន ក្នុងនោះមានយុវជនវៀតណាមចំនួន ២៩ នាក់។

សូមគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩៦មក មានយុវជនចំនួន ១២.០០០ នាក់ មកពីអាស៊ាននិងជប៉ុនបានចូលរួម SSEYAP ដែលក្នុងនោះ យុវជនវៀតណាមមានប្រមាណ ៧០០ នាក់ បានចូលរួមក្នុងដំណើរនេះផងដែរ។ នៅឆ្នាំនេះ SSEYAP បានដឹកនាំយុវជនមកពីបណ្តាប្រទេសអាស៊ាននិងជប៉ុនផ្លាស់ប្តូរសកម្មភាពនិងចែករំលែកបទពិសោធន៍នៃសកម្មភាពយុវជន។ ជាពិសេស ណែនាំអោយយុវជនស្គាល់នូវបំណិននៃការប្រាស្រ័យ ភាពជាអ្នកដឹកនាំ បទប្បញ្ញត្តិទូទៅនៃច្បាប់ទំនាក់ទំនងអន្តរជាតិ ជាដើម។

ពិធីជូនដំណើរនាវានឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា នៅកំពង់ផែ Tan Cang Hiep Phuoc ឃុំ Long Thoi ស្រុក Nha Be ទីក្រុងហូជីមិញ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម