Trending now

វៀតណាម - ឡាវ - កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤

19:55 | 13/09/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទទួលទានអាហារពេលព្រឹករួមគ្នា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មុនពិធីបិទកិច្ចប្រជុំកំពូលពេញអង្គនៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានលើកទី២៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និងនាយករដ្ឋមន្ត្រីកម្ពុជា​ សម្តេចតេជោ ហ៊ុនសែន (រូបថតៈ FRESH NEWS)

ក្នុងពិធីទទួលទាន អាហារពេលព្រឹកនោះ ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងបី ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការរិតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងបី ពិសេសការរិះរក គ្រប់មធ្យោបាយ ក្នុងការជំរុញកិច្ចអភិវឌ្ឍ សម្រាប់ប្រទេសទាំងបី។

(រូបថតៈ FRESH NEWS)

ក្នុងនោះ ភាគីទាំងបី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ លើការបន្តរួមគ្នាដោះស្រាយ បញ្ហាប្រឈមនានា ដើម្បីធានាសន្តិភាព ស្ថេរភាព ដើម្បីជំរុញកំណើន នៃការអភិវឌ្ឍប្រទេសទាំងបី។ មេដឹកនាំនៃប្រទេសទាំងបី ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើគម្រោងនៃការតភ្ជាប់ នៃប្រទេសទាំងបី ពិសេសនៅតំបន់ត្រីកោណ ដែលជាតំបន់មួយ មានការអភិវឌ្ឍទាបនៅឡើយ។

ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងបី បានធ្វើការពិនិត្យរួមគ្នា ការងារជាអាទិភាពមួយចំនួន សម្រាប់គម្រោងអាទិភាព នៃការអភិវឌ្ឍតំបន់ត្រីកោណ សំដៅធ្វើយ៉ាងណាកាត់បន្ថយគន្លាត នៃការអភិវឌ្ឍតំបន់ទាំងនោះ ឲ្យមានការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

(រូបថតៈ FRESH NEWS)

នាឱកាសនោះ មេដឹកនាំនៃប្រទេសទាំងបី បានប្តេជ្ញារួមគ្នា ក្នុងការជំរុញល្បឿន នៃការអភិវឌ្ឍតំបន់ត្រីកោណ តាមរយៈការពិនិត្យលទ្ធភាព និងការដាក់សំណើរ ទៅកាន់ដៃគូអភិវឌ្ឍ ដើម្បីរកកញ្ចប់ថវិកាអភិវឌ្ឍតំបន់ត្រីកោណ ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនទ្វេឡើងថែមទៀត ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងតំបន់ត្រីកោណ កាន់តែទទួលបាន នូវការលើកកម្ពស់ និងមានជីវភាពកាន់តែប្រសើរឡើង៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់