Trending now

វៀតណាម - កម្ពុជាបង្កើនការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មពាក់ព័ន្ធគ្រឿងញៀន

19:15 | 27/09/2018 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី ២៦ ខែកញ្ញា នាយកដ្ឋានប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្ម (បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន) នាយកដ្ឋានប៉ូលីសស៊ើបអង្កេតបទឧក្រិដ្ឋទាក់ទងគ្រឿងញៀន (ក្រសួងនគរបាលវៀតណាម) និងនាយកដ្ឋានប្រឆាំងគ្រឿងញៀន (ក្រសួងមហាផ្ទៃកម្ពុជា) បានបើកសន្និសីទស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន។

ប្រទេសទាំងពីរបានចុះហត្ថលេខាលើកម្មវិធីកិច្ចសហប្រតិបត្តិការ ( រូបថត VGP / Minh Trang)

អង្គប្រជុំបានវាយតម្លៃថា នាពេលថ្មីៗនេះ ស្ថានភាពនៃការប្រើប្រាស់ថ្នាំញៀនខុសច្បាប់មាននិន្នាការកើនឡើង ជាពិសេសការប្រើប្រាស់ថ្នាំញៀនសំយោគនៅក្នុងចំណោមយុវជនវ័យជំទង់ដែលបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរនិងភាពមិនអសន្តិសុខនៅតាមតំបន់ព្រំដែននៃប្រទេសវៀតណាមនិងកម្ពុជា។

យោងតាមឧត្តមសេនីយ៍ឯក លោក Ngo Thai Dung ប្រធាននាយកដ្ឋានទប់ស្កាត់បទល្មើសគ្រឿងញៀងនិងឧក្រិដ្ឋកម្ម (បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន)ថា ចាប់ពីដើមឆ្នាំ ២០១៨មក កងទ័ពការពារព្រំដែននិងនគរបាលតាមបណ្តោយព្រំដែនវៀតណាម កម្ពុជាចាប់បាន ៧២៣ ករណី / មុខសញ្ញាចំនួន ១.៣៣៦ និងរឹបអូសគ្រឿងញៀនគ្រប់ប្រភេទចំនួន ១៨៨ គីឡូក្រាម។

នៅក្នុងសកម្មភាពបង្ការប្រឆាំងគ្រឿងញៀន អង្គភាពនានានៃកងទ័ពការពារព្រំដែន និងនគរបាលនៃប្រទេសទាំងពីរ បានរួមសហការប្រកបដោយប្រសិទ្ធភាព ក្នុងកិច្ច ការស៊ើបអង្កេតនិងផ្ទៀងផ្ទាត់ពត៌មានលើមុខសញ្ញាជាជនសង្ស័យពាក់ព័ន្ធនឹងសកម្មភាពនៃឧក្រិដ្ឋកម្មគ្រឿងញៀន។

ជាពិសេស ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានដ៏មានតម្លៃស្តីពីមុខសញ្ញាទាក់ទងនឹងគ្រឿងញៀនដើម្បីម្ចាស់ការក្នុងកិច្ចការពារនិងប្រយុទ្ធប្រឆាំងយ៉ាងមានប្រសិទ្ធភាព៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់