Trending now

វៀតណាម - កម្ពុជាជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគ

07:49 | 10/07/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - វេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគវៀតណាម - កម្ពុជា ឆ្នាំ ២០១៩ បានប្រារព្ធធ្វើឡើងនាថ្ងៃទី ៩ ខែកក្កដា នៅរាធានីភ្នំពេញ (នៃព្រះរាជាណាចក្រកម្ពុជា)។

ការសម្តែងសិល្បៈក្នុងពិធី (រូបថតៈ VOV)

វេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគវៀតណាម - កម្ពុជាបានទាក់ទាញការយកចិត្តទុកដាក់របស់សហគ្រាសជាច្រើននៃប្រទេសទាំងពីរផងដែរ។ នេះគឺជាព្រឹត្តិការណ៍រៀបចំឡើងដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ស្ថានទូត វៀតណាមប្រចាំនៅកម្ពុជា រួមសហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជានិងក្លឹបអាជីវកម្មវៀតណាមប្រចាំនៅកម្ពុជា។

ថ្លែងក្នុងពិធីបើកវេទិកាដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន តំបន់និងពាណិជ្ជកម្មជាង ២០០ នៃប្រទេសទាំងពីរនោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh បានមានប្រសាសន៍ថា ឆ្នាំ ២០១៩ គឺជាឆ្នាំដែលបានគូសសញ្ញានូវប្រវត្តិសាស្ត្រជាច្រើនសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាមនិងកម្ពុជា។ ក្នុងនោះ លេចធ្លោបំផុតគឺជាសកម្មភាពដើម្បីប្រារព្ធខួបលើកទី ៤០ នៃការរួចផុតពីរបបប្រល័យពូជសាសន៍និងការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។ ចាប់តាំងពីដើមឆ្នាំមក ក្រសួងនិងស្ថាប័ននានានៃប្រទេសទាំងពីរ បានរួមសហការដើម្បីរៀបចំប្រកបដោយជោគជ័យនូវសកម្មភាពសហប្រតិបត្តិការសំខាន់ៗ ជាច្រើន ទាំងក្នុងវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ដល់សកម្មភាពជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។

លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានអញ្ជើញថ្លែងនៅវេទិកា (រូបថតៈ VOV)

នៅឯវេទិកានេះ អង្គភាពអាជីវកម្មជាច្រើនបានផ្តល់មតិយោបល់និងសំណូមពរដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បី ជួយដោះស្រាយការលំបាកក្នុងដំណើរការវិនិយោគនិងធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ លោក Nguyen Thanh Dung ប្រធានក្លឹបអាជីវកម្មវៀតណាមនៅកម្ពុជាបានមានប្រសាសន៍ថា សហគ្រាសវៀតណាមជាច្រើនបានខ្វះដើមទុននិងប្រភពធនធានមនុស្ស។ ម្យ៉ាងវិញទៀត អង្គភាពអាជីវកម្មវៀតណាមនៅតែជួបការលំបាកនិងឧបសគ្គក្នុងការអនុវត្តឯកសារស្របច្បាប់និងដំណើរការពាក់ព័ន្ធដូចជាពន្ធគយជាដើម។

ឆ្លៀតពេលនេះ អង្គភាពអាជីវកម្មបានស្នើសុំរដ្ឋាភិបាលវៀតណាមនិងកម្ពុជាសម្របសម្រួលការផ្លាស់ប្តូរព័ត៌មាន បង្កើត គោលនយោបាយនិងយន្តការទាញយកធនធានប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមជាមួយគ្នានោះ អនុវត្តកិច្ចព្រមព្រៀងស្តីពីការលើកទឹកចិត្តនិងការពារវិនិយោគដែលបានចុះហត្ថលេខាជាស្រាប់ ជាពិសេសមានគោលនយោបាយលើកទឹកចិត្ត និងអនុគ្រោះក្នុងការវិនិយោគ សម្រាប់តំបន់សេដ្ឋកិច្ចកំពុងជួបប្រទះនឹងការលំបាកផងដែរ។

ទិដ្ឋភាពនៅឯវេទិកា (រូបថតៈ VOV)

បច្ចុប្បន្ននេះ នៅកម្ពុជាមានសហគ្រាសវៀតណាមជាច្រើនបានឈររឹងមាំហើយបានអភិវឌ្ឍយ៉ាងខ្លាំងក្លាដូចជាធនាគារ BIDC, Agribank, Sacombank, MB និងធនាគារ SHB។ នៅក្នុងវិស័យទូរគមនាគមន៍ Metfone គឺជាម៉ាកឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនោះ ក្រុមហ៊ុនកៅស៊ូវៀតណាមកំពុងដាំនិងធ្វើអាជីវកម្មដើមកៅស៊ូជិត ១០០ ពាន់ហិកតា និងបង្កើតការងារសម្រាប់ពលករ រួមចំណែកដល់ការអភិវឌ្ឍអគ្គិសនី ផ្លូវថ្នល់ និងសាលារៀន សម្រាប់តំបន់ជនបទក្នុងប្រទេសកម្ពុជា។ មន្ទីរពេទ្យ Cho Ray - ភ្នំពេញ, Vietnam Airlines, Angkor Milk រួមជាមួយសហគ្រាសដើមកំណើតវៀតណាម ដូចជាក្រុមហ៊ុន Mekong Net,មន្ទីរពេទ្យ Chak Angre គឺជានិមិត្តសញ្ញាដែលបានប្រជាជនកម្ពុជាជឿទុកចិត្ត។

នៅឯវេទិកានេះ វាគ្មិននិងតំណាងស្ថានទូតវៀតណាមបានឆ្លើយសំណួរជាច្រើនរបស់ សហគ្រាសវៀតណាម ដោយផ្តោតលើការចេញទិដ្ឋាការ បែបបទវិនិយោគ គោលនយោបាយអនុគ្រោះ ការកំណត់ពន្ធក្នុងចំណោមវិស័យជាក់លាក់ ដើម្បីសហគ្រាសទាំងអស់នេះដែលមានគម្រោងវិនិយោគនៅកម្ពុជាបានជ្រាបផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ