Trending now

វៀតណាម-កម្ពុជាជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ មិញ អាញ់)

យុគសម័យ - ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអបអរសាទរចំពោះការដែលកម្ពុជាបានរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ជាច្រើននាពេលកន្លងទៅ ក្នុងនោះមានពិធីបុណ្យរំលឹកខួបលើកទី៤០ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧ មករា ១៩៧៩ - ៧ មករា ២០១៩)។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច តេជោហ៊ុនសែន (រូបថត: TTXVN)

នៅខាងក្រៅវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិកលើកទី ២៧ (APPF-27) នាថ្ងៃទី ១៥ ខែមករា នៅខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្រ្តី សម្តេច ហ៊ុនសែនបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជាដើម្បីចូលរួមក្នុងវេទិកា APPF-27 លើកនេះរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមផងដែរ។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអបអរសាទរចំពោះការដែលកម្ពុជាបានរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ជាច្រើននាពេលកន្លងទៅ ក្នុងនោះមានពិធីបុណ្យរំលឹកខួបលើកទី៤០ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧ មករា ១៩៧៩ - ៧ មករា ២០១៩)។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា សមាសភាពនៃគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដែលចូលរួមក្នុង APPF-27 នៅកម្ពុជាលើកនេះ មានវត្តមានរបស់អនុប្រធានរដ្ឋសភា លោក Uong Chu Luu និងសមាជិក សមាជិកាជាច្រើនរូបទៀត។ ប្រការនេះបានបញ្ជាក់ពីការគាំទ្ររបស់រដ្ឋសភាវៀតណាមចំពោះកិច្ចប្រជុំជាប្រចាំលើកទី២៧ របស់ APPF ព្រមទាំងបានជឿជាក់យ៉ាងមុតមាំថា វេទិកានេះនឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរ។

នៅឯជំនួបនេះ នាយករដ្ឋមន្ត្រី សម្តេចតេជោហ៊ុនសែន បានអះអាងថា ប្រទេសកម្ពុជាមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ គឺមិនអាចខ្វះបានពីការគាំទ្រនិងការជួយឧបត្ថម្ភរបស់វៀតណាមនៅឡើយ។ នៅពេលខាងមុខ នាយករដ្ឋមន្រ្តី សម្តេច ហ៊ុនសែនបានមានប្រ សាសន៍ថា ប្រទេសទាំងពីរគួរតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី វៀតណាម-កម្ពុជាឲ្យកាន់តែមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។

នាយករដ្ឋមន្រ្តី សម្តេច ហ៊ុនសែនបានជូនពរឲ្យដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួម APPF-27 របស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមទទួលបានជោគជ័យយ៉ាងល្អប្រសើរ។ នាយករដ្ឋមន្ត្រីសម្តេច ហ៊ុនសែនមានប្រសាសន៍ថា នាឱកាសនេះនៅខេត្តសៀមរាបតែម្តង សម្តេចបានធ្វើជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដោយសម្តេចជាស្ថាបនិកផងដែរ៕

(សរុបព័ត៌មាន ដោយ មិញ អាញ់)

(សរុបព័ត៌មាន ដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស