Trending now

វៀតណាម-កម្ពុជាចែករំលែកបច្ចេកវិទ្យានិងព័ត៌មានទៅវិញទៅមកក្នុងការអភិវឌ្ឍធនធានមនុស្ស

00:54 | 15/05/2019 (យោងតាម Fresh News)

យុគសម័យ - នៅរសៀលថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបជាមួយលោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម (រូបថតៈ Fresh News)

នៅក្នុងជំនួបនេះ លោក Nguyen Manh Hung បានគោរពជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាថា នេះជាលើកទីមួយហើយ ដែលលោកបានមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីលោកបានត្រូវតែងតាំងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍នៃប្រទេស វៀតណាម។

លោក Nguyen Manh Hung បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ពីវឌ្ឍនភាពនៃវិស័យទូរគមនាគមន៍នៅប្រទេសវៀតណាម ដែលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានបង្កើតនូវបច្ចេកវិទ្យា ការពារសន្តិសុខ តាមបណ្ដាញព័ត៌មាន នោះគឺជាបច្ចេកវិទ្យាដែលអាចតាមដាន ពួក Hacker អាចធ្វើការវិភាគទិន្នន័យ និងអាចស្វែងរក និងទប់ស្កាត់ការប្រព្រឹត្តឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។

ទិដ្ឋភាពនៃជំនួប (រូបថតៈ Fresh News)

ជាងនេះទៅទៀត លោកក៏បានគោរពជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ អំពីកិច្ចពិភាក្សារវាងលោកផ្ទាល់ជាមួយនឹងលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជាពាក់ព័ន្ធនឹងបញ្ហា E-Goverment និង ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច (Ecommerce) ក៏ដូចជាទីក្រុងឆ្លាតវៃ ហើយក៏បានយល់ស្រប ជាមួយគ្នាក្នុងការពិនិត្យ និងប្រើប្រាស់ប្រព័ន្ធ 5G ក៏ដូចជាប្រព័ន្ធបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច និងការរៀបចំឲ្យមាន Data Centers និងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរ ព័ត៌មានក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។

ទន្ទឹមនឹងនោះដែរ លោក Nguyen Manh Hung ក៏បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា នឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាចំនួន៤រូប សម្រាប់សិក្សាលើប្រព័ន្ធអេឡិចត្រូនិច ICT។

ទិដ្ឋភាពនៃជំនួប (រូបថតៈ Fresh News)

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសំដែងនូវការអបអរសាទរ ចំពោះវឌ្ឍនភាពរបស់ប្រទេស វៀតណាម ជាពិសេសលើវិស័យប្រព័ន្ធបច្ចេកវិទ្យា ការពារសន្តិសុខនេះ ហើយក៏បានស្វាគមន៍នូវអ្វីដែលបានពិភាក្សា និងការព្រមព្រៀងគ្នាជាមួយលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជា។

ទន្ទឹមនឹងនេះ សម្តេចតេជោ បានសង្កត់ធ្ងន់សូមឲ្យភាគីទាំងពីរធ្វើយ៉ាងណាចែករំលែកបច្ចេកវិទ្យា និងព័ត៌មានគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍធនធានមនុស្ស ព្រោះថានេះជាកត្តាសំខាន់ដែលអាចជួយកម្ពុជា ក្នុងការការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា ICT៕

(យោងតាម Fresh News)

(យោងតាម Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន