Trending now

វៀតណាម - កម្ពុជា: អ្នកជិតខាងមិត្តភាពជារៀងរហូត រួមគ្នាធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍

05:34 | 22/06/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - វៀតណាម - កម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ១៩៦៧ រហូតមកដល់ពេលនេះ ការអភិវឌ្ឍនិងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរត្រូវបានបញ្ជាក់អស់រយៈពេលជាង ៥០ ឆ្នាំមកហើយ។ ដោយមានព្រំប្រទល់ដីប្រហែល ១.១៣៧ គីឡូម៉ែត្រ ផឹកទឹករួមគ្នាតាមដងទន្លេមេគង្គ ប្រជាជនវៀតណាមនិងកម្ពុជាបានរួមសុខរួមទុក្ខជាមួយគ្នា មិនត្រឹមតែនៅក្នុងការតស៊ូដើម្បីរំដោះប្រជាជាតិ ផ្តួលរលំរបបខ្មែរក្រហមប៉ុណ្ណោះទេ ថែមទាំងក្នុងកំឡុងពេលធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ទៀតផង។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៥ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៩

បន្ទាប់ពីប្រជាជនកម្ពុជាបានរួចផុតពីសោកនាដកម្មប្រល័យពូជសាសន៍ ជាមួយនឹងជ័យជំនះជាប្រវត្តិសាស្ត្រនៅថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩មក ទោះបីជាប្រទេសទាំងពីរអនុវត្តគោលនយោបាយកិច្ចការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគីនិងការធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិក៏ដោយ ក៏ប៉ុន្តែ ទាំងវៀតណាមនិងកម្ពុជាសុទ្ធតែគោរពនិងរក្សានូវមេរៀននៃសាមគ្គីភាពនិងការជួយឧបត្ថម្ភគ្នាទៅវិញទៅមកផងដែរ។

នៅក្នុងនិន្នាការសមាហរណកម្ម ក្នុងឆ្នាំ ១៩៨៨ វៀតណាមគឺជាសមាជិកសកម្មក្នុងការតស៊ូមតិនិងគាំទ្រកម្ពុជាចូលរួមជាសមាជិកអាស៊ាន។ ហើយដំណើរការនៃការធ្វើសមាហរណកម្មពេញលេញរបស់បណ្តាប្រទេសជាសមាជិក ត្រូវបានកត់សម្គាល់ដោយព្រឹត្តិការណ៍ដ៏សំខាន់មួយ គឺកម្ពុជាបានចូលរួមជាសមាជិកអាស៊ានជាផ្លូវការ ហើយពិធីនេះត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយនៃប្រទេសវៀតណាមនៅឆ្នាំ ១៩៩៩។

នៅចំពោះមុខបម្រែបម្រួលដ៏ស្មុគស្មាញក្នុងតំបន់និងពិភពលោកនោះ ប្រទេសទាំងពីរតែងតែផ្តោតយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងក្រោមពាក្យស្លោក “អ្នកជិតខាងល្អ មិត្តមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងនិរន្តរភាពយូរអង្វែង” ដោយឈរលើមូលដ្ឋាននៃគោលការណ៍: គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីគ្នាទៅវិញទៅមក; មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក; មិនប្រើកម្លាំងនិងគំរាមកំហែងប្រើប្រាស់កម្លាំង; មិនអនុញ្ញាតឱ្យកងកម្លាំងនយោបាយឬកម្លាំងណាមួយប្រើទឹកដីរបស់ប្រទេសម្ខាងដើម្បីប្រឆាំងនឹងប្រទេសម្ខាងទៀត; សហប្រតិបត្តិការស្មើគ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមក និងដោះស្រាយរាល់បញ្ហាដែលកើតឡើងរវាងប្រទេសទាំងពីរតាមសន្តិវិធី។

ឈរលើមូលដ្ឋាននោះក្នុងរយៈពេលកន្លងមក ប្រទេសទាំងពីរបន្តមានការអភិវឌ្ឍន៍សំខាន់ៗដូចតទៅ៖

ចំពោះមុខវត្តមានរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោហ៊ុនសែន រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមលោក Phung Xuan Nha និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាកម្ពុជា លោក ហង្សជួន ណារ៉ុន បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការស្តីពីការបណ្តុះបណ្តាលនិងអប់រំសម្រាប់ឆ្នាំ ២០១៩ រវាងភាគីទាំងពីរ។

លើវិស័យនយោបាយ: ភាគីទាំងពីរបានបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់, រួមសហការគ្នារៀបចំសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រនៃសាមគ្គីភាពរវាងប្រជាជនទាំងពីរក្នុងការរំដោះប្រទេសជាតិនិងផ្តួលរំលំរបបខ្មែរក្រហម ជាពិសេស ភាគីទាំងពីរបានផ្តោតសំខាន់ ចំពោះការឃោសនានិងការអប់រំអំពីការអភិរក្ស ការពារនិងពង្រីកទំនាក់ទំនងសាមគ្គីភាពនិងមិត្តភាពវៀតណាម - កម្ពុជា។ ម្យ៉ាងវិញទៀត កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នអង្គការមហាជន អង្គការប្រជាជនបន្តត្រូវបានលើកកម្ពស់និងមានសកម្មភាពកាន់តែជាក់ស្តែង។ ភាគីទាំងពីរបានបញ្ជូនគណៈប្រតិភូធ្វើទស្សនកិច្ចទៅវិញទៅមក ដើម្បីផ្លាស់ប្តូរបទពិសោធន៏និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ វៀត ណាមនិងកម្ពុជាក៏បានរៀបចំជាប្រចាំនូវការផ្លាស់ប្តូរវប្បធម៌និងផ្លាស់ប្តូរប្រជាជនជាពិសេសនៅតាមតំបន់ព្រំដែន។

លើវិស័យសេដ្ឋកិច្ច: ភាគីទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងគ្រប់វិស័យ ក្នុងនោះការវិនិយោគនិងពាណិជ្ជកម្មមានការអភិវឌ្ឍន៍យ៉ាងខ្លាំង។ ពោលគឺពាណិជ្ជកម្មទ្វេភាគីបានបន្តកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដោយឈានដល់ ៤,៧ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៨ និង ៩០២ លានដុល្លាអាមេរិកក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០១៩។ ប្រទេសទាំងពីរខិតខំឈានទៅរកទិសដៅទទួលបានទំហុំពាណិជ្ជកម្មទ្វេភាគីនៅត្រឹម ៥ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។

ទាក់ទងនឹងការវិនិយោគ: នៅដំណាច់ឆ្នាំ ២០១៨ វៀតណាមមានគម្រោងវិនិយោគនៅកម្ពុជាចំនួន ២០៦ គម្រោង ដោយមានទុនវិនិយោគចុះបញ្ជីសរុបជាង ៣ ពាន់លានដុល្លារអាមេរិក ស្ថិតក្នុងចំណោមប្រទេសចំនួន ៥ ដែលមានការវិនិយោគធំបំផុតនៅកម្ពុជា។ វិស័យវិនិយោគរបស់វៀតណាមរួមមាន វិស័យកសិកម្ម វិស័យធនាគារ ទូរគមនាគមន៍ - ព័ត៌មានវិទ្យា ផលិតកម្មឧស្សាហកម្មនិងសុខាភិបាលជាដើម។ សកម្មភាពវិនិយោគនិងអាជីវកម្មរបស់សហគ្រាស វៀតណាមនៅកម្ពុជា ត្រូវបាន នាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែននិងថ្នាក់ដឹកនាំកម្ពុជាវាយតម្លៃខ្ពស់ ដែលបានរួមចំណែកជាវិជ្ជមានចំពោះសន្តិសុខសង្គមនិងវិបុលភាពរបស់កម្ពុជា។ ម្យ៉ាងវិញទៀត ប្រទេសកម្ពុជាក៏មានគម្រោង វិនិយោគនៅវៀតណាមចំនួន ១៩ ដោយមានដើមទុនសរុបចំនួន ៦២,៦៧ លានដុល្លារអាមេរិក ដែលឈរនៅលំដាប់ទី ៥៦ក្នុងចំណោមប្រទេសនិងតំបន់ដែនដី ចំនួន ១៣១ ដែលមានការវិនិយោគនៅវៀតណាម។

ទាក់ទងនឹងវិស័យការពារជាតិនិងសន្តិសុខ: ភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងនិងកិច្ចសហប្រតិបត្តិការអំពីការពារជាតិនិងសន្តិសុខ។ ពោលគឺ ភាគីទាំងពីរបានសម្របសម្រួលក្នុងការស្វែងរក ការជិកគាស់និងការធ្វើមាតុភូមិនិវត្តន៍ កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលពលីកម្មនៅប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ភាគីទាំងពីរបានពង្រឹងកិច្ចសហការក្នុងការគ្រប់គ្រងល្អនៃព្រំប្រទល់ ធានាសន្តិភាព រួមទាំងចាត់វិធានការយ៉ាងសកម្មចំពោះករណីដែលកើតមានឡើង។

គណៈប្រតិភូ វេជ្ជបណ្ឌិត ជិត ៤០ នាក់មកពីទីរួមខេត្ត Tan Chau ខេត្ត An Giang (វៀតណាម) បានមកដល់ ឃុំ Komsano ស្រុក Lekdek ខេត្តកណ្តាលព្រះរាជាណាចក្រកម្ពុជាក្នុងការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា។

លើវិស័យអប់រំ: ជារៀងរាល់ឆ្នាំ ប្រទេសវៀតណាមបានផ្តល់អាហារូបករណ៍រយះពេលខ្លីនិងរយៈពេលវែងដល់ប្រទេសកម្ពុជាក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ប្រទេសកម្ពុជាក៏បានផ្តល់អាហារូបករណ៍រាប់សិប ទាំងអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនិងអាហារូបករណ៍រយៈពេលខ្លី អាហារូបករណ៍រយៈពេលវែងសម្រាប់ការបណ្ដុះបណ្ដាលភាសាខ្មែរនិងវប្បធម៌ខ្មែរ។ ក្រៅពីនោះ ភាគីទាំងពីរកំពុងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈការរៀបចំសកម្មភាពអភិវឌ្ឍធនធានមនុស្សផងដែរ។

លើវិស័យសុខាភិបាល: មានក្រុមវេជ្ជបណ្ឌិតវៀតណាមជាច្រើនបានស្ម័គ្រចិត្តផ្តល់ការព្យាបាលនិងផ្តល់ថ្នាំឥតគិតថ្លៃជូនដល់ប្រជាជនកម្ពុជា។ អ្នកជំងឺកម្ពុជាដែលមកពិនិត្យសុខភាពនិងព្យាបាលនៅប្រទេសវៀតណាមទទួលបានការព្យាបាលនិងថ្លៃព្យាបាលដូចប្រជាជនវៀតណាមដែរ។

ចំពោះមុខនឹងកាលានុវត្តភាពនិងបញ្ហាប្រឈមជាច្រើន ក្នុងរយៈពេលបច្ចុប្បន្ននេះ ជាមួយនឹងប្រពៃណីប្រវត្តិសាស្រ្តសាមគ្គីភាពនោះ កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជានឹងកាន់តែមានជំហានអភិវឌ្ឍន៍យ៉ាងជ្រាលជ្រៅលើគ្រប់វិស័យជាពុំខាន រួមចំណែកជាវិជ្ជមាននិងមានប្រសិទ្ធភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ និងរួមចំណែកនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ការធ្វើសមាហរណកម្មរបស់តំបន់និងអន្តរជាតិ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់