Trending now

វៀតណាម - កម្ពុជា៖ រំលឹកឡើងវិញពីអតីតកាលដើម្បីឆ្ពោះទៅអនាគត

00:54 | 13/05/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នាព្រឹកថ្ងៃទី ៤ ខែមករានៅទីក្រុងហាណូយ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីនៃមាតុប្រទេសនិងរួមជាមួយកងទ័ពប្រជាជនកម្ពុជាផ្តួលរលំរបបប្រល័យពូជសាសន៍ (ថ្ងៃទី៧ ខែមករា ១៩៧៩ - ថ្ងៃទី៧ ខែមករា ២០១៩) ដែលបានប្រារព្ធឡើងយ៉ាងឧឡារិកនៅមជ្ឈមណ្ឌលសន្និសីទក្រសួងការពារជាតិនៃទីក្រុងហាណូយ ប្រ ទេស វៀតណាម។ ការប្រារព្ធពិធីនេះក្នុងគោលបំណងផ្សព្វផ្សាយយ៉ាងជ្រាលជ្រៅក្នុងចំណោមប្រជាជន ជាពិសេសជំនាន់យុវជននៃប្រទេសទាំងឲ្យជ្រួតជ្រាបអំពីអត្ថន័យនិងសារៈសំខាន់នៃការអភិរក្ស ការពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជានិង ជាពិសេសអំពីការប្រយុទ្ធការពារព្រំដែនភាគនិរតីរបស់ប្រជាជនវៀតណាមនិងការដែលកងទ័ពប្រជាជនវៀតណាម-កម្ពុជាយកឈ្នះលើរបបប្រល័យពូជសាសន៍។ ទន្ទឹមជាមួយគ្នានោះ ជួយឲ្យសាធារណមតិអន្តរជាតិ យល់ពីការពិតអំពីបុព្វហេតុសុចរិតចំពោះការដែល កងទ័ពស្ម័គ្រចិត្តវៀតណាមបានជួយកម្ពុជាក្នុងការឈ្នះ លើរបបរប្រល័យពូជសាសន៍ ដើម្បីប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ។

ឯកឧត្តម ទេព ងន អនុប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាគណៈអធិបតីកិត្តយសនៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា៖

“ទំនាក់ទំនងវៀតណាម-កម្ពុជារឹងមាំជានិរន្ត”


“ដូចជាលោកអ្នកបានជ្រាបថា ទំនាក់ទំនងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាមបានឆ្លងកាត់រយៈពេល ៥២ ឆ្នាំ (ថ្ងៃទី២៤ខែមិថុនា ១៩៦៧ - ថ្ងៃទី២៤ មិថុនា ២០១៩) រួចមកហើយ។ យើងខ្ញុំចងចាំជានិច្ច នូវគុណូបការៈដ៏ធំធេងដែលមិនអាចបំភ្លេចបានរបស់បក្ស រដ្ឋ រណសិរ្ស កងទ័ពនិងប្រជាជនវៀតណាមដែលបានលះបង់យ៉ាងធំធេងដើម្បីរំដោះប្រទេសជាតិនិងយប្រជាជនកម្ពុជារួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ដ៏ឃោរឃៅរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា។ ពិធីរំលឹកខួបលើកទី ៤០ នៃជ័យជំនះសង្គ្រាមការការពារព្រំដែនភាគនិរតីវៀតណាមនិងរួមជាមួយកងទ័ពប្រជាជនកម្ពុជា យកឈ្នះលើរបបប្រល័យពូជសាសន៍ប៉ុល ពត គឺជាព្រឹត្តិការណ៍ពោរពេញទៅដោយអត្ថន័យ ក្នុងការបង្កើតសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរកម្ពុជានិងវៀតណាម ក៏ដូចជាការជំរុញឱ្យទំនាក់ទំនងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការកាន់តែមានភាពកាន់តែស្អិតរមួតរវាងប្រទេសយើងទាំងពីរ”។


វរសេនីយ៍ត្រី Nguyen Dinh ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា អតីតកងទ័ពស្ម័គ្រចិត្តនៃបញ្ជាការដ្ឋានលេខ ៧១៩៖

“យើងខ្ញុំនៅតែរក្សារូបភាពដ៏ល្អប្រពៃនៃស្មារតីសាមគ្គីភាពអន្តរជាតិ”

“ពេលវេលាបានកន្លងផុតទៅ ប៉ុន្តែអនុស្សាវរីយ៍ពីសង្រ្គាមការពារមាតុប្រទេសនិងកាតព្វកិច្ចអន្ដរជាតិនៅក្នុងប្រទេសកម្ពុជាដែល ពោរពេញទៅដោយក្តីលំបាក។ រូបភាពនៃកងទ័ពវ័យក្មេងរាប់ពាន់នាក់ធ្វើដំណើរទៅកាន់សមរភូមិដើម្បីតស៊ូប្រយុទ្ធការពារព្រំដែនជាតិនិងនិងបំពេញកាតព្វកិច្ចអន្តរជាតិដ៏ឧត្តុងឧត្តម។ យើងនៅចាំថាពេលដែលក្រុមកងទ័ពស្ម័គ្រចិត្តវៀតណាមបានចូលមកកម្ពុជា យើងត្រូវបានប្រជាជនកម្ពុជាទូទាំងតំបន់ស្វាគមន៍យ៉ាងរីករាយ។ នៅថ្ងៃដំបូងបន្ទាប់ពីការរំដោះ កងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម តែងតែប្រកៀកស្មារជាមួយប្រជាជនកម្ពុជា ជួយពួកគេឱ្យស្តារផលិតកម្មនិងស្ថេរភាពជីវិតរស់នៅប្រចាំថ្ងៃ។ មានកម្មាភិបាល កងទ័ពវៀតណាមជាច្រើនរូប បានវិលត្រឡប់មកប្រទេសវិញ ដើម្បីប្រមូលគ្រាប់ពូជដើម្បីជួយកសិករខ្មែរដាំដុះ។ កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមបានចិញ្ចឹមបីបាច់កុមារកំព្រាកម្ពុជារាប់ពាន់នាក់ បន្ទាប់ពីការប្រល័យពូជសាសន៍ដោយ ជួយកសាងសាលារៀន មន្ទីរពេទ្យ ជាដើម”។


លោក Bui Van Te - ប្រធានសាខាសមាគមមិត្តភាពរណសិរ្សនិរតី - កម្ពុជាទីក្រុងហាណូយ អតីតកងទ័ពស្ម័គ្រចិត្ត កងពលធំលេខ ៣១ កងវរសេនាតូចលេខ៣ - ក្រសួងការពារប្រទេសវៀតណាម៖

“ប្ញទ្ធានុភាពដ៏អស្ចារ្យការប្តេជ្ញាខ្ពង់ខ្ពស់ដើម្បីជួយប្រទេសមិត្ត”

“នៅពេលទទួលបានការអំពាវនាវពីរណសិរ្សសាមគ្គីជាតិសង្រ្គោះប្រទេសកម្ពុជា ជាមួយនឹងស្មារតី “ជួយមិត្តក៏ដូចជាជួយខ្លួនឯង” របស់លោកប្រធានហូជីមិញ យើងទាំងអស់គ្នា មានប្ញទ្ធានុភាព មានឆន្ទៈមោះមុត និងប្តេជ្ញាបង្កើតឡើងចលនាបណ្តេញសត្រូវដើម្បីជួយដល់ប្រទេសមិត្ត។នៅពេលអង្គភាពរបស់យើងបានចូលមកកម្ពុជា យើងបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា។ អ្នកបកប្រែបានប្រាប់យើងថា ប្រជាជនកម្ពុជាបាននិយាយថា “ឥឡូវនេះទើបដឹងថា តើនរណាជាមនុស្សល្អ ហើយក្នុងគ្រោះអាសន្នទើបដឹងពីភាពស្មោះត្រង់របស់គ្នា” ។ ដោយឆន្ទៈខ្ពស់និងការប្តេជ្ញាចិត្ត អង្គភាពរបស់យើងមានការប្រយុទ្ធល្អ លេចឡើងនូវមេបញ្ជាការដែលមានទេពកោសល្យនិងគំរូល្អដើម្បីរៀបចំការតបតវិញផង និងជួយប្រជាជនកម្ពុជាឱ្យរួចផុតពីការឈ្លានពានទាំងស្រុង រួចផុតពីរបបប្រល័យពូជសាសន៍”។


កញ្ញា Vo Thi Thuy Tien លេខារងនៃសម្ព័ន្ធយុវជនខេត្ត An Giang
“ជំនាន់វ័យក្មេងនឹងគោរពជានិច្ចចំពោះចំណងមិត្តភាពដែលបានផ្លាស់ប្តូរដោយឈាមនិងទឹកភ្នែក”


“នាងខ្ញុំបានកើតនិងធំធាត់នៅលើទឹកដីនៃតំបន់ភាគនិរតី ដែលជាកន្លែងមានព្រំដែនជាមួយកម្ពុជា។ យុវវ័យវៀតណាមសព្វថ្ងៃ នៅចងចាំនិងគោរពជានិច្ច ចំពោះការលះបង់ដ៏អស្ចារ្យ ភាពក្លាហាននិងឆន្ទៈមោះមុតរបស់ជំនាន់ជីដូនជីតា ដែលលះបង់ទាំងសាច់ស្រស់ ឈាមស្រស់ដើម្បីឯករាជ្យ អធិបតេយ្យភាពនិងការបង្រួបបង្រួមនៃបូរណភាពទឹកដីនៃមាតុប្រទេស ដើម្បីកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ។ ជំនាន់វ័យក្មេងសព្វថ្ងៃបានកំណត់យ៉ាងច្បាស់នូវការទទួលខុសត្រូវផ្ទាល់ខ្លួន ដើម្បីបន្តប្រពៃណីដ៏រុងរឿងនោះ។ នាងខ្ញុំស្ម័គ្រចិត្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីថែរក្សានិងបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជាឲ្យកាន់តែស៊ីជម្រៅនិងគងវង្សជានិច្ច”។

សុខុន ពង្សា - និស្សិតកម្ពុជានៅសាលាមិត្តភាព T80៖
“យើងខ្ញុំអរគុណជានិច្ចចំពោះការលះបង់ដ៏ធំធេងនិងជំនួយរបស់វៀតណាម”

“តាំងពីខ្ញុំនៅកម្ពុជា តាមរយៈមេរៀននៅសាលារៀន តាមរយៈរឿងរ៉ាបដែលជីដូនជីតារបស់ខ្ញុំបានប្រាប់ខ្ញុំឲ្យដឹងអំពីជំនួយដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដើម្បីជួយកម្ពុជាក្នុងការឈ្នះលើរបបប្រល័យពូជសាសន៍ប៉ុលពត។ បានចូលរួមក្នុងពិធីបុណ្យនាថ្ងៃនេះ ខ្ញុំកាន់តែយល់ច្បាស់ពីការលះបង់ដ៏អស្ចារ្យរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម។ វៀតណាមបានជួយកម្ពុជាយ៉ាងច្រើន ចាប់តាំងពីសង្គ្រាមនិងរហូតមកដល់បច្ចុប្បន្ននេះតែម្តង។ សំរាប់រូបខ្ញុំផ្ទាល់ ពេលខ្ញុំទៅសិក្សានៅវៀតណាម បក្ស និងរដ្ឋាភិបាលវៀតណាមបានជួយដល់យើងខ្ញុំជាច្រើនពីមូលដ្ឋានសំភារៈដល់ការរៀនសូត្រនិងការរស់នៅដើម្បីជួយឲ្យយើងខ្ញុំមានលក្ខណៈល្អបំផុតសម្រាប់បំពេញការសិក្សា”។

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ