Trending now

វៀតណាម-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

09:14 | 16/05/2019 (យោងតាម www.qdnd.vn បកប្រែដោយ មិញ អាញ់)

យុគសម័យ - នាព្រឹកថ្ងៃទី១៥ ខែឧសភា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Phan Van Giang អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានអញ្ជើញទទួលជួបជាមួយ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលកំពុងធ្វើទស្សនកិច្ចការងារនៅក្នុងប្រទេសវៀតណាម។

ឧត្តមសេនីយ៍ឯក លោក Phan Van Giang អញ្ជើញទទួលជួបជាមួយឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត​ (រូបថតៈ qdnd.vn)

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក Phan Van Giang បានអះអាងថា បក្ស រដ្ឋនិងកងទ័ពប្រជាជនវៀតណាមចងចាំជានិច្ចនិងវាយតម្លៃខ្ពស់ ចំពោះការគាំទ្រនិងជំនួយដ៏មានតម្លៃដែលរាជរដ្ឋាភិបាល ប្រជាជននិងកងយោធពលខេមរភូមិន្ទ សំរាប់វៀតណាមនាគ្រាសង្រ្គាម រំដោះប្រទេសជាតិមុននេះ ក៏ដូចជាបុព្វហេតុកសាងនិងការពារប្រទេសជាតិនាសព្វថ្ងៃនេះ។ គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយមានការប្តេជ្ញាខ្ពស់បំផុត ដើម្បីរួមជាមួយកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធភាពលើគ្រប់វិស័យ ក្នុងនោះមានកិច្ចសហប្រតិបត្តិការការពារជាតិ។

រូបថតៈ qdnd

ឧត្តមសេនីយ៍ឯក លោក Phan Van Giang បានសង្កត់ធ្ងន់ថា ទំនាក់ទំនងការពារជាតិ ជាសរសរសំខាន់មួយនៃទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា។ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងរយៈពេលកន្លងមក បានរួមចំណែកពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការនានាដើម្បីការអភិ វឌ្ឍទៅវិញទៅមក តាមនោះបង្កើនថែមទៀតនូវចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-កម្ពុជា។

អញ្ជើញជាការឆ្លើយតប ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​កងទ័ព​ជើង​គោក​ បានថ្លែងអំណរគុណចំពោះការទទួលបដិសញ្ឋារកិច្ចយ៉ាងកក់ក្តៅ របស់ក្រសួងការពារប្រទេសវៀតណាម ព្រមទាំងបានអះអាងថា កិច្ចសហប្រតិបត្តិការការពារជាតិគឺជាខ្លឹមសារសំខាន់មួយ ដែលត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់និងថ្នាក់ដឹកនាំយោធានៃប្រទេសទាំងពីរផ្តោតការយកចិត្តទុកដាក់ជាពិសេសផងដែរ។

រូបថតៈ qdnd

ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត បានសម្តែងនូវការជឿជាក់ថា នាពេលខាងមុខ ទំនាក់ទំនងដ៏ល្អរប្រសើរវាងកងទ័ពនៃប្រទេសទាំងពីរនឹងបន្តត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត ដែលរួមចំណែកដល់កិច្ចសហប្រតិបត្តិការប្រកបដោយ ចីរភាពនិងធានាស្ថេរភាព សន្តិសុខ នយោបាយនៃប្រទេសនិមួយៗ៕

(យោងតាម www.qdnd.vn បកប្រែដោយ មិញ អាញ់)

(យោងតាម www.qdnd.vn បកប្រែដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់