Trending now

លោកអគ្គស្ថានកុងស៊ុងវៀតណាមប្រចាំនៅខេត្តព្រះសីហនុប្រទេសកម្ពុជាបានជូនសារតាំង

11:34 | 28/06/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាពេលថ្មីៗនេះ នៅទីស្នាក់ការនៃកក្រសួងការបរទេសនិងសហប្រតិបត្តិការកម្ពុជា លោកអគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុនៃប្រទេសកម្ពុជាលោក Vu Ngoc Ly បានជូនសារតាំងដល់រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការកម្ពុជា។

លោកអគ្គស្ថានកុងស៊ុង Vu Ngoc Ly បានជូនសារតាំងដល់លោករដ្ឋលេខាធិការ ស៊ា កុសល

បន្ទាប់ពីពិធីជូនសារតាំង លោក ស៊ា កុសល រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការ បានជួបសំណេះសំណាលលោកអគ្គស្ថានកុងស៊ុង Vu Ngoc Ly។ នៅក្នុងការជួបសំណេះសំណាលនេះ លោកអគ្គស្ថានកុងស៊ុង Vu Ngoc Ly សម្តែងកិត្តិយសរបស់ខ្លួនដែលបានបង្ហាញសារតាំងនៅឪកាសខួបអនុស្សាវរីយ៍លើកទី​៥២ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម​ - កម្ពុជា។

លោកអគ្គស្ថានកុងស៊ុង Vu Ngoc Ly សម្តែងក្តីរីករាយសប្បាយចំពោះសមិទ្ធផលកម្ពុជាសម្រេចបាននិងជឿជាក់ថាក្រោមការគ្រងរាជសម្បត្តិប្រកបដោយក្តីមេត្តាករុណារបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមចាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់ ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាដែលគណបក្សប្រជាជនកម្ពុជាជាដើតួនាទីជាស្នូល ប្រជាជនកម្ពុជានឹងសម្រេចបានសមិទ្ធផលដ៏ធំធេងជាចន្រើនទៀទក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ជាតិប្រកបដោយសន្តិភាព ស្ថេរភាព និងវិបុលភាព។

ទិដ្ឋភាពនៃជំនួប (រូបថតៈ Baoquocte)

លោកអគ្គស្ថានកុងស៊ុង​​ ក៏សង្ឃឹមថា ក្នុងអំឡុងពេលអាណត្តិធ្វើការរបស់ខ្លួន នឹងទទួលបានការយកចិត្តទុកដាក់ពីក្រសួងការបរទេសនិងសហប្រតិបត្តិការកកម្ពុជានិងក្រសួង ស្ថាប័ននានា​ពាកព័ន្ធ​ រួមទាំងអាជ្ញាធរនៃខេត្ត​ ៦ ដែលស្ថានកុងស៊ុលទទួលបន្ទុក រួមចំណែកបំពេញប្រកបដោយជោគជ័យ បេសកកម្មការទូត ដោយពង្រឹងនិងពូនជ្រុំនូវទំនាក់ទំនងប្រទេសជិកខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

លោករដ្ឋលេខាធិការ ស៊ា កុសល មានក្តីរីករាយសប្បាយចំពោះសមិទ្ធផលដែលប្រទេសទាំងពីរសម្រេចបាននាពេលកន្លងមក លោករដ្ឋលេខាធិការបានជឿជាក់ថា​ លោកអគ្គកុងស៊ុង Vu Ngoc Ly ដែលមានបទពិសោធន៍ក្នុងកិច្ចការការទូតជាពិសេសក្និងកិច្ចការព្រំដែនរវាងវៀតណាមនិងកម្ពុជា ហើយនឹងមានអំឡុងពេលអាណត្តិធ្វើការប្រកបដោយភាពជោគជ័យ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា ក្រសួងការបរទេសនិងសហប្រតិបត្តិការនិងក្រសួង ស្ថាប័ននានាពាកព័ន្ធ​របស់កម្ពុជា នឹងសម្របសម្រួលសកម្មដើម្បីស្ថានកុងស៊ុងវៀតណាមបំពេញភារកិច្ចប្រកបដោយភាពជោគជ័យ និងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង វៀតណាម - កម្ពុជា ក៏ដូចជាទំនាក់ទំនងរវាងខេត្តស្រុករបស់វៀតណាមនិងខេត្ត ៦ នៅក្នុងតំបន់កុងស៊ុងរបស់ស្ថានកុងស៊ុងវៀតណាម៕


(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់