Trending now

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបជាមួយឧបនាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី

22:19 | 17/11/2019 (ហេង វុធ្ធី)

ក្នុងឱកាសគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមអញ្ជើញទៅចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី ៦ (ADMM ចង្អៀត) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី ៦ (6th ADMM Plus) នៅទីក្រុងបាងកក ប្រទេសថៃ នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានជួបជាមួយឧបនាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូនេស៊ី។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបជាមួយលោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រីថៃ (រូបថត៖ kh.qdnd.vn)

នៅក្នុងជំនួបជាមួយលោក Prawit Wongsuwan ឧបនាយករដ្ឋមន្រ្តីថៃ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសំដែងការជឿជាក់ថា កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី ៦ (ADMM ចង្អៀត) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី ៦ (6th ADMM Plus) ដែលរៀបចំឡើងដោយក្រសួងការពារជាតិថៃនឹងទទួលបានជោគជ័យ។

លោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan បានថ្លែងអំណរគុណការគាំទ្ររបស់វៀតណាមចំពោះប្រទេសថៃក្នុងឆ្នាំថៃជាប្រធានអាស៊ាន ២០១៩ ព្រមទាំងលោកបញ្ជាក់ថា ថៃនឹងចូលរួមយ៉ាងសកម្មនិងគាំទ្រក្រសួងការពារប្រទេសវៀតណាម រៀបចំកិច្ចប្រជុំការពារជាតិនិងយោធាក្នុងឆ្នាំវៀតណាមជាប្រធានអាស៊ាន ២០២០។ ភាគីទាំងពីរបានចាត់ទុកថា នៅក្នុងតំបន់កំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដូច្នេះការរក្សាតួនាទីមជ្ឈភាពនិងការដឹកនាំរបស់អាស៊ានក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់ ក្នុងនោះមាន ADMM + មានសារៈសំខាន់ណាស់។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបជាមួយលោក Prabowo Subianto រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី (រូបថត៖ kh.qdnd.vn)

ក្នុងជំនួបរវាងលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងលោក Prabowo Subianto រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី ភាគីទាំងពីរបានសម្តែងនូវក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងរយៈពេលកន្លង​មក។ ជាពិសេសកាលពីខែមិថុនាឆ្នាំ ២០១៩ ភាគីទាំងពីរបានរៀបចំកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តីលើកទី ១ ដោយបានបើកឡើងនូវយន្តការសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរ។ រដ្ឋមន្រ្តីទាំងពីរបានឯកភាពថា បន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ ទាញយកសក្ដានុពលនិងឧត្ដមភាពរបស់ភាគីនីមួយៗ ព្រមទាំងសហការគ្នាក្នុងការដោះស្រាយបញ្ហាប្រជានេសាទនៃប្រទេសទាំងពីរដែលរំលោភដែនសមុទ្ររបស់គ្នាទៅវិញទៅមកដោយឈរលើស្មារតីមនុស្សធម៌ គោរពច្បាប់អន្តរជាតិ ច្បាប់ឥណ្ឌូណេស៊ីនិងច្បាប់វៀតណាម បញ្ជៀសកុំឲ្យមានបញ្ហានេះដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី និងក្លាយជាបញ្ហាក្នុងតំបន់ផងដែរ៕


(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: kh.qdnd.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម