Trending now

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតនៃ EU ប្រចាំវៀតណាម

19:56 | 13/12/2020

នារសៀលថ្ងៃទី១០ ធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំវៀតណាម លោក Giorgio Aliberti ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុប។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា សហភាពអឺរ៉ុបគឺជាដៃគូឈានមុខគេរបស់វៀតណាមលើគ្រប់វិស័យទំនាក់ទំនងជាមួយសហភាពអឺរ៉ុបមានលក្ខណៈយុទ្ធសាស្ត្រ និងតួនាទីសំខាន់នៅក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ ជាពិសេសទំនាក់ទំនងពាណិជ្ជកម្មនៃភាគីទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងបរិបទដែលពិភពលោកកំពុង​ជួបការលំបាកជាច្រើន។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបឯកអគ្គរដ្ឋទូត EU ប្រចាំវៀតណាម លោក Giorgio Aliberti (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Giorgio Aliberti បានឲ្យដឹងថា ខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងសហភាពអឺរ៉ុប - វៀតណាម គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ព្រមទាំងលោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ក្នុងរយៈពេលខាងមុខនេះ ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្នុងបរិបទដ៏លំបាកនៃការរាតត្បាត Covid-19 វៀតណាមបានបង្ហាញពីតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិ ជាពិសេសគឺជោគជ័យក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ។ ជាពិសេស វៀតណាមបានគ្រប់គ្រងដោយជោគជ័យនូវការរាតត្បាត Covid-19។ លោកឯកអគ្គរដ្ឋទូត Giorgio Aliberti បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប - វៀតណាម (EVFTA) បានបង្កលក្ខណៈអំណោយផលសម្រាប់ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ។ ក្នុងស្ថានភាពលំបាកនេះ ភាគីទាំងពីរចាំបាច់ត្រូវបង្កើនទំហំពាណិជ្ជកម្ម ជាពិសេសវៀតណាមបង្កើនការនាំចេញកសិផលនិងជលផលទៅទីផ្សារ EU ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានឲ្យដឹងថា បន្ទាប់ពីរការចូលជាធរមានក្នុងរយៈពេលខ្លី កិច្ចព្រមព្រៀង EVFTA បាននាំមកនូវប្រសិទ្ធភាពភ្លាមៗសម្រាប់ភាគីទាំងពីរ រួមចំណែកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ។ ព្រមទាំងជឿជាក់ថា ភាគីទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ។ លោកវាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុបដែលបានបន្តគាំទ្រការគោរពច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ នៅសមុទ្រខាងកើត។

* នាថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏បានទទួលជួបលោក Wendy Matthews ឯកអគ្គរដ្ឋទូតនូវែលសេឡង់ មកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិការទូតនៅវៀតណាម./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ