Trending now

លើកកម្ពស់តួនាទីរបស់យុវជនក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនិងតភ្ជាប់តំបន់អាស៊ាន

15:59 | 20/07/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៩ ខែកក្កដា នៅទីក្រុងវៀងចន្ទន៍(ប្រទេសឡាវ)បានប្រព្រឹត្តទៅ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីយុវជនអាស៊ាន (AMMY) លើកទី១១ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីយុវជននៃ បណ្តាប្រទេសអាស៊ាន+៣ លើកទី៨។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំទាំងនេះមានវត្តមានរបស់ លោកឧបនាយករដ្ឋមន្រ្តីឡាវ Sonsay Siphandon អគ្គលេខាធិការរងអាស៊ានលោក Kung phaak រួមទាំងរដ្ឋមន្ត្រីក្រសួងយុវជន ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាសមាជិកអាស៊ានទាំង១១និងប្រទេសជាដៃគូចំនួន ៣ រួមមានចិន ជប៉ុននិងកូរ៉េខាងត្បូង។

តំណាងចូលរួមកិច្ចប្រជុំថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖baotintuc.vn)

កិច្ចប្រជុំឆ្នាំនេះត្រូវបានរៀបចំឡើងជាលើកដំបូងដោយគណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនបដិវត្តន៍ឡាវ ក្រោមប្រធានបទ "តួនាទីរបស់យុវជនអាស៊ានក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនិងការតភ្ជាប់តំបន់" ក្នុងគោលបំណងលើកស្ទួយតួនាទីរបស់យុវជនក្នុងការកសាង សមាហរណកម្មនិងការតភ្ជាប់សហគមន៍អាស៊ាន។

អញ្ជើញចូលរួមកិច្ចប្រជុំនេះគណៈប្រតិភូវៀតណាមដឹកនាំដោយលេខាធិការអចិន្រ្តៃយ៍នៃសម្ព័ន្ធសមាជិកយុវជន​មជ្ឈិម វៀតណាម លោក Doan Nguyen Anh Tuan មិនត្រឹមតែគាំទ្រូចំពោះគំនិតផ្តួចផ្តើមរួមរបស់ឡាវក្នុងការជួយយុវជនមានលក្ខខណ្ឌរៀនសូត្រ និងរួមចំណែកដល់សហគមន៍អាស៊ានតែប៉ុណ្ណោះទេ ថែមទាំងចូលរួមពិគ្រោះយោបល់នៅវេទិកាទ្វេភាគីនិងពហុភាគីដើម្បីរួមចំណែកជាវិជ្ជមានដល់ជោគជ័យនៃកិច្ចប្រជុំនេះទៀតផង។

ក្រៅពីនេះ កិច្ចប្រជុំក៏មានជំនួបពិភាក្សាជាមួយប្រទេសដៃគូចំនួន៣ គឺចិន ជប៉ុន និងកូរ៉េខាងត្បូង ដោយផ្តោតលើបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការរបស់យុវជននៃ បណ្តាប្រទេស ព្រមទាំងចាត់វិធានការដ៏ល្អក្នុងការលើកកម្ពស់តួនាទីរបស់យុវជននៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន ក៏ដូចជាពិភាក្សាអំពីផែនការសកម្មភាពយុវជនអាស៊ាននៅឆ្នាំ ២០២៥​ ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់