Trending now

លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការបង្ការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើស

11:44 | 17/05/2019 (បកប្រែដោយសំណាង)

យុគសម័យ - ក្រុមការងារជំនាញការ បង្ការ ប្រឆំាងបទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្មភូមិភាគខាងត្បូង នៃនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មកងទ័ពការពារព្រំដែនបានរៀបចំកិច្ចពិភាក្សានិងផ្លាស់ប្តូរព័ត៌មានអំពីការលើកកំពស់ប្រសិទ្ធភាពក្នុងការបង្ការ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្ម ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ។

នាព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០១៩ នៅស្រុក Vinh Hung ខេត្ត Long An ប្រទេសវៀតណាម ក្រុមការងារ ជំនាញការ បង្ការ​ ប្រឆំាងបទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្មភូមិភាគខាងត្បូង នៃនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មកងទ័ពការពារព្រំដែន បានធ្វើជាអធិបតី និងសហការជាមួយការិយាល័យបង្ការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មនៃកងទ័ពការពារព្រំដែនខេត្ត Long An​ ប្រទសវៀតណាម និងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំកិច្ចពិភាក្សានិងផ្លាស់ប្តូរព័ត៌មានអំពីការលើកកំពស់ប្រសិទ្ធភាពក្នុងការបង្ការ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្ម។

ទិដ្ឋភាពនៃជំនួប

អញ្ជើញចូលរួមក្នុងពិធីមានគណៈប្រតិភូកងទ័ពការពារព្រំដែនប្រទេសវៀតណាម មានវត្តមានរបស់លោកវរសេនីទោ Ha Trong Hoan ប្រធានស្នងការនយោបាយ នៃក្រុមការងារជំនាញការ បង្ការ​ ប្រឆំាងបទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្មភូមិភាគខាងត្បូង ធ្វើជាប្រគណៈប្រតិភូ ថ្នាក់ដឹកនាំការិយាល័យបង្ការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម និងប៉ូសិ៍្តការពារព្រំដែនច្រកទ្វារអន្តរជាតិ Binh Hiep នៃកងទ័ពការពារព្រំដែនខេត្ត Long An។ ភាគីកម្ពុជា មានវត្តមានរបស់លោកឧត្តមសេនីយ៌ត្រី អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងបណ្តាការិយាល័យ ផ្នែកជំនាញ និងកងវរៈសេនាតូចនគរបាលការពារព្រំដែនលេខ ៦០៩ នគរបាលខេត្តស្វាយរៀងនៃប្រទេសកម្ពុជា ចូលរួមផងដែរ។

នៅក្នុងជំនួប ភាគីទាំងពីរបានវាយតំលៃខ្ពស់កិច្ចសហការរបស់នគរបាលខេត្តស្វាយរៀងកម្ពុជា និងកងទ័ពការពារព្រំដែនខេត្ត Long An វៀតណាម ក្នុងការគ្រប់គ្រង ការពារព្រំដែន ម្ចាស់ការសហការគ្នាល្បាតទ្វេភាគីការពារព្រំដែន និងប្រយុទ្ធប្រឆំាងរាល់បទល្មើសបានប្រកបដោយប្រសិទ្ធភាព តែងតែផ្លាស់ប្តូរអំពីស្ថានភាព និងសហការគ្នាប្រឆាំង ទប់ទល់មានប្រសិទ្ធភាពរាល់សកម្មភាពនៃឧក្រិដ្ឋកម្ម រកឃើញ ចាប់ខ្លួន និងប្រគល់បណ្តាមុខសញ្ញាដែលល្មើសច្បាប់នៃប្រទេសនិមួយៗតាមកិច្ចព្រមព្រៀង ឈរលើស្មារតីយោគយល់ គោរពគ្នាទៅវិញទៅមក ព្រមទាំងបានលើកឡើងនូវចំណុចអវិជ្ជមានក្នុងការសហការគ្នា។

ពង្រីកនៅលទ្ធផលដែលទទួលបាន​ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរឯកភាពសហការគ្នា ក្នុងរយៈពេលខាងមុខនេះត្រូវការបង្កើន សហការយ៉ាងជិតស្និទ្ធបន្ថែមទៀតក្នុងការប្រឆាំងឧក្រិដ្ឋកម្មជាពិសេសគឺការប្លន់ ប្លន់បំពាក់អាវុធ ការជួញដូរស្រ្តី និងកុមា ការដឹកជញ្ជូនគ្រឿងញៀន និងប្រាក់ក្លែងក្លាយជាដើម។

សូមជំរាបជនថា នាពេលថ្មីៗនេះ នាថ្ងៃទី១២ ខែ​ឧសភា ឆ្នាំ២០១៩ នាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសកងទ័ពការពារព្រំដែនវៀតណាម ធ្វើជាអធិបតីភាព និងសហការជាមួយនាយកដ្ឋាននៃក្រសួងនគរបាល និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Long An បានប្រយុទ្ធប្រឆាំងប្រកបដោយជោគជ័យនូវសំណុំរឿង 021A និងបំផ្លាញចោលបណ្តាញជួញដូរ ដឹកជញ្ជូនគ្រឿងញៀនដែលមានចំនួនធំពីកម្ពុជា មកវៀតណាម ដើម្បីប្រើប្រាស់។

តាមរយៈការស៊ើបអង្គេត កម្លាំងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសនៃកងទ័ពការពារព្រំដែនបានផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលាសំរាប់ឲ្យកម្លាំងប្រយុទ្ធប្រឆាំងបទល្មើសនគរបាលខេត្តស្វាយរៀង និងស្នើសុំសហកាគ្នាស៊ើបអង្គេត និងតាមចាប់បណ្តាមុខសញ្ញានៃបណ្តាញជួញដូរគ្រឿងញៀនខាងលើ។ មកដល់ថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានពិនិត្យ ឆែកផ្ទះរបស់មុខសញ្ញាមួយចំនួនដែលពាក់ព័ន្ធដល់បណ្តាញដឹកជញ្ជូនគ្រឿងញៀនខាងលើ បានរឹបអូសគ្រឿងញៀនចំនួន ៤.៣ ក្រាម។ តាមរយៈបណ្តាវិធានការជំនាញកម្លាំងសមត្ថកិច្ចកម្ពុជា បានរកឃើញ និងចាប់ខ្លួនបណ្តាមុសសញ្ញានៃបណ្តាញដឹកជញ្ជូលគ្រឿងញៀនឆ្លងដែននេះផងដែរ។ បច្ចុប្បន្ននេះរឿងរ៉ាវនេះ សមត្ថកិច្ចនៃភាគីទាំងពីរកំពុងស្រាវជ្រាវ ស៊ើបអង្គើតតាមផ្លូវច្បាប់៕

(បកប្រែដោយសំណាង)

(ប្រភពព័ត៌មាន: ប្រភពព័ត៌មាន៖​យោង​តាម​ bao bien phong.vn)

(បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន