Trending now

អាស៊ានអាចរៀនសូត្របន្ថែមអំពីកិច្ចការការពារការរីករាលដាលនៃជំងឺ Covid-19 របស់ប្រទេសចិន

17:18 | 06/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ទោះបីជាអត្រានៃការស្តារឡើងវិញនូវករណីនៃ Covid-19 នៅអាស៊ីអាគ្នេយ៍កំពុងតែកើនឡើងក៏ដោយក៏អ្នកជំនាញផ្នែកសុខភាពពិភពលោកបានឲ្យដឹងថាបណ្តាប្រទេសក្នុងតំបន់នៅតែអាចរៀនបទពិសោធន៍បន្ថែមទៀតក្នុងការគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន។

មន្ទីរពេទ្យវាលត្រូវបានសាងសង់យ៉ាងរហ័សដើម្បីបម្រើអ្នកជំងឺ Covid-19 នៅក្នុងប្រទេសចិន។

គិតត្រឹមថ្ងៃទី ៥ ខែមីនា ប្រទេសអាស៊ានដូចជា កម្ពុជា ថៃ ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី សិង្ហបុរី និងវៀតណាម មានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ២២៩ ករណី។ ជាពិសេសប្រទេសសឹង្ហបូរីមាន ៧៨/១១០ ករណីនៃការស្តារឡើងវិញ ប្រទេសថៃមាន ៣១/៤៣ ករណី ខណៈនៅវៀតណាម ១៦/១៦ ករណីនៃការឆ្លងវីរុសកូរ៉ូណាត្រូវបានស្តារឡើងវិញនិងបានចេញពីមន្ទីរពេទ្យ។

យោងតាមលោក Jacqueline Lo Ying-Ru ប្រធានបេសកកម្មនិងតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅប្រទេសម៉ាឡេស៊ី ប្រ៊ុយណេ និងសិង្ហបុរី ការសម្របសម្រួលនិងការគ្រប់គ្រងអភិបាលកិច្ច របស់ប្រទេសចិនអាចត្រូវបានអនុវត្តនៅអាស៊ីអាគ្នេយ៍ប៉ុន្តែស្ថិតក្នុងកំរិតតូចជាង។

លោក Khor Swee Kheng អ្នកជំនាញផ្នែកសុខភាពសកលនៃសាកលវិទ្យាល័យ Oxford បានយល់ស្របថាអាស៊ានអាចរៀនសូត្រពីការអនុវត្តប្រកបដោយប្រសិទ្ធភាពរបស់ចិនក្នុង “ការកៀងគររដ្ឋបាល ហិរញ្ញវត្ថុ មនុស្សនិងឆន្ទៈនយោបាយ” ។ ឆន្ទៈនយោបាយរឹងមាំក៏នាំទៅរកការសម្រេចចិត្តរហ័សដែរ។

ទោះយ៉ាងណានៅពេលចុងបញ្ចប់នៃការរីករាលដាលនៃ Covid-19 បានបញ្ចប់ លោក Khor បានឲ្យដឹងថាអាស៊ាននិងចិនចាំបាច់ត្រូវកោះប្រជុំរួមគ្នាស្តីពីសន្តិសុខសុខភាពដើម្បីពិនិត្យមើលមេរៀនដែលទទួលបានពីកិច្ចការបង្ការប្រឆាំងនឹង Covid-19 ដើម្បីត្រៀមសំរាប់ជំងឺដែលអាចកើតមាននាពេលអនាគត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ