យុគសម័យ - នៅពេលដែលពលរដ្ឋនិងអ្នកជំនាញសុខភាពនៅទូទាំងពិភពលោកមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការកើនឡើងនៃករណីឆ្លង SARS-CoV-2 ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនោះ ប្រទេសជាសមាជិកអាស៊ានជាពិសេសប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និង ប្រទេសថៃ (CLMVT) ត្រូវបានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលទទួលបានជោគជ័យក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
កិច្ចប្រជុំកំពូលអាស៊ានស្តីពី COVID - 19។
ភាគច្រើននៃប្រទេសទាំងនេះគឺជាបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ហើយត្រូវបានគេវិនិច្ឆ័យថាមិនសូវមានសមត្ថភាពទប់ទល់នឹងការផ្ទុះឡើងនៃជំងឺរាតត្បាត COVID - 19 ដោយសារសុខភាពសាធារណៈមិនសូវអភិវឌ្ឍ។ ប៉ុន្តែរហូតមកដល់ពេលនេះ បណ្តាប្រទេសទាំងនេះទទួលបានលទ្ធផលវិជ្ជមានណាស់។
បណ្តាប្រទេស CLMVT ទទួលបានជោគជ័យក្នុងការបញ្ឈប់ការរីករាលដាលនៃរលក COVID - 19 នៅពេលចំនួននៃការឆ្លងមានត្រឹមតែ ៣,២៦% នៃករណីសរុប ១១៩,០៤៥ ករណីនៅទូទាំងអាស៊ាន (គិតត្រឹមថ្ងៃទី ១៥ ខែមិថុនា) ។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ការខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃ SARS – CoV – 2 របស់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមត្រូវបានកោតសរសើរដោយតំណាងគណៈប្រតិភូនិងអង្គការអន្តរជាតិ៕
(ប្រែសម្រូលដោយវិច្ឆិកា)
មតិពីមិត្តអ្នកអាន