Trending now

អាស៊ានក្លាយជាដៃគូឈានមុខគេរបស់ចិន

14:34 | 26/03/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២០ អាស៊ានបានវ៉ាដាច់សហភាពអ៊ឺរ៉ុបដើម្បីក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៨៤,៨ ពាន់លានដុល្លារអាមេរិក។ សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកឈរនៅលំដាប់ទី ២ និង ទី៣ ផងដែរ។

អាស៊ានក្លាយជាដៃគូឈានមុខគេរបស់ចិន (រូបថត៖ baodautu)

ទន្ទឹមនឹងការអនុវត្តដ៏ទូលំទូលាយនៃ“ការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - ចិន” ចាប់ពីដើមឆ្នាំ ២០១៩ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរវាងភាគីទាំងពីរ ត្រូវបានដំឡើងទាំងផ្នែកទ្រង់ទ្រាយនិងគុណភាពផងដែរ។

អគ្គនាយកដ្ឋានគយចិនបានចេញផ្សាយទិន្នន័យបង្ហាញថាក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២០ តម្លៃពាណិជ្ជកម្មពាណិជ្ជកម្មសរុបរវាងអាស៊ាននិងចិនបានកើនឡើងដល់ ៥៩៤,១១ ពាន់លានយ័ន (ស្មើប្រមាណ ៨៤,៨ ពាន់លានដុល្លារអាមេរិក) ពោលគឺកើនឡើង ២% បើប្រៀបធៀបនឹងក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ មានចំនួន ១៤,៤% នៃតម្លៃពាណិជ្ជកម្មបរទេសសរុបរបស់ចិន។ ក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំង ១៦ ដែលប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន - ចិន ត្រូវបានចុះហត្ថលេខាមុនដំបូងគេ(នាខែវិច្ឆិកា ឆ្នាំ ២០០២) ដែលមានចំនួនប្រជាជនច្រើនជាងគេនិងមានប្រទេសកំពុងអភិវឌ្ឍន៍ច្រើនបំផុតដែរ។ វាក៏ជាតំបន់ពាណិជ្ជកម្មសេរីដំបូងបង្អស់ដែលសម្រេចបាននូវការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយផងដែរ (ខែសីហាឆ្នាំ ២០១៩) ។

បើនិយាយពីទំហំសេដ្ឋកិច្ចវិញ តំបន់ពាណិជ្ជកម្មសេរីអាស៊ាន - ចិន (ACFTA) គឺជាតំបន់ពាណិជ្ជកម្មសេរីធំជាងគេទី៣ នៅលើពិភពលោក បន្ទាប់ពីតំបន់ពាណិជ្ជកម្មសេរីអឺរ៉ុបដែលជាតំបន់ពាណិជ្ជកម្មសេរីអាមេរិកខាងជើង ( អាមេរិក - ម៉ិចស៊ិកូ - កាណាដា) ដោយមានផលិតផលក្នុងស្រុកសរុបបច្ចុប្បន្នលើសពី ១៥ ពាន់ពាន់លានដុល្លារអាមេរិក ស្របតាមនិន្នាការនៃសាកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនអាស៊ីចំនួន ២ ពាន់លាននាក់។ ក្នុងឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មសរុបអាស៊ាន - ចិនបានឈានដល់ ៦៤១,៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១១ ដងបើប្រៀបធៀបទៅនឹងតម្លៃពាណិជ្ជកម្មសរុប ៥៤,៨ ពាន់លានដុល្លារអាមេរិក នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបានចាប់ផ្តើមចូលជាធរមានកាលពីឆ្នាំ ២០០២ ។

អាស៊ានក្លាយជាដៃគូឈានមុខគេរបស់ចិន

ឥឡូវនេះប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាស៊ានរយៈពេល ១០ ឆ្នាំជាប់ៗគ្នា។ ការវិនិយោគរបស់ក្រុមហ៊ុនចិននៅអាស៊ានក៏មានចំនួនលើសពី ១០០ ពាន់លានដុល្លារអាមេរិកផងដែរ ហើយតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចំនួន ២៥ ត្រូវបានបង្កើតឡើងដោយបង្កើតការងារក្នុងស្រុកជាង ១០០,០០០ សម្រាប់ពលករផងដែរ។ នាបច្ចុប្បន្ននេះចិននិងអាស៊ានកំពុងសហការគ្នាដើម្បីលើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ចបៃតង។ ភាគីទាំងពីរកំពុងព្យាយាមពង្រីកការធ្វើអាជីវកម្មធនធានសមុទ្រប្រកបដោយនិរន្តរភាព។ម្យ៉ាងវិញទៀតឆ្នាំ ២០២០ ក៏ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលអាស៊ាន - ចិន ដោយផ្តោតលើការអភិវឌ្ឍន៍ វិស័យដូចជាបណ្តាញអ៊ីធឺរណែត 5G និងពាណិជ្ជកម្មអេឡិចត្រូនិច ក៏ដូចជាការ ច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកទេសនិងទីក្រុងឆ្លាតផងដែរ។

នៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៨“ ចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ចិន ២០៣០” ត្រូវបានប្រកាសជាផ្លូវការដោយដាក់គោលដៅរយៈពេលខ្លីសម្រាប់ពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២០ ដើម្បីឈានដល់ ១០០ ពាន់លានដុល្លារអាមេរិក និងទំហំវិនិយោគសរុបឈានដល់ ១៥០ ពាន់លានដុល្លារអាមរិក។ នៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៩ គំនិតផ្តួចផ្តើម“ ខ្សែក្រវាត់និងផ្លូវ” របស់ចិនសម្រេចបានកិច្ចព្រមព្រៀងមួយដោយមាន“ ផែនការមេតភ្ជាប់អាស៊ាន - ចិន ឆ្នាំ២០២៥” ដើម្បីលើកកម្ពស់ការតភ្ជាប់ជើងគោក ជើងទឹក និងអ៊ីនធឺណេតរវាងភាគីទាំងពីរផងដែរ។ បច្ចុប្បន្ននេះប្រទេសចិនបានបញ្ចប់ការសាងសង់តំបន់សេដ្ឋកិច្ចនៅក្នុងប្រទេសមួយចំនួនដូចជាតំបន់ឧស្សាហកម្ម Long Giang (វៀតណាម) តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (កម្ពុជា) តំបន់ ឧស្សាហកម្ម Rayong (ថៃ) ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ