Trending now

អាស៊ាន - គំរូជោគជ័យសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់

13:32 | 26/03/2021

យុគសម័យ - អាស៊ានមួយដែលមានចំណងសាមគ្គី ភាពបង្រួបបង្រួម ផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ព្រមទាំង ចេះដាក់ឧត្តមភាពនិងផលប្រយោជន៍ជាតិនិងតំបន់ជាចម្បងនឹងជួយឲ្យរក្សាបាននូវតួនាទីជាមជ្ឈភាពផងដែរ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh

នាថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២០ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រារព្ធពិធីរំលឹក ខួបលើកទី ៥៣ ឆ្នាំ នៃទិវាបង្កើតប្លុកនេះ។ អស់រយៈពេលជាងកន្លះសតវត្សរ៍កន្លងទៅ អាស៊ានបាន កសាងតំបន់មួយប្រកបដោយស្ថិរភាព វិបុលភាព និងសន្តិភាព ហើយក្លាយទៅជាគំរូជោគជ័យនៃ កិច្ចសហប្រតិបត្តិការក្នុងតំបន់។ ចូលរួមវិភាគទានទៅក្នុងជោគជ័យនេះ ត្រូវរាប់បញ្ចូលនូវការខិតខំ ប្រឹងប្រែងរបស់បណ្តាប្រទេសសមាជិកអាស៊ានដែលក្នុងនោះមានប្រទេសវៀតណាម ដោយកាន់តែរីក ចម្រើនឆ្ពោះទៅប្រទេសដើរតួនាទីដឹកនាំផងដែរ។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវបានបង្កើតឡើង នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ១៩៦៧ ដែលមានសមាជិកចំនួន ៥ ហើយបានអភិវឌ្ឍបន្តិចម្តងៗ ទៅជាអង្គ ការកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងជិតស្និទ្ធដែលរួមមានប្រទេសជាសមាជិកចំនួន ១០ ផងដែរ។

អាស៊ាន - គំរូជោគជ័យអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់

ក្នុងរយៈពេលជាងកន្លះសតវត្សរ៍កន្លងទៅ សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការអាស៊ានត្រូវបាន បង្ហាញលើគ្រប់វិស័យ។ ស្ដីពីរបៀបរបបនោះ អាស៊ានគឺជាអង្គការសហប្រតិបត្តិការក្នុងតំបន់ដែលមាន ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ ដែលប្រតិបត្តិការដោយឈរលើមូលដ្ឋានគតិយុត្តិនិងគោលការណ៍ជាមូលដ្ឋានដោយត្រូវបានទទួលស្គាល់នៅក្នុងធម្មនុញ្ញអាស៊ាន ហើយមានការចាត់តាំងក្បាលម៉ាស៊ីនពេញលេញ ដែលក្នុងនោះមានគណៈកម្មាធិការបណ្ដាតំណាងអចិន្ត្រៃយ៍អាស៊ានប្រចាំនៅទីក្រុងហ្សាកាតា។

អាស៊ានបានជំរុញលទ្ធិពហុភាគីនិយម សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងបង្កើតយន្តការដែលដើរតួនាទីជាស្នូលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច សន្តិសុខនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ អាស្រ័យហេតុនេះ ទាក់ទាញបានការចូលរួម ពង្រីកទំនាក់ទំនងសហប្រតិបត្តិការភាពជាដៃគូ ដែលកាន់តែច្រើនកុះកររវាងបណ្ដាប្រទេស និងអង្គការនៅលើពិភពលោក។

ជាពិសេស ក្នុងឆ្នាំ ២០២០ ជំងឺរាតត្បាត Covid-19 និងការវិវឌ្ឍន៍នៃបរិយាកាសភូមិសាស្ត្រ យុទ្ធសាស្ត្រតំបន់ និងនៅលើពិភពលោក ក៏ដូចជាបញ្ហាសន្តិសុខក្រៅប្រពៃណី ដែលកំពុងលេច ឡើងបានបង្កើតការសាកល្បង ដែលមិនធ្លាប់មានតាំងពីមុនមកចំពោះអាស៊ាន។ អញ្ជើញថ្លែងនៅក្នុងពិធីបង្ហូតទង់អាស៊ាននាព្រឹកថ្ងៃទី ៧ ខែសីហា នៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបលើកទី ៥៣ ឆ្នាំ នៃថ្ងៃបង្កើតអាស៊ាននោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ “ការសាកល្បងទាំងនេះមិនមែនជាមូលហេតុ ដែលធ្វើឲ្យយើងរាថយឡើយ។ ផ្ទុយទៅវិញ វាតម្រូវឱ្យអាស៊ានត្រួវមានភាពស្អិតរមួត និងការឆ្លើយតបយ៉ាងម្ចាស់ការថែមទៀត ហើយរក្សាតួនាទីជាមជ្ឈភាពក្នុងតំបន់។ រាល់លទ្ធផលគួឲ្យកត់សម្គាល់ ដែលអាស៊ានសម្រេចបានក្នុងឆមាសទី ១ ឆ្នាំ ២០២០ គឺជាសក្ខីភាពដ៏ច្បាស់លាស់អំពីអាស៊ានមួយដែលមិនចុះញ៉ម នឹងភាពលំបាកឡើយ។ ទោះជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងការស្ដារសេដ្ឋកិច្ចឡើងវិញពិបាកយ៉ាងណាក៏ដោយ ប៉ន្តែអនាគតរបស់អាស៊ាននៅតែភ្លឺស្វាងផងដែរ“។

ពិធីបង្ហូតទង់អាស៊ាននៅក្រសួងការបរទេសវៀតណាម

សមិទ្ធិផលគួរឲ្យកត់សម្គាល់របស់វៀតណាមក្នុងអាស៊ាន

ចាប់តាំងពីពេលចូលជាសមាជិកអាស៊ានជាផ្លូវការ ហើយក្លាយជាសមាជិកទី ៧ នៃអង្គការនេះក្នុងឆ្នាំ ១៩៩៥ នោះ វៀតណាមបានធ្វើសមាហរណកម្មនិងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍនិងជោគជ័យរបស់អាស៊ាន ដូចនាសព្វថ្ងៃ។ បន្ទាប់ពីបានចូលជាសមាជិកអាស៊ានមក វៀតណាមបានជំរុញយ៉ាងសកម្មការដាក់បញ្ជូលប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ចូលក្នុងអាស៊ាន ដោយរួមចំណែកដល់ការសម្រេចគំនិតអំពីអាស៊ានមួយ ដែលមានប្រទេសអាស៊ីអាគ្នេយ៍ទាំង ១០ ហើយបង្កើតការផ្លាស់ប្តូរថ្មី អំពី គុណភាពចំពោះអាស៊ាននិងស្ថានភាពក្នុងតំបន់។

វៀតណាមបានចូលរួមវិភាគទានដ៏សំខាន់ៗជាច្រើនក្នុងការកំណត់គោលដៅ អភិវឌ្ឍន៍ និងតាក់តែងសេចក្តីសម្រេចចិត្តដ៏សំខាន់ៗរបស់អាស៊ានដូចជា ចក្ខុវិស័យ ២០២០ និងផែនការអនុវត្តចក្ខុវិស័យ ធម្មនុញ្ញអាស៊ាន និងផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន ២០២៥។ ឯកអគ្គរដ្ឋទូត លោក Pham Quang Vinh អតីតអនុរដ្ឋមន្រ្តីការបរទេសបានវាយតំលៃថា៖ “វៀតណាមបានចូលរួមវិភាគទានកាន់តែសកម្ម និងស៊ីជម្រៅដល់ការងាររួមរបស់អាស៊ាន ជាពិសេសជំរុញសាមគ្គីភាព បង្កើនសមាហរណកម្មក្នុងអាស៊ាន តាមរយៈកម្មវិធីធ្វើសកម្មភាពស្ដីពីការបង្រួញគំលាតអភិវឌ្ឍន៍។ វៀតណាមក៏ចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រីកអាស៊ានផងដែរ។ នេះគឺជាបុព្វបទសម្រាប់ការអភិវឌ្ឍអាស៊ានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ“។

ក្នុងនាមជាប្រធានអាស៊ាន ២០២០ ក្រោមការដឹកនាំរបស់វៀតណាម អាស៊ានបានអនុវត្តវិធានការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 ជាច្រើន ដើម្បីការពារសុខភាពជូនប្រជាជន និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានចំពោះសេដ្ឋកិច្ច។ ដោយមានពាក្យស្លោក “ ការត្រិះរិះសហគមន៍ សកម្មភាពសហគមន៍” វៀតណាមប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីកសាងសហគមន៍អាស៊ានមួយ ដែលសាមគ្គីគ្នា និងខ្លួនទីពឹងខ្លួន។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានអះអាងថា៖ “បន្តប្រកៀកស្មាជាមួយក្នា យើងអាចជំនះពុះពារលើរាល់ការលំបាកសាកល្បង ដើម្បីនាំអាស៊ានឆ្ពោះទៅមុខ។ នាថ្ងៃទី ៨ ខែសីហា បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងចេញចេញសេចក្តីថ្លែងការណ៍ ស្ដីពីសារៈសំខាន់នៃការថែរក្សាសន្តិភាព និងស្ថិរភាពនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងឱកាសទិវាអាស៊ាន។ សេចក្តីថ្លែងការណ៍នេះនឹងអះអាងសារជាថ្មីនូវចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគោលការណ៍គ្រឹះរបស់អាស៊ានក្នុងការកសាងអាស៊ានឲ្យក្លាយទៅក្នុងតំបន់សន្តិភាព វឌ្ឍនភាព និងវិបុលភាព“។

ប្រវត្តិសាស្ត្រនៃការបង្កើត និងអភិវឌ្ឍអស់រយៈពេ ៥៣ ឆ្នាំ របស់អាស៊ានបានសរឲ្យឃើញថា អាស៊ានមួយ ដែលសមាគ្គីគ្នា តភ្ជាប់គ្នាយ៉ាងស្អិតរមួត ដើម្បីផលប្រយោជន៍ជាតិ និងតំបន់ នឹងរក្សាបានតួនាទីជាមជ្ឈភាព។ ដំណើរការនេះមានការចូលរួមវិភាគទានប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម ដែលជាប្រទេសសមាជិកប្រកបដោយមានទទួលខុសត្រូវក្នុងតំបន់និងអន្តរ ជាតិ ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស