Trending now

“អព្ភូតហេតុវៀតណាម - ប្រទេសក្លាហានបានយកឈ្នះលើជំងឺរាតត្បាតដ៏កាចសាហាវ”

15:18 | 20/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - អត្ថបទនៅលើកាសែត “និទាឃរដូវរុស្ស៊ី” (Rusvesna) បានអះអាងថា ប្រទេសវៀតណាមជាគំរូជោគជ័យមួយនៅលើពិភពលោក ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid – 19។

ពីរនាក់ក្នុងចំណោមមនុស្ស ១៦ នាក់ដែលឆ្លងជំងឺ Covid - 19 ត្រូវបានព្យាបាលជាសះស្បើយនៅប្រទេសវៀតណាម។ (រូបថត៖​ Liên Châu/ Thanhnien)

ចាប់តាំងពីជំងឹរាតត្បាត Covid-19 បានលេចមុខនៅក្នុងប្រទេសវៀតណាម រដ្ឋាភិបាលក្រសួងសុខាភិបាល ស្ថាប័ននិងប្រជាជនវៀតណាម បានរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។ ការណែនាំនិងវិធានការណ៍ដែលត្រូវបានអនុវត្តជាជំហានៗដើម្បីបង្ការនឹងការរីករាលដាលនិងកាត់បន្ថយចំនួននៃករណីឆ្លងនៅក្នុងសហគមន៍បានបង្ហាញលទ្ធផលវិជ្ជមាន។

វៀតណាមឈរនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid -19 ជាមួយនឹងការចំណាយទាប ដូច្នេះសារព័ត៌មានអន្តរជាតិជាច្រើនបានកោតសរសើរចំពោះគំរូនៃការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៅវៀតណាម ក្នុងនោះមានកាសែត “និទាឃរដូវរុស្ស៊ី” (Rusvesna)។ ថ្ងៃទី ១៩ ខែមេសា ក៏បានចុះផ្សាយអត្ថបទមួយដែលបញ្ជាក់ថាវៀតណាមគឺជាឧទាហរណ៍ជោគជ័យបំផុតមួយ នៅលើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។

អត្ថបទបានសង្កត់ធ្ងន់លើចំណុចដែលធ្វើឱ្យមានភាពខុសគ្នានៃស្ថានភាពជំងឺរាតត្បាតនៅប្រទេសវៀតណាមជាមួយបណ្តាប្រទេសដទៃទៀតគឺ អត្រាឆ្លងមានកំរិតទាប (ត្រឹមតែជាង ២៦០ ករណី) អត្រាអ្នកជម្ងឺបានជាសះស្បើយខ្ពស់ (ច្រើនជាង ២០០ នាក់) ហើយជាពិសេសមិនមានអ្នកស្លាប់ទេទោះបីប្រទេសវៀតណាមមានប្រជាជនប្រហែល ១០០ លាននាក់ ដង់ស៊ីតេប្រជាជនខ្ពស់ និងមានព្រំដែនរួមជាមួយតំបន់ដែលមានស្ថានភាពជំងឺរាតត្បាតស្មុគស្មាញ។

អត្ថបទនេះក៏បានលើកឡើងពីបុព្វហេតុនៃភាពជោគជ័យរបស់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅវៀតណាម ដែលត្រូវបានបង្ហាញយ៉ាងច្បាស់បំផុតដោយការចូលជាភ្លាមៗ របស់បក្សនិងរដ្ឋាភិបាលវៀតណាម។ អត្ថបទបានដកស្រង់សម្តីអគ្គលេខាធិការនិងជាប្រធានរដ្ឋលោក​ Nguyen Phu Trong ថា៖ “ប្រជាជនគ្រប់រូបសុទ្ធតែជាទាហាននៅសមរភូមិនៃការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត”។ ភ្លាមៗមុនពេលដែលជំងឺរាតត្បាតបានលេចឡើងនៅប្រទេសវៀតណាមកាលពីខែមករាលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានដឹកនាំ “ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ” ។

កាលពីអតីតកាលប្រទេសវៀតណាមធ្លាប់មានបទពិសោធន៍ក្នុងការតស៊ូជាមួយការផ្ទុះឡើងនៃជំងឺនានាដូចជាជំងឺ SARS ក្នុងឆ្នាំ ២០០៣ និងជំងឺរាតត្បាត​ H5N1 នៅឆ្នាំ ២០០៤។ ដូច្នេះប្រទេសវៀតណាមបានចាត់វិធានការជាភ្លាមៗដើម្បីបង្ការការរីករាលដាលនៃវីរុស SARS-CoV-2 នៅពេលរកឃើញករណីវិជ្ជមានដំបូង។

អ្នកនិពន្ធនៃអត្ថបទនេះ ក៏បានលើកឡើងពីមូលហេតុដែលប្រទេសវៀតណាមឈានមុខគេក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid – 19 ជាមានតម្លាភាពស្តីពីព័ត៌មាននិងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋាភិបាលនិងប្រជាជន។ សូម្បីតែនៅពេលមានករណីឆ្លង "នាំចូល" ជាច្រើនពីបរទេសក៏ដោយ ក៏ប្រទេសវៀតណាមបានគ្រប់គ្រងពួកគេយ៉ាងឆាប់រហ័សមិនឱ្យក្លាយជា “ចំណុចក្តៅ” នៃជំងឺរាតត្បាត Covid-19 ។

យោងតាមអត្ថបទថា ចំណុចគួរឱ្យកត់សម្គាល់មួយនៅក្នុងវិធីសាស្រ្តបង្ការនឹងការរីករាលដាលនៃជំងឺរាតត្បាតរបស់ប្រទេសវៀតណាមគឺការធ្វើតេស្តនៅទ្រង់ទ្រាយដ៏ធំ ផ្តោតលើការដាក់ឲ្យនៅដាច់ពីគេចំពោះតំបន់មានការផ្ទុះឡើងនិងការឃ្លាំមើលយ៉ាងជិតស្និទ្ធសម្រាប់ករណីឆ្លង។ លើសពីនេះទៀត ប្រទេសវៀតណាមបានអនុវត្ត “រាក្សាគម្លាតសង្គម” តាមរយៈដំណើការនិងមានការជ្រើសរើស ទន្ទឹមនឹងនោះរាល់វិធានការបង្ការជំងឺរបស់រដ្ឋាភិបាលត្រូវបានគាំទ្រនិងអនុវត្តដោយប្រជាជនវៀតណាម៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ