Trending now

អនុម័តគំនិតផ្តួចផ្តើមចំនួន ១២ របស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន

07:09 | 11/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានអនុម័តជាផ្លូវការនូវគំនិតផ្តួចផ្តើមចំនួន ១២ ស្តីពីគំនិតផ្តួចផ្តើមនិងអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់វៀតណាមនៅក្នុងឆ្នាំប្រធានអាស៊ាន ២០២០ ។

ប្រធាននៃបណ្តាគណៈប្រតិភូចូលរួមកិច្ចប្រជុំបានថតរូបរួម។​ (រូបថត៖​ Tran Le Lam/TTXVN)

នេះគឺជាលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM​ ចង្អៀត) លើកទី ២៦ បានប្រព្រឹត្តទៅកាលពីព្រឹតថ្ងៃទី ១០ ខែមីនានៅទីក្រុង Da Nang ដែលរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានអញ្ជើញជាអធិបតីភាព។

គំនិតផ្តួចផ្តើមទាំង ១២ ដែលផ្តោតលើវិស័យដូចជាពាណិជ្ជកម្មអេឡិចត្រូនិក ពាណិជ្ជកម្មទំនិញ ថាមពល បច្ចេកវិទ្យាព័ត៌មាន កសិកម្មការ អភិវឌ្ឍប្រកបដោយនិរន្តរភាព ហិរញ្ញវត្ថុ ស្ថិតិ ការច្នៃប្រឌិត ....។ ជាមួយនឹងគំនិតផ្តួចផ្តើមដែលនៅសេសសល់ទាក់ទងនឹងការកាត់បន្ថយថ្លៃសេវារ៉ូមីងអន្តរជាតិ ក៏បានយល់ព្រមដោយបណ្តារដ្ឋមន្រ្តីផងដែរ ប៉ុន្តែបានចាត់តាំងភ្នាក់ងារជំនាញឱ្យបញ្ជាក់ពីបញ្ហាបច្ចេកទេសមួយចំនួនមុនពេលអនុវត្តជាផ្លូវការ។

គំនិតផ្តួចផ្តើមទាំងនេះត្រូវបានបង្កើតឡើងក្នុងទិសដៅបីគឺលើកកម្ពស់ការតភ្ជាប់ក្នុងអាស៊ាន លើកកម្ពស់ភាពជាដៃគូដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព និងបង្កើនសមត្ថភាពបន្សាំនិងប្រសិទ្ធភាពប្រតិបត្តិការរបស់អាស៊ាន។

ក្រៅពីការអនុម័តនូវគំនិតផ្តួចផ្តើមចំនួន ១២ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) ក៏បានឯកភាពលើអាទិភាពនៅក្នុងកម្មវិធីការងារប្រចាំឆ្នាំ ២០២០ នៅក្នុងបណ្តាញសេដ្ឋកិច្ច។

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh ថ្លែងនៅក្នុងកិច្ចប្រជុំ។ (រូបថត៖​ Tran Le Lam/TTXVN)

ក្រៅពីផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការក្នុងអាស៊ាន បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចក៏បានពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលមានស្រាប់នៅក្នុងកិច្ចសហប្រតិបត្តិការខាងក្រៅ។ ជាពិសេស កិច្ចប្រជុំបានពិភាក្សាអំពីការតំរង់ទិសទាក់ទងនឹងពេលវេលាចាប់ផ្តើមពិនិត្យឡើងវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន - ឥណ្ឌា (AITIGA); សហការជាមួយកូរ៉េខាងត្បូង ...

បណ្តារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានក៏បានអនុម័តលើអនុសាសន៍ចំនួន ៦ របស់កិច្ចប្រជុំនៃក្រុមទទួលបណ្ទុកជាន់ខ្ពស់អាស៊ាន ស្តីពីសមាហរណកម្មសេដ្ឋកិច្ច លើកទី ៣៧ (HLTF-EI ៣៧) ដែលបានធ្វើឡើងចាប់ពីថ្ងៃទី ១២-១៣ ខែកុម្ភៈនៅទីក្រុងហាណូយ។

ជាពិសេសគួរកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះបានឯកភាពដឹកនាំក្រុមការងារជំនាញដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃ ផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០២៥ ឆ្ពោះទៅរកការបញ្ចប់របាយការណ៍បឋមនៅចុងឆ្នាំនេះនិងរបាយការណ៍ចុងក្រោយនៅដើមឆ្នាំ ២០២១។ ទន្ទឹមនឹងនោះគោលដៅនៃការចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ក្នុងឆ្នាំ ២០២០ គឺជាអាទិភាពកំពូលក្នុងទំនាក់ទំនងរវាងអាស៊ាននិងដៃគូ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់