Trending now

អ្នកប្រាជ្ញឥណ្ឌូនេស៊ីវាយតម្លៃខ្ពស់ចំពោះការជោគជ័យរបស់វៀតណាមក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩

15:10 | 08/06/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - អ្នកប្រាជ្ញឥណ្ឌូនេស៊ីលើកឡើងពីផលប៉ះពាល់សេដ្ឋកិច្ចរបស់ជំងឺកូវីដ១៩ (Covid-19) មកលើប្រទេសវៀតណាម ព្រមទាំងយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់វៀតណាមក្នុងការឆ្លើយតបនឹងផលប៉ះពាល់នៃការរាតត្បាតជំងឺឆ្លងនេះផងដែរ។

អត្ថបទសរសេរដោយលោក Agus Marwan នៅកាសែត Kontan ប្រទេសឥណ្ឌូនេស៊ី (រូបថត៖ vov)

ជោគជ័យរបស់វៀតណាមមុនពេលជំងឺរាតត្បាតកូវីដ១៩ផ្ទុះឡើង បានបណ្តាលឱ្យវិនិយោគិនបរទេសចាត់ទុកវៀតណាមជាប្រទេសយុទ្ធសាស្ត្រក្នុងការវិនិយោគ។ នោះគឺជាការវាយតម្លៃរបស់លោក Agus Marwan អគ្គលេខាធិការវេទិកាអក្សរសាស្ត្រឥណ្ឌូណេស៊ីក្នុងអត្ថបទក្រោមចំណងជើងថា “រូបមន្តនៃវិស័យសេដ្ឋកិច្ចវៀតណាមមុនពេលមានការរីករាលដាលជំងឺឆ្លងសកល”។

ក្នុងអត្ថបទនេះ លោក Agus Marwan បានលើកឡើងអំពីផលប៉ះពាល់លើសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩មកលើប្រទេស វៀតណាម ហើយព្រមទាំងលើកយកយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ វៀតណាមក្នុងការដោះស្រាយផលប៉ះពាល់នៃការរាតត្បាតសកលនេះក៏ដូចជាអនាគតនៃវិស័យសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមក្រោយពីជំងឺរាតត្បាតដ៏៏កាចសាវនេះផងដែរ។

លោកក៏បន្ថែមទៀតថាវៀតណាមបានក្លាយជាប្រទេសមួយដែលទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ដោយគ្មានករណីឆ្លងជំងឺកូវីដ១៩ណាមួយបានបាត់បង់ជីវិតនោះឡើយ។ លើកពីនេះទៅទៀត លោក Agus Marwan បានវាយតម្លៃថាក្នុងស្ថានភាពនៃជំងឺរាតត្បាតនាពេលបច្ចុប្បន្ននេះ វៀតណាមនៅតែជាប្រទេសដែលមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ហើយអនាគតនៃសេដ្ឋកិច្ចវៀតណាមនឹងនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កាពុំជាខានឡើយ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់