Trending now

អ្នកជំងឺ COVID-19 ជនជាតិបារាំងកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រូពេទ្យវៀតណាម

17:11 | 03/04/2020 (ប្រែសម្រូលដោយសាមេត)

យុគសម័យ - អ្នកជម្ងឺ COVID-19 លេខ ៧៦ សញ្ជាតិបារាំងបានឲ្យដឹងថា លោកមានសំណាងណាស់ពីព្រោះត្រូវទទួលបានការគាំទ្រនិងជំនួយដោយសុទ្ធចិត្តពីក្រុមគ្រូពេទ្យវៀតណាមដោយចែករំលែកថា »ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលបានព្យាបាលនិងថែទាំខ្ញុំនាពេលថ្មីៗនេះ។ជាទីបញ្ចប់ ខ្ញុំសូមកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រូពេទ្យវៀតណាម”។

អ្នកជំងឺបុរសលេខ ៧៦ ត្រូវបានក្រុមគ្រូពេទ្យវៀតណាមព្យាបាល។

អ្នកជំងឺបុរសលេខ ៧៦ សញ្ជាតិបារាំងបានចូលវៀតណាមកាលពីថ្ងៃទី ១០ ខែមីនាដើម្បីធ្វើដំណើរ ហើយត្រូវបានចូលព្យាបាលជំងឺរាតត្បាត COVID-19 នៅមន្ទីរពេទ្យត្រូពិកកណ្តាលកាលពីមូលដ្ឋាន Dong Anh ( ហាណូយ) កាលពីថ្ងៃទី ១៨ ខែមីនា។ នាថ្ងៃទី ២ ខែមេសា អ្នកជំងឺនេះត្រូវបានក្រសួងសុខាភិបាលប្រកាសថា នឹងជាសះស្បើយ។

អ្នកជំងឺរូបនេះ បានឲ្យដឹងថា នៅពេលដែលគាត់ដឹងថាគាត់បានឆ្លងមេរោគ SARS-CoV-2 លោកមានការព្រួយបារម្ភយ៉ាងខ្លាំងណាស់ ប៉ុន្តែក្រោយមក គាត់បានធូរស្បើយនិងមានសំណាងណាស់ពីព្រោះត្រូវទទួលបានការគាំទ្រនិងជំនួយដោយសុទ្ធចិត្តពីស្ថានទូតបារាំងប្រចាំនៅវៀតណាមក៏ដូចជាក្រុមគ្រូពេទ្យវៀតណាម។

អ្នកជំងឺរូបនេះបានឲ្យដឹងថា “នៅពេលដែលខ្ញុំឆ្លងជំងឺនេះ ខ្ញុំមិនទាន់ដឹងពីជំងឺនេះទេ។ នៅពេលដែលខ្ញុំដឹងថាខ្ញុំត្រូវឆ្លងវីរុសនេះ ហើយខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងណាស់។ ខ្ញុំមានឧបសគ្គផ្នែកភាសា ប៉ុន្តែសូមអរគុណស្ថានទូតបារាំងប្រចាំនៅវៀតណាមបានគាំទ្រខ្ញុំដោយបញ្ជូនអ្នកបកប្រែម្នាក់មកជួយឲ្យខ្ញុំក្នុងការព្យាបាល។ ឥឡូវនេះ ខ្ញុំមានសុខភាពល្អណាស់។ ខ្ញុំចង់ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានព្យាបាលនិងថែទាំខ្ញុំក្នុងរយៈពេលកន្លងទៅ។ រហូតមកដល់ពេលនេះ នៅពេលដែលខ្ញុំមានសុខភាពល្អហើយ ខ្ញុំចង់ត្រលប់មកកាន់បារាំងវិញ។ ប្រពន្ធនិងកូនខ្ញុំដឹងថា ខ្ញុំត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែខ្ញុំមិនប្រាប់ឲ្យម្តាយខ្ញុំទេពីព្រោះគាត់ចាស់ហើយ។ គ្រូពេទ្យជនជាតិវៀតណាម។ នៅទីបញ្ចប់ ខ្ញុំសូមកោតសរសើរចំពោះដួងចិត្តរបស់ក្រុមគ្រូពេទ្យវៀតណាម” ៕

(ប្រែសម្រូលដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ