Trending now

អ៊ីតាលីថ្លែងអំណរគុណវៀតណាម ដែលបានជួយឧបត្ថម្ភ ក្នុងការបង្ការនិងប្រឆាំងជំងឺរាតត្បាត Covid-19

15:39 | 11/04/2020 (បកប្រែដោយឌីណា)

យុគសម័យ- រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីតាលីបានផ្ញើសំបុត្រថែ្លងអំណរគុណជូនដល់រដ្ឋាភិបាល ប្រជាជនវៀតណាមដែលបានជួយឧបត្ថម្ភអ៊ីតាលី ក្នុងការប្រយុទ្ធនឹងជំងឺ Covid-19៖ កាសែតយុគស័យសូមចុះផ្សាយសំបុត្រនេះដូចខាងក្រោម៖

រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីតាលីបានផ្ញើសំបុត្រថែ្លងអំណរគុណ! (រូបថត៖ េVOV)

សូមគោរព​ផ្ញើ​ជូន​លោក ​Pham Binh Minh

ខ្ញុំសូមសម្តែងអំណរគុណដោយ​ស្មោះ​ ចំពោះ​ការ​ជួយឧបត្ថម្ភ​របស់​រដ្ឋាភិបាល​និង​ប្រជាជន​វៀតណាម​ ក្នុង​ការ​​ប្រយុទ្ធប្រឆាំង​នឹងការរីករាលដាលនៃ​ជំងឺ​ Covid-19 នៅ​អ៊ីតាលី​។ ក្នុង​កាលៈ​ទេសៈ​លំបាកលំបិន​នេះ ស្មារតីសាមគ្គី​ទំលំទូលាយ​ ​បាន​ស្តែង​នៅ​គ្រប់​កម្រិត​​ពី​​រដ្ឋាភិបាល​ ​​បណ្តា​អង្គការ​សង្គម​ ដែលជា​សក្ខីភាពដ៏ច្បាស់លាស់នៃនាក់ទំនង​ស៊ី​ជម្រៅ ​រវាង​ប្រទេស​យើង​​ទាំង​ពីរ​។

រដ្ឋាភិបាល​អ៊ីតាលី​​កំពុង​​ខិតខំប្រឹង​ប្រែង​អស់ពី​សមត្ថភាព​ ដើម្បីទប់ទល់នឹងការរីករាលដាលនៃ​វីរុស SARS-CoV-2 ថែទាំ​​អ្នក​រង​គ្រោះ​ប៉ះពាល់​ និង​ដោះស្រាយ​នូវ​ផល​វិបាក​​ធ្ងន់​ធ្ងរ​ ដែលមកពី​ជំងឺ​រាតត្បាត​នេះ​។ ការ​ជំនួយ​ឧបត្ថម្ភ​ពីវៀតណាមប្រាកដ​នឹង​រួម​ចំណែក​លើ​ភាព​ជោគ​ជ័យ​ក្នុង​ការទប់ស្កាត់ជំងឺ Covid-19 ម៉្យាងទៀត​ នឹង​ជួយ​យើង​ខ្ញុំ​ក្នុង​ដំណើរ​ស្តារ​ឡើង​វិញ​ ក្រោយ​ពីកម្ចាស់​ជំងឺ​រាតត្បាតឲ្យអស់ពីអ៊ីតាលី​។​

ប្រជាជន​អ៊ីតាលី​នឹង​តែង​កត់ត្រា​នូវ​ទឹក​ចិត្ត​ដ៏ថ្លៃថ្នូរ​និង​ស្មារតី​សាមគ្គី ដែល​វៀតណាម​បង្ហាញ​ក្នុង​រយៈពេល​ចាំបាច់​។ រួបរួមគ្នា​សាមគ្គី​ ពួក​យើង​កៀក​ស្មា​ក្បែលគ្នា​ យើង​នឹង​ទទួលការឈ្នះ!

ជាទីគោរព​ដ៏ខ្ពង់ខ្ពស់

Luigi Di Maio

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ