Trending now

អង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាមសូមថ្លែងអំណរគុណដល់អ្នកដែលបានប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19

17:55 | 18/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នៅក្នុងឃ្លីបខ្លីមួយ អង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរបុរសដែលមិនខ្វល់ចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាត្បាត Covid-19 ក្នុងរយៈពេលកន្លងមក ។

អង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាមសូមថ្លែងអំណរគុណដល់អ្នកដែលបានប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 (រូបថត៖ NLD)

នៅក្នុងឃ្លីបខ្លីមួយផ្ញើទៅកាន់ក្រសួងសុខាភិបាលវៀតណាម អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅប្រទេសវៀតណាម បានថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះអ្នកដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ។

WHO ថ្លែងអំណរគុណដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា បុគ្គលិកខាងសុខាភិបាល ដែលបានលះបង់និងមិនខ្វល់ខ្វាយចិត្តទាំងយប់ទាំងថ្ងៃ ដើម្បីថែទាំព្យាបាលអ្នកជំងឺ និងប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19។ គ្រប់អាជ្ញាធរមានសមត្ថកិច្ចគ្រាប់ជាន់ថ្នាក់បានធ្វើការដោយមិនខ្លាចនឿយហត់ដើម្បីការពារការប្រឆាំងនឹងការរីករាលដាលនៃវីរុស SARS-CoV-2 ផងដែរ។

ទន្ទឹមនឹងនេះដែរ អង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាម ក៏សូមថ្លែងអំណរគុណដល់ទីភ្នាក់ងារនិងអ្នកសារព័ត៌មានដែលបានផ្សព្វផ្សាយទាំងអស់អំពីជំងឺ Covid-19 ដោយរួមចំណែកក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវនិងទាន់ពេលវេលាដល់សហគមន៍ផងដែរ។ ជាមួយនឹងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់មនុស្សគ្រប់ៗគ្នា នោះ អង្គការ WHO ប្រចាំនៅវៀតណាមសង្ឃឹមថាយើងនឹងយកឈ្នះលើការរាតត្បាតជម្ងឺនេះប្រកបដោយប្រសិទ្ធភាពនាពេលឆាប់ៗតែម្តង៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់