Trending now

លោកឯកអគ្គរដ្ឋទូត Trinh Minh Manh៖ ទប់ស្កាត់នឹង COVID-19 ស្នាក់នៅឯផ្ទះ ហើយសាកល្បងនឹងរបាំ Ghen Co Vy

10:48 | 08/04/2020 (បកប្រែដោយសាមេត)

យុគសម័យ - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសគុយវ៉ែត លោក Trinh Minh Manh បានក្រើនរំលឹកដល់ទស្សនិកជន និងសហគមន៍វៀតណាមនៅទីនេះ ក្នុងឱកាសផ្តល់បទសំភាសន៍ តាមទូរទស្សន៍របស់ប្រទេសមិត្តដែលចែករំលែកអំពីវិធានការបង្ការទប់ស្កាត់នឹង COVID-19 ប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម៖ ស្នាក់នៅឯផ្ទះ ហើយសាកល្បងនឹងរបាំ Ghen Co Vy

លោក​ឯកអគ្គរដ្ឋទូត Trinh Minh Manh (រូបនៅខាងឆ្វេង) នៅតាមទូរទស្សន៍

លោក​ឯកអគ្គរដ្ឋទូត Trinh Minh Manh បានធ្វើបទសម្ភាសន៍តាមទូរទស្សន៍ KTV2 (ទូរទស្សន៍ជាភាសារអង់គ្លេស) របស់ទូរទស្សន៍ជាតិគុយវ៉ែតអំពីស្ថានការណ៍នៃជំងឺរាតត្បាត COVID-19។ លោក​ឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ក្នុងបរិបទដែល​ជំងឺរាតត្បាតសកលកំពុងជះឥទ្ធិពលអវិជ្ជមានដល់ពិភពលោកនោះ​ គុយវ៉ែតបានវាយតម្លៃខ្ពស់ចំពោះកិច្ចការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតរបស់វៀតណាម។

ជាពិសេសបើយោងតាមលោក​ឯកអគ្គរដ្ឋទូត ប្រទេសមិត្តគុយវ៉ែតបានកោតសរសើរចំពោះវិធី​ដែលវៀតណាមបានផ្សព្វផ្សាយក្នុង​ការ​បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតដូចជា៖ មានវីដេអូល្អៗជាច្រើនស្តីពីការលាងដៃឲ្យបានត្រឹមត្រូវ និងអនុវត្តការរក្សា​គម្លាតសង្គម។ កាសែត និងស្ថានី​យ៍​ទូរទស្សន៍អន្តរជាតិ​ជាច្រើនក៏បានផ្បាយ​ព៌ត៍​មាន​អំពីកិច្ចខឹតខំប្រឹងប្រែងក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតរបស់វៀតណាមផងដែរ។

តាមស្ថានីយ៍​ទូរទស្សន៍នៃប្រទេសមិត្ត លោក​ឯកអគ្គរដ្ឋទូត Trinh Minh Manh បានអះអាងថា ក្នុងបរិបទដែលវៀតណាម​ជាប្រទេសជិតខាងជាមួយចិន ដែលមានចម្ងាយត្រឹម​តែ ១០.០០០ គីឡូម៉ែត្រពីទីក្រុងវូហាន ដែលជា​កន្លែង​ផ្ទុះឡើងនូវជំងឺរាតត្បាត រហូតមកដល់ពេលនេះវៀតណាមទើប​មាន​ករណីឆ្លងជំងឺរាតត្បាត COVID-19 ចំនួន ២៤១ នាក់ (ថ្ងៃទី ៦ មេសា) និងគ្មានអ្នកស្លាប់ណាមួយ​ទេ។ នេះគឺជាលទ្ធផលមក​ពី​កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាតសកល។

និយាយជាមួយអ្នកយកព័ត៌មានរបស់ប្រទេសមិត្តអំពីវិធានការបង្ការជំងឺរាតត្បាតរបស់វៀតណាម លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា “យើងបាន​ធ្វើការ​យ៉ាង​តឹង​រឹង​នូវ​ការដាក់នៅដាច់ដោយឡែកចំពោះ​អ្នកដែលមានហានិភ័យនៃការឆ្លង និងស្វែងរកអ្នកដែលទាក់ទងដោយប្រយោលជាមួយអ្នកឆ្លង។ យើងមិនត្រឹមតែស្វែងរកមុខសញ្ញា F1, F2 ប៉ុណ្ណោះទេ ថែម​ទាំង​ F3, F4 ផងដែរ។ ចាប់តាំងពីដើមមក​ ក្រសួងសុខាភិបាលបានព្យាយាមលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីសារៈសំខាន់នៃការលាងដៃឲ្យបានត្រឹមត្រូវដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះ។ នេះក៏ជា​ការ​ណែនាំពី​អង្គការសុខភាពពិភពលោកផងដែរ”។

ដោយកោតសរសើរចំពោះវិធានការឃោសនាក្នុងការបង្ការទប់ស្កាត់នឹង COVID-19 របស់វៀតណាម ក្នុងបទសម្ភាសន៍ជាមួយលោក​ឯកអគ្គរដ្ឋទូត ទូរទស្សន៍គុយវ៉ែតបានដកស្រង់ឃ្លីបចម្រៀងមួយ​ដែលមានចំណងជើងថា “Ghen Co Vy” ដែល​ជាចំណុចមួយ​គួរឲ្យកោត​សរសើរ។

លោកឯកអគ្គរដ្ឋទូតក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកចំពោះអ្វីដែលរដ្ឋាភិបាលគុយវ៉ែតកំពុងធ្វើដែរ។ លោកបានឲ្យដឹងថា “ខ្ញុំគិតថា ខ្ញុំនិងអ្នកទាំងអស់​គ្នានៅទីនេះពិត​មានសំណាងណាស់ ពីព្រោះរដ្ឋាភិបាលគុយវែតបានអនុវត្តវិធានការយ៉ាងខ្លាំង​ចាប់តាំងពីដើមមក​។” ប្រទេសគុយវែតបានបិទព្រំដែន បិទភោជនីយដ្ឋាន និងទីសាធារណៈ។ សូម្បីតែបិទទីលានវាយកូនហ្គោលដែលប្រទេសផ្សេងទៀតនៅតែអនុញ្ញាតឲ្យដំណើរការដែរ។ រដ្ឋាភិបាលគុយវ៉ែតពិតជាយកចិត្តទុកដាក់ដល់សុខភាពប្រជាជន។ ដូច្នេះ ឯកអគ្គរដ្ឋទូត និងបុគ្គលិកស្ថានទូតមានអារម្មណ៍សុខស្រួលដោយអ្វីដែលរដ្ឋាភិបាលគុយវ៉ែតកំ​ពុងអនុវត្តនោះ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន