Trending now

លោកស្រី Ngo Pham Tran - បេសកជនការទូតវៀតណាម -តៃវ៉ាន់

16:09 | 10/11/2020 (បកប្រែដោយឌីណា)

យុគសម័យ - រយៈពេលជាង ២៣ ឆ្នាំដែលការរស់នៅក្នុងកោះតៃវ៉ាន់ លោកស្រី Ngo Pham Tran ត្រូវបានគេចាត់ទុកថាជាបេសកជនការទូតដែលជំរុញការធ្វើពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងវៀតណាម និងតៃវ៉ាន់។ លោកស្រីរូបនេះបានសង្ឃឹមថា ការខិតខំប្រឹងប្រែងរបស់ខ្លួននឹងចូលរួមចំណែកក្នុងការអភិវឌ្ឍរួមនៃប្រទេសជាតិ។

មានមោទនភាពជាជនជាតិវៀតណាម

នៅឆ្នាំ ១៩៩៧ លោកស្រី Ngo Pham Tran បាន​ទៅកោះ​តៃ​វ៉ា​ន់ ដើ​ម្បី​សិ​ក្សា​ភា​សា​។​ បន្ទាប់ពីបញ្ចប់ការសិក្សាលោកស្រី បានធ្វើការ​នៅក្រសួង​វប្បធម៌តៃវ៉ាន់។ នៅទី​នេះលោកស្រីទទួ​ល​បន្ទុក​ជួយ​គាំទ្រ​ព​ល​ករ​ប​រទេស​ធ្វើ​ការ​នៅ​តៃ​វ៉ាន់ នា​ពេ​លពួក​​គេ​​ជួ​ប​កាលំបាកក្នុងការរស់នៅ​។ រាល់​សប្តាហ៍ ទីភ្នាក់ងារ​រប​ស់លោកស្រី Ngo Pham Tran បានរៀ​ប​ចំកម្មវិធី ឬវគ្គ​សិក្ស​​មួយ​ស្តីពី ភាសា ឬវប្បធម៌​សម្រាប់ប្រជាជន​វៀតណាមទៅ​ធ្វើការនៅ​កោះតៃវ៉ាន់។

នៅក្នុងអំឡុងពេលធ្វើការ ដោ​យមើ​ល​ឃើ​ញពី​ភា​ពមិ​ន​ស្មើភា​ពគ្នាសម្រាប់​ប្រជាជនវៀតណាម លោកស្រីបានផ្សាយ​ទស្សនា​វ​ដ្តី​ពី​រជា​ភា​សា​រ​​វៀ​ត​ណា​ម​ - ចិន។ គោល​បំណ​ង​នៃ​ទ​ស្ស​នា​វ​ដ្តីទាំ​ង​ពី​រនេះគឺការ​ផ្ត​ល់​ព័ត៌​មា​ន​អំ​ពី​ប្រ​ជា​ជន​វៀ​ត​ណា​ម​នៅតៃ​វ៉ាន់ ជា​ពិ​សេស​ផ្ត​ល់​ព័​ត៌​មា​នអំ​ពី​ឱ​កា​ស​កា​រងា​រ​ស​ម្រា​ប់និ​ស្សិ​ត​វៀ​ត​ណាម ​នៅ​ពេ​ល​បញ្ច​ប់ការសិក្សា ​ផ្សព្វផ្សាយ​​ព័ត៌មាន​ពី​សុ​ខុមា​ល​ភា​ពរ​ប​ស់​រ​ដ្ឋា​ភិបា​ល​តៃ​វ៉ាន់ចំពោះ​ពលករបរទេស។

លោកស្រី Ngo Pham Tran បច្ចុប្បន្នជាប្រធានស​មា​គម​អ​ភិ​វ​ឌ្ឍន៍​សេ​ដ្ឋ​កិ​ច្ចវ​ប្ប​ធម៌អប់រំតៃវ៉ាន់ -វៀតណាម

លោកស្រីបាននិយាយថា “ តាម​រយៈ​ទស្ស​នាវ​ដ្តីនេះ ខ្ញុំច​ង់​អោ​យ​ប្រ​ជាជ​ន​វៀ​ត​ណា​មទទួលបានព័​ត៌​មាន ដូច្នេះ​ពួ​កគេ​អា​ច​យ​ល់​អំពី​ច្បាប់និ​ង​ប​ទ​ប​ញ្ជា​រប​ស់​តៃ​វ៉ា​ន់ ដើម្បីការពារសិទ្ធិការងារស្របច្បាប់របស់ពួកគេ” ។ នៅឆ្នាំ ២០១៥ លោកស្រី Ngo Pham Tran បានបង្កើតគេហទំព័រ “Jobs Taiwan សម្រា​ប់និ​ស្សិ​ត​វៀ​តណា​មនៅ​តៃវ៉ាន់ និស្សិ​ត​វៀ​ត​ណាម​ត្រៀ​ម​ទៅសិ​ក្សា​នៅ​តៃវ៉ាន់ និង​ស្វែងរកការងារធ្វើ។

បច្ចុប្បន្នលោកស្រី Ngo Pham Tran ជា​ប្រធា​ន​ស​មា​គម​អ​ភិ​វ​ឌ្ឍន៍​សេ​ដ្ឋ​កិ​ច្ច​ វ​ប្ប​ធម៌ អប់រំតៃវ៉ាន់ -វៀតណាម និង​​​ជាស្ថា​ប​និ​ក​នៃវិ​ទ្យា​ស្ថា​ន​ភា​សាអ​ន្តរជាតិ Horizon ជាមួយក​ម្មវិ​ធីសិក្សា តាមអ៊ីនធើណិត។ ក្រៅពីនេះ​លោកស្រី​ក៏ជា​គ្រូ ង្រៀន​ នៅសាកលវិទ្យាល័យជាតិអប់រំតៃវ៉ាន់ផងដែរ។

“ខ្ញុំបានទៅកោះតៃវ៉ាន់អស់រយៈពេលជាង ២៣ ឆ្នាំហើយ។ តាំ​ងពី​ពេ​ល​ដែល​​គេ​មិ​នដឹង និងមិនយកចិ​ត្តទុ​កដា​ក់​ចំពោះជនជាតិ​​វៀតណាម ​​រ​ហូត​ម​ក​ដ​ល់ប​ច្ចុ​ប្បន្ន​នេះដែល​ជន​ជា​តិ​វៀត​ណា​ម​មា​ន​កិត្យ​នុ​ភា​ព ​នៅកោះ​តៃ​វ៉ាន់​ហើ​យ​​​នោះ​​។ ដូច្នេះខ្ញុំគិតថា ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យជនជាតិ​វៀតណាមយើង​នៅ​តៃ​វ៉ាន់​​កាន់​តែ​មានកិត្យានុភាព​បន្ថែមទៀត” ។

លោកស្រី Ngo Pham Tran បាន​មា​ន​ប្រសាសន៍ថា ប​ច្ចុប្ប​ន្ន​មា​ន​ជ​ន​ជា​តិ​វៀ​ត​ណា​ម​ជា​ង​ ៣០ ​ម៉ឺន​នាក់​រស់​នៅ​ ធ្វើ​ការ និងសិក្សានៅកោះតៃវ៉ាន់។ ក្នុងនោះ​ កូ​ន​ក្រ​មុំ​ជន​ជា​តិវៀ​ត​ណា​ម​មា​ន​ប្រ​មាណ ​២​០០​,០​០០​ នា​ក់​។ ​ជំ​នាន់​ទី ​២​ ជា​​កូនៗរបស់​កូ​នក្រ​មុំ​ជ​នជា​តិ​វៀត​ណា​មខ្លះ​​កំពុងសិក្សា​ ​នៅ​មហា​វិទ្យា​ល័យ ហើយ​ខ្លះ​ទៀតបានបញ្ចប់ការសិក្សា។

“តៃវ៉ាន់មើលឃើញអនាគតពីជំនាន់ទី ២ ជាកូនៗរបស់​កូន​ក្រមុំ​វៀតណាម​។ ហើ​យនោះ​ជា​មូ​លហេ​តុដែលមាន​ការ​​អនុគ្រោះពិសេស​សម្រាប់​​ជនជាតិ​វៀត​ណា​ម។​ ​បន្ទាប់ពីការធ្វើតេស្តក្នុងរយៈពេល ១ ឆ្នាំ គិត​ចាប់ពី​ឆ្នាំ២០២០ ភាសារ​វៀ​តណា​ម​ត្រូ​វបា​ន​ប​ញ្ចូ​លទៅ​ក្នុងកម្មវិធីសិក្សាថ្នាក់ទី ១ និងទី ២ របស់តៃវ៉ាន់។ លើ​ស​ពី​នេះ​​ទៀ​​ ​ត​ចាប់​តាំង​ពីគោ​លន​យោ​បា​យ​ឆ្ពោះទៅទិស​ខាងត្បូងថ្មី​​ ទី​ភ្នាក់ងារ​​នៃ​​​រដ្ឋា​​​​ភិ​បាល​តៃ​វ៉ាន់ទាំងអស់​បានរៀនភាសាវៀតណាម”។ លោកស្រី Ngo Pham Tran មានប្រសាសន៍​ថា “ខ្ញុំមានមោទនភាពណាស់” ។

កសាងនិងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសវៀតណាម

ក្នុងមុខតំណែងនានារបស់ខ្លួន លោកស្រី Ngo Pham Tran បា​នចូ​ល​រួ​ម​យ៉ាង​ស​ក​ម្ម​ក្នុ​ងកា​រ​ជំ​រុ​ញ​កិច្ច​ស​ហ​ប្រតិ​ប​ត្តិ​កា​រ​រ​វា​ង​វៀ​តណាម និង​តៃ​វ៉ា​ន់​លើ​វិ​ស័យ​សេ​ដ្ឋ​កិច្ច អប់រំ និ​ង​វប្បធម៌ ដោ​យ​ទទួ​ល​បា​ន​ជោ​គជ័​យ​ជាច្រើន​។ ជារៀង​រា​ល់​ឆ្នាំ លោកស្រី Ngo Pham Tran និងសមាគម​អភិ​​​វ​ឌ្ឍ​ន៍សេ​ដ្ឋ​កិ​ច្ច​វ​ប្បធម៌ និងអប់រំតៃវ៉ាន់-វៀតណាម មានសកម្មភាពប្រមាណ ២០ ​​​ស្តី​​ពីកា​រ​ជំ​រុ​ញកិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រក្នុ​ង​កា​រវិ​និ​យោ​គ​ពាណិជ្ជ​ក​ម្ម ​សេដ្ឋ​កិ​ច្ច ​វ​ប្ប​ធ​ម៌និ​ង​ការអប់រំរវាងវៀតណាមនិងតៃវ៉ាន់។

លោកស្រី Ngo Pham Tran អញ្ជើញចូលរួមក្នុងនៅ​សិក្ខា​សាលា​ស្តី​ពីកា​រ​ជម្រុញ​ពា​ណិ​ជ្ជ​ក​ម្មរ​វា​ង​វៀត​ណាមនិងតៃវ៉ាន់។

ក្នុងវិស័យអប់រំ លោកស្រី Ngo Pham Tran បាន​ណែនាំកម្មវិធី​អា​ហារូ​ប​ក​រ​ណ៍​ជា​ច្រើ​នពី​កោះ​តៃ​វ៉ា​ន់ដល់និស្សិតវៀតណាម។ ជាពិសេស លោកស្រី Ngo Pham Tran បាន​ជួយ​ជម្រុញ​កិច្ច​ស​ហ​ការប្រ​តិ​បត្តិ​ការ​​រ​វា​ងអាជ្ញារ​​ស្រុក​ Xinzhu (តៃវ៉ាន់) ដែល​​បណ្តុះបណ្តាលធនធានមនុស្ស​ឲ្យ​​ខេត្តដុងថាប - ប្រទេសវៀតណាម និ​ងបា​ន​នាំនិស្សិតចំនួន ៥១៩ នាក់​ម​កពី​ខេ​ត្ត​នេះ​ទៅ​សិក្សា ​នៅ​សាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Minh Tan (តៃវ៉ាន់) ។ ជំរុញ​កិច្ច​ស​ហ​ប្រ​តិ​បត្តិ​កា​រ​ប​ណ្តុះ​ប​ណ្តា​ល​ភា​សាចិ​ន​ជា​មួ​យសា​ក​ល​វិ​ទ្យាល័​យ​ Sai Gon ប​ណ្តុះ​ប​ណ្តា​ល​ធ​ន​ធាន​ម​នុ​ស្ស​តា​ម​កា​រស្នើ​​រ​ប​ស់អង្គភាព​​អា​ជីវ​កម្មតៃវ៉ាន់នៅវៀតណាម។ ​ស​ហកា​រ​ជាមួ​យ​កា​រិ​យា​ល័​យសេ​ដ្ឋ​កិ​ច្ច​និ​ង​វ​ប្ប​ធម៌​វៀ​ត​ណា​មប្រ​ចាំ​នៅ Taipei ​ដើ​ម្បី​រៀ​បចំដំណើរទស្សនកិច្ចទៅ​ស្វែង​រក​ឱ​កា​សវិ​និ​យោ​គ​ពា​ណិជ្ជ​ក​ម្ម​ ផ្លា​ស់​ប្តូ​រ​វប្ប​ធ​ម៌​និ​ង​កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិកា​រ​អ​ប់​រំ​រវា​ង​វៀ​ត​ណាម​និ​ង​តៃ​វ៉ា​ន់។“

“ក្នុងនាមជាគ្រូបង្រៀន​នៅ​​សា​ក​ល​វិ​ទ្យាល័យគរុកោសល្យ​ជាតិ​​តៃវ៉ា​ន់​ ខ្ញុំ​បាន​រៀ​ន​ច្រើ​នអំ​ពី​កម្ម​វិធី​អប់រំជឿនលឿនរបស់ពួកគេ។ នោះ​ក៏​ជា​មូល​ហេ​តុ​ដែ​ល​ខ្ញុំ​ច​ង់​ចូល​រួ​ម​ចំ​ណែ​ក​ក្នុ​ង​កា​រ​អ​ភិ​វ​ឌ្ឍ​កំ​ណែ​ទ​ម្រ​ង់​វិស័​យ​អ​ប់​រំ​នៅ​វៀ​ត​ណាម​”។​

អស់រយៈពេលជិត ៤ ឆ្នាំមកហើយ តៃវ៉ាន់មានគោលនយោបាយឆ្ពោះ​ទៅ​ទិ​សខា​ង​ត្បូ​ងថ្មី ដូ​ច្នេះពួ​ក​គេ​វិ​និ​យោ​គ​ថ​វិ​កា​យ៉ាង​ច្រើ​ន​ក្នុ​ង​ការ​ប​ណ្តុះ​ប​ណ្តា​ល​ធន​ធា​ន​មនុ​ស្ស​​ដ​ល់ប​ណ្តា​ប្រ​ទេស ​នៅ​អា​ស៊ី​អា​គ្នេយ៍​ ហើ​យ​សំ​ខា​ន់បំ​ផុ​ត​គឺ​ប្រ​ទេស​វៀ​តណា​ម។ ដូច្នេះ​ខ្ញុំ​ច​ង់នាំ​យក​សា​រទាំ​ង​នេះ​ជូន​មក​ទៅ​ខេត្ត​នា​នា​រប​ស់​វៀ​តណាម ជាពិ​សេ​ស​តំ​ប​ន់ខ្ពង់រាប តំបន់ដាច់ស្រយាល ព្រោះ​និស្សិ​ត​នៅ​ទី​នេះ​បាន​​ទៅ​សិ​ក្សា​នៅ​ក្រៅ​ប្រទេ​សដែល​ដូ​ច​ជា​សុបិន។ ខ្ញុំច​ង់​ជួយ​គាំ​ទ្រសិ​ស្ស​ ដើម្បី​ធ្វើឱ្យ​ក្តីសុ​បិ​ន្តរ​ប​ស់​ពួកគេក្លាយជាការពិត។ នោះហើ​យ​ជា​មូល​ហេ​តុ​ដែ​ល​យើងជួយ​គាំទ្រ​រដ្ឋា​ភិ​បាល​នៃ​ភា​គី​ទាំង​ពី​រ​ ដើ​ម្បី​ជំ​រុញ​កា​រ​ប​ណ្តុះ​ប​ណ្តាល​ធនធានមនុស្ស​សម្រាប់ប្រទេសវៀតណាម។

មូលហេតុទី ២ គឺបច្ចុប្បន្ននេះមានសហគ្រាសតៃវ៉ាន់ជាង ៦០០០ សហ​គ្រាស​កំ​ពុង​វិ​និ​យោ​គ​នៅ​វៀត​ណា​ម ​ដោយមាន​​​​កម្មាភិបាលបានបញ្ចប់ការ​រៀនសូត្រ​ នៅកម្រិតពី​មធ្យមទៅ​ ​កំ​ពុង​ខ្វះ​ខា​ត់​​យ៉ា​ង​​ធ្ងន់ធ្ងរ​។ ទន្ទឹមនឹងនេះ​ដែរ​ ជារាល់ឆ្នាំ នៅប្រ​ទេស​វៀ​ត​ណា​ម ​​​ចំនួននិស្សិត​បញ្ចប់​ការ​សិក្សា​ដែល​​អត់ការងារធ្វើនៅតែខ្ពស់នៅឡើយ។

ដើម្បីដោះស្រាយបញ្ហាគ្មានការងារធ្វើជាមួយនិសិត្សបញ្ចប់កម្រិតមធ្យមសិក្សាវិជ្ជាជីវៈ និស្សិតមហាវិទ្យាល័យ និង​សា​កល​វិ​ទ្យា​ល័​យ​ត្រៀម​ប​ញ្ច​ប់​ការសិក្សា​នោះ ​វិទ្យា​​​​ស្ថា​​ន​​ភា​សា​អន្តរជាតិ Horizon ​នឹង​វិ​និ​យោ​គ​លើ​ការ​​ប​ណ្តុះប​ណ្តា​ល​ធ​ន​ធា​នម​នុស្ស​នៅនឹងកន្លែងសម្រាប់វៀតណាមដែល​ឆ្លើយ​តបនឹងតំរូវការរបស់សហ​គ្រា​សតៃ​វ៉ា​ន់​កំពុងវិនិយោគនៅវៀតណាម។ និស្សិត​រៀននៅឆ្នាំ​ចុង​ក្រោយ​ដែ​ល​ចូ​​ល​​រួ​ម​ក្នុង​ក​ម្ម​វិ​ធី​នេះដែល​នឹ​ងត្រូ​វ​បា​នសហគ្រាស​​ជ្រើស​រើស​​ក្នុង​អំ​ឡុង​ពេ​ល​សិក្សាតែម្តង​ និ​ងធ្វើការ បន្ទាប់ពីបញ្ចប់ការសិក្សា។

វៀតណាមមានសិស្សល្អៗ ជា​ច្រើ​ន ប៉ុ​ន្តែ​ដោ​យ​សា​រ​ស្ថា​នភា​ព​គ្រួ​សា​រលំ​បា​ក​ ពួក​គេ​មិ​ន​មា​ន​សម​ត្ថ​ភា​ព​លើក​ក​ម្ព​ស់ទេ​ព​កោ​ស​ល្យរ​បស់ពួកគេឡើយ​។ តាម​គំនិតរបស់ខ្ញុំ សិស្ស​ទាំ​ងនេះ​គឺ​ជា​ធនធានមនុស្ស​​រ​ប​ស់​ប្រ​ទេ​ស​ នា​ពេល​អ​នាគ​ត។ ដូច្នេះ ខ្ញុំតែ​ងតែជម្រុញ​ឲ្យ​សមាជិក​នៃសហគ្រាស​ដែ​លពួ​ក​គេ​ម្នា​ក់ៗ​បា​នចូលវិភាគទាន​ប​ន្តិច​ប​ន្តួ​ចដើ​ម្បី​រៃ​អ​ង្គា​សប្រា​ក់​អាហា​រូ​ប​ករ​ណ៍​​ស​ម្រា​ប់និ​ស្សិ​ត​ក្រីក្រដែលខិត​ខំរៀនសូត្រ​ទាំងនេះ” ។

លោកស្រី Ngo Pham Tran ក្នុងព្រឹត្តិការណ៍តភ្ជាប់វេជ្ជសាស្ត្រ​រ​វា​ងប្រ​ទេ​ស​វៀ​តណា​ម​ និងតៃវ៉ាន់។

ក្នុងវិស័យសុខាភិបាល លោកស្រី Ngo Pham Tran បា​នជំ​រុ​ញ​ក​ម្មវិ​ធី​ស​ហ​ប្រ​តិ​ប​ត្តិ​ការ​វេ​ជ្ជ​សា​ស្រ្តជា​ច្រើ​ន​រ​វា​ង​ក្រ​សួង​សុ​ខា​ភិ​បា​ល​តៃវ៉ាន់ មន្ទី​រ​ពេ​ទ្យ Taipei ម​ន្ទី​រ​ពេទ្យ​ Dao Vien ​សា​ក​លវិ​ទ្យា​ល័​យ​ប​ច្ចេកទេស Hong Quang ​ស្តីពី​កា​រ​ប​ណ្តុះ​​​ប​​ណ្តា​ល​អ្នក​គ្រប់គ្រង​ មន្ទី​រពេ​ទ្យកម្រិ​ត​ខ្ពស់​ស​ម្រា​ប់វេ​ជ្ជ​ប​ណ្ឌិ​ត ​នៅ​ម​ន្ទី​រ​​ពេទ្យ Thong Nhat មន្ទីរពេទ្យ Thu Duc មន្ទីរពេទ្យកុមារ ១ …បន្ថែមពីលើនេះ​ លោក​ស្រីក៏​បា​ន​ចូល​រួ​ម​ក្នុ​ង​ក​ម្មវិ​ធី​រៃ​អ​ង្គា​ស​ថ​វិ​កា​សង្គម​ជា​ច្រើន​ ​ដើ​ម្បី​ជួ​យ​ដ​ល់កា​រ​ក​​សាងស្ពាននិង​ជួយ ឧមត្ថម្ភ​កុមារ​ក្រីក្រ​ផងដែរ។

ជាពិសេស លោកស្រី Ngo Pham Tran បា​នរៀ​ប​ចំ​ឱ្យ​វេ​ជ្ជ​បណ្ឌិ​ត​ និ​ង​គ្រូពេ​ទ្យ​វៀ​ត​ណា​ម​​ជាង​ ១​០​០ ​នា​ក់​មក​តៃវ៉ា​ន់ ដើ​ម្បី​សិក្សា​វគ្គខ្លី​ ជំ​រុ​ញកិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​ការ​ខាងពេទ្យ​រវាង​វៀតណាម - តៃវ៉ាន់ និង​ផ្លាស់ប្តូរ និង​រៀន​សូត្រ​ប​ទពិ​សោ​ធ​ន៍​។

ក្នុងវិស័យពាណិជ្ជកម្ម លោកស្រី Ngo Pham Tran និ​ង​សមា​គម​បាន​កសា​ង​បណ្តា​ញ​ B2B ដើម្បី​ភ្ជាប់​ពា​ណិ​ជ្ជកម្ម​ តាមអ៊ីនធើណិត ជួយគាំ​ទ្រណែ​នាំ​ផ​លិ​ត​ផ​ល​វៀតណាមទៅកាន់ទីផ្សារតៃវ៉ាន់ និងផ្ទុយមកវិញ។ ក្នុង​វិស័​យ​វិ​និ​យោគ​ ​រៀង​រា​ល់ឆ្នាំ​នឹងជួយ​គាំទ្រខេត្ត ឬទី​ក្រុ​ង​មួយ​រ​​​ប​​ស់​ប្រ​ទេ​ស​​វៀត​​​ណា​​ម​​​រៀ​​ប​​​ចំ​​សិ​​ក្ខា​​សា​លា ដើ​ម្បី​អំ​ពា​វនា​វ​ឱ្យ​មា​ន​កា​រ​វិ​និ​យោគ​ចូល​មក​​​ខេត្ត​នោះ​នៅកោះ​តៃ​វ៉ា​ន់​។​ ផ្នែកវប្បធម៌ សមាជិកនៃ​ស​មាគម​មា​នក្រុម​ហ៊ុន​​​ទេ​ស​ច​រ​ណ៍​​។ ជារៀង​រាល់ឆ្នាំនឹ​ង​មាន​ក​ម្ម​វិ​ធី​ផ្លា​ស់​ប្តូរវប្បធម៌ ឧទ្ទេសនាមនូវរូបភាព​ប្រទេសនិងប្រជាជនវៀតណាមដល់អ្នក​ទេសចរតៃវ៉ាន់។

លោកស្រី Ngo Pham Tran ក្នុងការកម្មវិធីផ្សព្វផ្សាយវប្បធម៌វៀតណាម

កសាងសហគមន៍ជនវៀតណាមរឹងមាំមួយនៅតៃវ៉ាន់

ជាង ២៣ ឆ្នាំនៅឆ្ងា​យពី​ស្រុកកំណើត លោកស្រី Ngo Pham Tran បាន​សារភាពថា ​លោកស្រី ជាមនុស្សមានសំណាងម្នាក់ដែលតែងតែ​ធ្វើការជាមួយប្រជាជនវៀតណាមនៅឯបរទេស។ លោកស្រីសង្ឃឹ​មថា ​កិ​ច្ច​ខិ​តខំ​ប្រឹ​ង​ប្រែ​ង​រប​ស់លោកស្រីនៅ​តៃវ៉ា​ន់​នឹ​ង​ចូ​ល​រួ​ម​ចំ​ណែ​ក​ក្នុ​ង​កា​រ​អ​ភិ​វ​ឌ្ឍប្រទេ​ស​ទាំ​ង​មូ​ល​។​ លើសពីនេះទៀត បំណងប្រាថ្នាធំបំផុតរបស់លោកស្រីនៅពេលនេះគឺ​សហគមន៍វៀតណាមនៅតៃវ៉ាន់មានការរីកចម្រើនខ្លាំងថែមទៀត។

“សហគមន៍វៀតណាមនៅតៃវ៉ាន់គឺតូច ហើយរស់នៅរា​យ​ប៉ា​យនៅ​ក​ន្លែ​ង​ជាច្រើន​។​ ​ខ្ញុំ​ស​ង្ឃឹម​ថា​ជា​រៀ​ង​រាល់ឆ្នាំ រដ្ឋនឹង​បញ្ជូន​សាស្រ្តាចារ្យ បណ្ឌិត អ្នក​មា​ន​ឥ​ទ្ធិព​ល​នៅ​វៀ​ត​ណា​មទៅ​​តៃ​វ៉ាន់​ដើ​ម្បី​​ផ្បព្វ​ផ្សាយ​ព័​ត៌​មានពីប្រភព​​ដើ​មកំ​ណើ​តឲ្យប្រ​​​ជាជ​​​ន​បាន​យ​​ល់ដឹ​ង​ បង្កើន​សាមគ្គី​ភា​ព និ​ង ភ្ជាប់ទំនាក់​ទំនង​ក្នុង​សហគមន៍”។ នេះជាការចែករំលែករបស់លោកស្រី Ngo Pham Tran ។

ហើយដើម្បីសហគមន៍វៀតណាមរីកចម្រើនកាន់តែខ្លាំងនាពេលខាងមុខនេះ លោកស្រី Ngo Pham Tran នឹង​​រួមជាមួយ​ក្លឹប​សហ​គ្រិ​ន​ស្ត្រី​វៀ​ត​ណា​ម​​ចា​ប់ផ្តើ​ម​ធ្វើអាជីវកម្ម​​នៅតៃវ៉ាន់។ គោល​ដៅរ​ប​ស់​ក្លឹ​បគឺជួយ​គាំ​ទ្រ​ស្ត្រីវៀ​ត​ណា​ម​នៅ​តៃវ៉ា​ន់​ ដើ​ម្បីរៀ​នពីការកសាងនិងគ្រប់គ្រងសហគ្រាស រៀនពី​ការធ្វើ​អាជីវកម្ម​​តាមគំរូ ៥.០ ... បណ្តាញ​តភ្ជា​ប់​ទី​ផ្សា​រ​ពាណិ​ជ្ជ​ក​ម្ម​វៀតណាម និងតៃវ៉ាន់។

ជាពិសេស លោកស្រី Ngo Pham Tran ស​ង្ឃឹ​មយ៉ាងខ្លាំងចំពោះជ​នជា​តិវៀ​ត​ណា​ ម​ជំនា​ន់​ទី​ ​២ ​នៅតៃវ៉ាន់។ ធនធានមនុសន្ស​ដើរតួ​នាទី​យ៉ា​ង​សំខា​ន់​ក្នុ​ង​កា​រអ​ភិ​វ​ឌ្ឍ​ប្រទេ​ស។ កូនក្រមុំជនជាតិវៀតណាមជាង ២០០.០០០ នាក់​ នៅតៃវ៉ាន់ដែល​​ជាមួយកូនក្រមុំម្នាក់ៗ មាន​កូនពីនាក់ នាពេលអនាគត​នឹង​មាន​ធនធានមនុស្ស​ប្រមាណ ៤០០,០០០ នាក់​។ ខ្ញុំចង់ធ្វើការបន្ថែមទៀត ដើម្បី​ទាក់ទាញប្រភពធនធានមនុស្សទាំង​នេះឆ្ពោះ​​ទៅ​រក​ប្រទេ​ស​វៀ​ត​ណាម​​។ នេះជាការចែករំលែករបស់លោកស្រី Ngo Pham Tran ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន