Trending now

លិខិតពីចក្រភពអង់គ្លេស៖ ប្រទេសវៀតណាមបានយកចិត្តទុកដាក់និងព្យាបាលយើងអោយអស់ពីសមត្ថភាព!

14:52 | 11/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ភ្លាមៗបន្ទាប់ពីវិលត្រឡប់ទៅផ្ទះវិញ អ្នកជម្ងឺជនជាតិអង់គ្លេសឆ្លង Covid-19 និងសះស្បើយនៅប្រទេសវៀតណាម បានផ្ញើលិខិតថ្លែងអំណរគុណ ដែលបង្ហាញមនោសញ្ចាតនាដ៏ស្មោះត្រង់របស់ពួកគេ សម្រាប់ក្រុមគ្រូពេទ្យរបស់វៀតណាមនៅទីក្រុង Hue ។

លិខិតពីចក្រភពអង់គ្លេស៖ ប្រទេសវៀតណាមបានយកចិត្តទុកដាក់និងព្យាបាលយើងអោយអស់ពីសមត្ថភាព!

ក្នុងលិខិតនៅថ្ងៃទី ១០ ខែមេសា របស់លោក Kevin Nevard និងលោកស្រី Hayley Nevard ជូនគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧទិ្ទសពីក្រុមគ្រូពេទ្យ អាជ្ញាធរ និងប្រជាជនខេត្ត Thua Thien Hue ក្នុងកំឡុងពេលដែលពួកគេព្យាបាលជំងឺ Covid-19 នៅនោះ។

នៅដើមខែមិនាលោក Kevin Nevard និងលោកស្រី Hayley Nevard បានទៅ Hue នៅលើជើងហោះហើរលេខ VN0054 ប៉ុន្តែការធ្វើដំណើរនេះបណ្តាលឱ្យពួកគាត់ត្រូវបានឆ្លង Covid-19 ហើយបានផ្ទេរទៅមន្ទីរពេទ្យមជ្ឈឹម Hue សម្រាប់ការព្យាបាល។

លោកស្រី Hayley Nevard នៅពេលដែលបានជាសះស្បើយនិងធូរស្បើយនិងបានចេញពីមន្ទីរពេទ្យ បានឲ្យដឹងថានៅថ្ងៃដំបូង ដែលរកឃើញលទ្ធផលវិជ្ជមានសម្រាប់ Covid-19 គាត់មានការភ្ញាក់ផ្អើលជាខ្លាំង ភ័យខ្លាច និងខកចិត្តព្រោះគាត់មិនអាចបន្តស្វែងយល់ពីភាពស្រស់ស្អាត់របស់ ប្រទេសវៀតណាម។

លោកស្រី Hayley បាននិយាយថា៖ “ហើយឥឡូវនេះ ខ្ញុំដឹងថាប្រទេសវៀតណាមនិងជាពិសេសមន្ទីរពេទ្យមជ្ឈឹម Hue បានផ្តល់ឱ្យខ្ញុំនូវការថែរក្សានិងព្យាបាលល្អបំផុត ដូច្នេះខ្ញុំអាចជាសះស្បើយនិងជំនេះនឹងជំងឺ Covid-19។ ខ្ញុំខ្ញុំពិតជាពេញចិត្តនិងដឹងគុណខ្លាំងណាស់។ ខ្ញុំនឹងចងចាំពេលវេលានៅទីនេះ នៅក្នុងកន្លែងដាក់ឲ្យនៅដាច់ពីគេនេះ”។

ក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 មានការវិវត្តន៍ដ៏ស្មុកស្មាញ ដោយស្មារតីមនុស្សធម៍ បង្កើតស្ថានភាពអំណោយផលសម្រាប់ភ្ញៀវទេសចរបរទេសក្នុងគ្រាលំបាក អាជ្ញាធរនិងប្រជាជនខេត្ត Thua Thien Hue តែងតែផ្តល់ការយកចិត្តទុកដាក់ គាំទ្រដល់ភ្ញៀវទេសចរដើម្បីធានាឱ្យបាននូវការរស់នៅធម្មតាមានសុវត្ថិភាព ជាមួយនឹងការថែទាំសុខភាពការព្យាបាលជាវិជ្ជមាន។ សកម្មភាពទាំងនេះ ទទួលបានការកោតសរសើរពីភ្ញៀវអន្តរជាតិ។

បន្ទាប់ពីចេញពីមន្ទីរពេទ្យ លោក Kevin Nevard និងលោក​ Hayley Nevard បានចាកចេញពីអាកាសយានដ្ឋាន Noi Bai (ទីក្រុងហាណូយ) ហើយបានហោះហើរត្រឡប់ទៅអង់គ្លេសវិញនៅល្ងាចថ្ងៃទី ៩ ខែមេសា។ នៅពេលត្រឡប់មកផ្ទះវិញហើយ ពួកគេបានបន្តថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអាជ្ញធរខេត្តនិងក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាយិកានៃមន្ទីរពេទ្យមជ្ឈឹម Hue ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់