Trending now

“រួមដៃគ្នាដើម្បីការពារ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដើម្បី​វៀតណាម​ប្រកបដោយសុខភាពល្អបរិបូរ”

11:38 | 28/08/2020 (សរុបដោយ ហេង វុធ្ធ)

នៅពេលដែលវៀតណាមប្រឈមនឹងរលកទី ២ នៃជំងឺរាតត្បាតកូវីដ ១៩ ជាមួយករណីឆ្លងជំងឺដ៏ ស្មុគស្មាញនៅក្នុងសហគមន៍ នោះ CPV បានរៀបចំសកម្មភាពជាក់ស្តែងជាច្រើន ដូចជាការប្រគល់សំភារៈ បរិក្ខាពេទ្យ ដើម្បីរួមដៃជាមួយវៀតណាមរុញថយក្រោយជំងឺរាតត្បាតផងដែរ។

លោក Montri អគ្គនាយកក្រុមហ៊ុន CPV

ព្រឹត្តិការណ៍លេចធ្លោមួយរបស់ CPV ក្នុងការរួមដៃគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនារយៈពេលកន្លងទៅ គឺជាការបើកសម្ពោធរោងចក្រផលិតម៉ាស់ CPPC ជាមួយអនុភាពផលិតម៉ាស់ចំនួន ១,២ លានម៉ាស់ជារៀងរាល់ខែ ហើយផ្ដល់ម៉ាស់ ៣ ស្រទាប់ តាមស្រង់ដារឥតគិតថ្លៃជូនអង្គភាពនៅខ្សែជួរមុខប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ទាក់ទងនឹងគម្រោងសាងសង់រោងចក្រផលិតម៉ាស់ CPPC លោក Montri អគ្គនាយក CPV បានអះអាងថា៖ “ទាក់ទងនឹងគម្រោងនេះ យើងខ្ញុំបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីធានាសុវត្ថិភាពជូនកម្មាភិបាល និងបុគ្គលិក ចំនួន ២៥ ០០០ នាក់របស់ក្រុមហ៊ុន ព្រមទាំងកែច្នៃចំណីអាហារសម្រាប់សង្គមក្នុងដំណាក់កាលដ៏លំបាកនេះ។ បន្ទាប់មក យើងខ្ញុំក៏បានប្រគល់ជូនក្រសួងសុខាភិបាល និងស្ថាប័ន អង្គភាពនានា ដែលមានតម្រូវការអំពីចំណីអាហារ ជែលលាងដៃ និងម៉ាស់ប្រភេទ N95។ ទោះបីជាយើងបានជួបការលំបាកក្នុងការសាងសង់រោងចក្រក៏ដោយ ប៉ុន្តែយើងខ្ញុំបានខិតខំប្រឹងប្រែង ដើម្បីសម្រេចការសាងសង់ រោងចក្រ ដំណាក់កាលទី ១ ហើយយើងខ្ញុំនឹងជូនសហគមន៍ម៉ាស់ចំនួន ៨ លានម៉ាស់ក្នុងដំណាក់កាលទី ១ ផងដែ”រ។

ជាមួយនឹងបច្ចេកវិទ្យាផលិតកម្មទំនើប ម៉ាស៊ីនទាំងអស់ត្រូវបាននាំចូលពីថៃ ហើយផលិតតាមស្តង់ដារបន្ទប់ស្អាតរបស់ GMP ប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តង់ដារ ISO។ ទន្ទឹមនឹងនេះ គុណភាពនៃផលិតផលម៉ាស់ត្រូវបានវិទ្យាស្ថានជាតិគ្រប់គ្រងសុវត្ថិភាព និងអនាម័យចំណីអាហារបញ្ជាក់ថា មានស្តង់ដារស្មើនឹង ស្តង់ដារនាំចេញទៅកាន់អឺរ៉ុប និងអាមេរិកខាងជើង។ តាមការរំពឹងទុក រោងចក្រអាចមានសមត្ថភាពផលិតម៉ាស់ចំនួន ១,២ លានម៉ាស់ក្នុងដំណាក់កាល់ទី ១ ហើយនឹងជួយឧបត្ថម្ភម៉ាស់ចំនួន ៨ លានម៉ាស់ និងសំភារៈ បរិក្ខាពេទ្យជូនសហគមន៍។ វាយតម្លៃអំពីការជួយឧបត្ថម្ភទាន់ពេលវេលានេះ របស់ CPV លោក សាស្ត្រាចារ្យរងបណ្ឌិត Tran Van Thuan អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា៖ “ការដែលសម្ព័ន្ធក្រុមហ៊ុន CP បានជួយឧបត្ថម្ភម៉ាស់ចំនួន ៨ លានសម្រាប់ផ្នែកសុខាភិបាល និងស្ថាប័ននានាចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ បានបង្ហាញនូវអត្ថន័យមនុស្សធម៌ ព្រមទាំងបង្ហាញពីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនចំពោះវៀតណាម”។

លោក Chinorot អគ្គនាយករងក្រុមហ៊ុន CPV

ក្នុងគ្រា ដែលវៀតណាមកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតបាតនោះ ការផ្ទុកបម្រុងឈាមគឺកាន់តែខ្វះខាតនោះ លោក Chinorot អគ្គនាយករងក្រុមហ៊ុន រួមជាមួយកម្មាភិបាល និងបុគ្គលិកនៃក្រុមហ៊ុន CPV នៅទូទាំងប្រទេសបានចូលរួមសកម្មភាពបរិច្ចាគឈាមតាមកម្មវិធីដំណើរ ពណ៌ក្រមពីទីក្រុងហាណូយ Hai Phong Quang Ninh Hoa Binh Son La Bac Can Dien Bien Lao Cai រហូតដល់ Da Nang Quang Binh Kien Giang Hau Giang Ben Tre Can Tho Ba Ria-Vung Tau Ca Mau និងទីក្រុងហូជីមិញ។ នេះគឺជាសកម្មភាពមនុស្សធម៌ ដែលសម្ព័ន្ធក្រុមហ៊ុន CPV បានចូលរួមអស់រយៈពេលជិត ១០ ឆ្នាំ កន្លងទៅ ហើយក៏ជាសកម្មភាពលេចធ្លោក្នុងបណ្ដាសកម្មភាពនៃកម្មវិធី “រួមដៃគ្នាដើម្បីការពារនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដើម្បីវៀតណាមប្រកបដោយសុខភាពល្អបរិបូរ“។ លោក Chinorot អគ្គនាយករងក្រុមហ៊ុន CPV បានឲ្យដឹងថា៖ “ នៅក្នុងស្ថានភាពនៃការឆ្លងរាលដាលជំងឺរាតត្បាត ដ៏ស្មុគស្មាញនោះ CPV បានរៀបចំសកម្មភាពជាច្រើនដើម្បីជួយឧបត្ថម្ភ និងកាត់បន្ថយការលំបាកសម្រាប់ប្រជាជនវៀតណាម ដូចជា៖ ចូលរួមសកម្មភាពបរិច្ចាគឈាមសប្បុសធម៌ ជួយសង្គ្រោះអាយុជីវិតមនុស្ស ប្រគល់ម៉ាស់ N95 ជូនគ្រូពេទ្យ និងរៀបចំម្ហូបអាហារជូនមន្ទីរពេទ្យ ឬជូនចំណីអាហាររបស់ក្រុមហ៊ុន CPV ជូនកងទ័ពការពារព្រំដែន ដែលកំពុងបំពេញភារកិច្ចប្រយុទ្ធប្រឆាំងជំងឹរាតត្បាតកផងដែរ”។

ជីវិតគឺជាការធ្វើដំណើរ។ ហើយយើងគឺជាអ្នកដែលជ្រើសរើស ដំណើរមួយណា ... ដើម្បីយកឈ្នះ !!! ចំពោះ ថ្នាក់ដឹកនាំនិងបុគ្គលិក CPV នោះ ពួកគេបានជ្រើរើសការធ្វើដំណើររួមដៃគ្នា ដើម្បីចំរួមចំណែកក្នុងការរីកសុះសាយក្ដីស្រឡាញ់។ តំណក់ឈាមក្រហម ចំណីអាហារ ផលិតផលស្អាតៗ ហើយជាពិសេសគឺម៉ាស់សុខាភិបាល ដែលត្រូវបានក្រុមហ៊ុន CPV ផលិត នឹងចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ របស់វៀតណាមជាក់ជាពុំខាងផងដែរ៕

(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: vovworld.vn)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ