Trending now

យោធភូមិភាគទី៧៖ ភាពម្ចាស់ការ ភាពច្នៃប្រឌិត ផ្លាស់ប្តូរថ្មីនិងមានប្រសិទ្ធភាព

12:03 | 06/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ដោយមានភាពម្ជាសក់ការនិងសកម្មក្នុងកិច្ចការនីមួយៗ កិច្ចការការបរទេសព្រំដែននៃយោធភូមិភាគទី៧ តែងតែមានប្រសិទ្ធភាពខ្ពស់រួមចំណែកដល់ការកសាងព្រំដែនវៀតណាម - កម្ពុជាប្រកបដោយសន្តិភាព ស្ថិរភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍជាដើម។

អ្នកតំណាងនៃកងពលធំអន្តរាគមន៍លេខ ២ (កងយោធពលខេមរភូមិន្ទ) បានទទួលជំនួយឧបត្ថម្ភខាងវេជ្ជសាស្ត្រពីយោធភូមិភាគទី ៧ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

នៅដើមខែមិថុនាឆ្នាំ ២០២០ គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញចុះត្រួតពិនិត្យការងាររៀបចំកម្មវិធី«ជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម - កម្ពុជា»លើកដំបូងនិងពិធីរំលឹកខួបលើកទី ៤៣ នៃ“ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ” របស់ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជា។

ដើម្បីត្រៀមរៀបចំកម្មវិធីជួបប្រាស្រ័យមិត្តភាពនេះមេបញ្ជាការដ្ឋានយោធភូមិភាគទី ៧ បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារនិងអង្គភាពនានាដើម្បីត្រៀមរៀបចំដោយយកចិត្តទុកដាក់លើគ្រប់ទិដ្ឋភាពត្រៀមកម្មវិធីជួបប្រាស្រ័យនេះដែលគ្រោងធ្វើនៅចុងខែមិថុនា។ ទោះយ៉ាងណាដោយសារ ស្ថានភាពនៃជំងឺរាតត្បាតកូវីដ១៩កំពុងវិវត្តន៍យ៉ាងស្មុគស្មាញ កម្មវិធីមនេះត្រូវបានលើកពេលហើយពេលវេលានៃការរៀបចំកម្មវិធីនេះអាចត្រូវបានកែសម្រួលតាមពេលវេលាសមស្របផងដែរ។

ការងាររៀបចំកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម - កម្ពុជាជាលើកដំបូងគឺជាភារកិច្ចកិច្ចការបរទេសការពារជាតិដ៏សំខាន់បំផុតមួយដែលត្រូវបានចាត់តាំងដោយមេបញ្ជាការ យោធភូមិភាគទី ៧ ក្នុងឆ្នាំថ្មីៗនេះ។ យោធភូមិភាគទី ៧ គណៈកម្មាធិការមជ្ឈិមបក្សយោធាក្រសួងការពារប្រទេសវៀតណាមបានប្រគល់ភារកិច្ចជាស្នូលគឺថែរក្សាចំណងមិត្តភាពសហប្រតិបត្តិការនិងជួយគាំទ្រដល់អង្គភាពកងយោធពលខេមរភូមិន្ទ រៀបចំការទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូយោធា និងស៊ីវិលពីប្រទេសដទៃទៀតមកទស្សនានិងធ្វើប្រតិបត្តិការនៅតំបន់នោះផងដែរ។

ជាពិសេសគឺការផ្លាស់ប្តូរសហប្រតិបត្តិការនិងចងសម្ព័ន្ធមេត្រីភាពជាមួយតំបន់និងអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ ។ តាមរយៈសកម្មភាពទាំងនេះរួមចំណែកដល់ការឃោសនាអំពីប្រវត្តិសាស្ត្រសាមគ្គីភាពនិងទំនាក់ទំនងពិសេសរវាងវៀតណាមនិងកម្ពុជា។ ទន្ទឹមនឹងនេះជំរុញកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់លើវិស័យជាច្រើនរវាងតំបន់យោធភូមិភាគទី ៧ និងអង្គភាពកងយោធពលខេមរភូមិន្ទ ព្រមទាំងធានាសន្តិសុខសង្គមនិងសណ្តាប់ធ្នាប់នៅតាមបន្ទាត់ព្រំដែនបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់មូលដ្ឋាននៅតំបន់យោធភូមិភាគនានាដើម្បីអភិវឌ្ឍលើគ្រប់វិស័យផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: qdnd.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម