Trending now

ភោជនីយដ្ឋានវៀតណាមល្បី ៗ ចំនួន ៥ នៅប្រទេសមីយ៉ាន់ម៉ា

19:30 | 29/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - ម្ហូបវៀតណាមនៅតែទទួលបានការពេញនិយមពីអតិថិជនមកពីទូទាំងពិភពលោក។ នៅប្រទេសមីយ៉ាន់ម៉ាមានភោជនីយដ្ឋានវៀតណាមចំនួន ៥ បានបោះឆ្នោតនិងជ្រើសរើសជាអាស័យដ្ឋានបម្រើអាហារប្រពៃណីឆ្ងាញ់និងទទួលបានការកោតសរសើរពីអតិថិជនជាច្រើន។

១. Golden Pho Vietnamese

ភោជនីយដ្ឋាន Golden Pho Vietnamese។

Golden Pho Vietnamese គឺជាភោជនីយដ្ឋានវៀតណាមដ៏ល្បីល្បាញ​បំផុតមួយនៅទីក្រុង Yangon ។​ ជាភោជនីយដ្ឋានវៀតណាម​ដែល​មាន​ទីស្ថានស្រស់ស្អាតនិងលក់ម្ហូបឆ្ងាញ់ ៗ នៅចំកណ្តាល​ទីក្រុង​ Yangon ។ នៅភោជនីយដ្ឋាន​ Golden Pho Vietnamese ភ្ញៀវ​អាចពិមុខម្ហូបវៀតណាមជាសាមញ្ញបំផុត ដូចជា ហ្វើសាច់គោ​មីសាច់មាន់ឬសាច់ជ្រូកអាំង ណែម ... ក្រៅពីនេះភោជនីយដ្ឋាន​ក៏មានបម្រើភេសជ្ជៈដូចជា កាហ្វេនិងស្រាបៀរផងដែរ។

យោងទៅតាមការវាយតំលៃនៃគេហទំព័រទេសចរណ៍ ម្ហូបអាហារនៅទីនេះ​មានរសជាតិវៀតណាម​ តម្លៃសមរម្យ​បុគ្គលិករួសរាយរាក់ទាក់ សេវាកម្មល្អ។

២. The Lantern

ទីស្ថានដ៏ប្រណិតនៅភោជនីយដ្ឋាន The Lantern។ បុគ្គលិក​សេវាកម្មនៅទីនោះពិតជារួសរាយរាក់ទាក់ ។ ម្ហូបអាហារឆ្ងាញ់​សាច់គោ សាច់មាន់អាំង​សាច់​និង​ ravioli ផ្សិត​ ដែលជាម្ហូបភ្ញៀវ​ចូលចិត្តបំផុត។ តម្លៃនៅទីនេះ​ថ្លៃបន្តិច ​បើប្រៀបធៀបទៅនឹង​ភោជនីយដ្ឋានវៀតណាមផ្សេងទៀត នៅទីក្រុង Yangon ។

ទីស្ថានដ៏ប្រណិតនៅភោជនីយដ្ឋាន The Lantern។


៣.ភោជនីយដ្ឋាន O mai Vietnam Restaurant & Bar

ភោជនីយដ្ឋាន O mai Vietnam Restaurant & Bar

ភោជនីយដ្ឋាន O mai Vietnam Restaurant & Bar គឺជាភោជនីយដ្ឋានមួយដែលបម្រើម្ហូបវៀតណាមនៅប្រទេសមីយ៉ាន់ម៉ា។ភោជនីយដ្ឋាន O mai Vietnam Restaurant & Bar គឺជាភោជនីយដ្ឋានដែលភ្ញៀវជាច្រើនមកនិងពិសាម្ហូបអាហារវៀតណាម នៅ​ទីក្រុង Yangon ។

ទីស្ថានធំទូលាយ សាមញ្ញនិងកក់ក្ដៅ។ នៅទីនេះ​ម្ហូបអាហារបានកែច្នៃពីដៃចុងភៅវៀតណាម។ ដូច្នេះអាហារនៅទីនេះ​ពោរពេញទៅដោយរសជាតិវៀតណាមនិងឈ្ងុយឆ្ងាញ់។ បញ្ជីមុខម្ហូបរបស់ភោជនីយដ្ឋាននេះពិតជាមានភាពចម្រុះនិងមានតម្លៃសមរម្យ។

៤. Annam Noodle Bar & Bites

ជ្រុងតូចមួយនៃភោជនីយដ្ឋាន Annam Noodle Bar & Bites។ ភោជនីយដ្ឋាននេះជាភោជនីយដ្ឋានថ្មីមួយ​ដែលបម្រើនូវ​មុខម្ហូប​បែបប្រពៃណី​វៀតណាម​ នៅ​ក្នុង​ទីស្ថានទំនើបនិងផាសុកភាព។ ភោជនីយដ្ឋានបម្រើនូវមុខម្ហូបធម្មតារបស់វៀតណាម ជាពិសេស​គឺ​ទីក្រុង Sai Gon ។ តម្លៃម្ហូបអាហារនេះ ត្រូវបានគេចាត់ទុកថា​ជាម្ហូបដែលមានតំលៃសមរម្យ ម្ហូបឆ្ងាញ់​និងប្លែក​ដែល​ជាស្រដៀងនឹង​រសជាតិវៀតណាម។ កាហ្វេវៀតណាមត្រូវបានបម្រើជូនភ្ញៀវ។

ជ្រុងតូចមួយនៃភោជនីយដ្ឋាន Annam Noodle Bar & Bites។


៥.ភោជនីយដ្ឋាន . Cylco Vietnamese Restaurant – Ha Noi តូច នៅទីក្រុង Yangon

ភោជនីយដ្ឋាន Cylco Vietnamese Restaurant

ប្រសិនបើអ្នកកំពុងស្វែងរកភោជនីយដ្ឋានវៀតណាមដែលលក់ម្ហូបឆ្ងាញ់ នៅទីក្រុង​ Yangon ភោជនីយដ្ឋាន​ Cylco Vietnamese Restaurant គឺជាទីកន្លែងល្អបំផុតមួយសម្រាប់អ្នក។ នេះគឺជា​ភោជនីយដ្ឋានដែលត្រូវបានគេវាយតំលៃថាជា " Ha Noi តូចនៅទីក្រុង Yangon" ពី​ទីស្ថាននៃ​ភោជនីយដ្ឋានរហូតដល់មុខម្ហូប​ដែល​មានរចនាបទ​វៀតណាម។

ម្ចាស់ភោជនីយដ្ឋានគឺលោកTa Quang Thanh កើតនៅឆ្នាំ ១៩៨៨ រស់នៅទីក្រុង Ha Noi ។ នីយាយអំពីការជ្រើសរើសមីយ៉ាន់ម៉ាគឺជា​ទីកន្លែង​ចាប់ផ្តើម​អាជីវកម្ម លោក Thanh ​ បាននិយាយថា​នៅពេលដែលគាត់មកដល់ប្រទេសនេះ ជាពិសេសទៅទីក្រុង Yangon គាត់បានរកឃើញថា​វាគួរឱ្យចាប់អារម្មណ៍​ ហើយគាត់​សម្រេចចិត្តមក​ទីនេះ​និង​បើកភោជនីយដ្ឋាននៅទីនេះ​ ។

ដំបូងភោជនីយដ្ឋាន Cylco Vietnamese Restaurant គឺជា​ភោជនីយដ្ឋានតូចមួយដែលមានទីតាំងនៅផ្លូវកណ្តាលទីក្រុង Yangon ។ អស់រយៈពេលជាច្រើនឆ្នាំ លោក​ Thanh បានពង្រីកអាជីវកម្មរបស់គាត់​ដោយផ្លាស់ប្តូរ​ទីតាំងនៃ​ភោជនីយដ្ឋាន​ នៅកណ្តាលទីក្រុង Yangon ។

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: ប្រភពព័ត៌មាន៖ thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស