Trending now

ប្រព័ន្ធផ្សព្វផ្សាយពិភពលោកបានចាត់ទុកវៀតណាមជា ចំណុចភ្លឺក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19

20:15 | 24/04/2020 (បកប្រែដោយសាមេត)

យុគសម័យ - យោងតាមព័ត៌មានបរទេសនិងទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់បានឱ្យដឹងថា យុទ្ធសាស្រ្តប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ជាគំរូយោងសម្រាប់ប្រទេសដទៃទៀត។ នៅក្នុងអត្ថបទមួយនៅលើគេហទំព័រ Handelsblatt (ពាណិជ្ជកម្ម) កាលពីថ្ងៃទី ២២ ខែមេសានេះ អ្នកនិពន្ធបានឱ្យដឹងថា វៀតណាមសម្រេចបានជ័យជំនះ ដោយសារការឆ្លើយតបដំបូងរបស់រដ្ឋាភិបាល ហើយតែងតែបើកចំហនិងមានព័ត៌មានប្រកបដោយតម្លាភាព។

រូបភាពនៃការព្រមានអំពីវីរុស SARS-CoV-2 ត្រូវបានបង្ហោះលើគេហទំព័រសារព័ត៌មានអាល្លឺម៉ង់ Handelsblatt៕

ដោយបង្ហោះរូបថតព្រមានអំពី COVID-19 ដែលថតនៅទីក្រុងហាណូយ អ្នកនិពន្ធនៃអត្ថបទបានឱ្យដឹងថា វៀតណាមត្រូវបានចាត់ទុកដោយអ្នកជំនាញថាជាចំណុចភ្លឺមួយក្នុងចំណោមការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺរាតត្បាតនេះ ហើយសង្ឃឹមថាវៀតណាមអាច ឆ្លើយតបយ៉ាងល្អជាមួយនឹងវិបត្តិសេដ្ឋកិច្ច។ អត្ថបទនេះបានដកស្រង់សំដីរបស់អ្នកសេដ្ឋកិច្ចថា ខណៈពេលដែលបណ្តាប្រទេសអាស៊ីភាគច្រើនស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច ប៉ុន្តែវៀតណាមនៅតែអាចទទួលបានការកំណើនគួរឱ្យកត់សម្គាល់។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទាំងពីរបានយោបល់ថា វៀតណាមនៅឆ្នាំ ២០២០ នឹងសម្រេចបានកំណើនខ្លាំងបំផុតក្នុងចំណោមខឿនសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍។

គេហទំព័ររបស់រុស្ស៊ី kommersant.ru នាថ្ងៃទី ២៣ ខែមេសាបានបង្ហោះចេញនូវអត្ថបទមួយ ដែលវាយតម្លៃខ្ពស់ចំពោះគំរូប្រឆាំងនឹងជំងឺរាតត្បាតរបស់វៀតណាម ក៏ដូចជាសង្កត់ធ្ងន់លើតួនាទីរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រឆាំងនឹងជំងឺរាតត្បាតនៅតំបន់អាស៊ីអាគ្នេយ៍។ យោងតាមអត្ថបទនេះ គំរូប្រឆាំងនឹងជំងឺរាតត្បាតរបស់ប្រទេសវៀតណាមគឺ “តែមួយប៉ុណ្ណោះ” ពីព្រោះវៀតណាមមានព្រំដែនជាប់នឹងចិន ដែលជាកន្លែងផ្ទុះជំងឺរាតត្បាតដំបូង ប៉ុន្តែបានរួចផុតពីជំងឺរាតត្បាតនេះដោយគ្មានអ្នកស្លាប់។ អត្ថបទនេះបានសង្កត់ធ្ងន់ថា វៀតណាមបានបង្ការនឹងជំងឺរាតត្បាតនេះដោយមានចំណាយទាបបំផុត ព្រមជាមួយគ្នានេះ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលយ៉ាងសកម្មដើម្បីគ្រប់គ្រងយន្តការដាក់នៅដាច់ដោយឡែកដោយខ្លួនឯង។ អត្ថបទក៏បានគូសបញ្ជាក់អំពី “រូបមន្តស័ក្តិសិទ្ធិបំផុត” របស់វៀតណាមគឺការចាត់ថ្នាក់កម្រិតហានិភ័យផងដែរ។“ប្រជាជនវៀតណាមបានអះអាងថា ការដឹកនាំនិងទិសដៅរបស់បក្សកុម្មុយនិស្តវៀតណាមគឺជាកត្តាសំខាន់មិនតិចទេសម្រាប់ការជោគជ័យនេះ”។ បក្សកុម្មុយនិស្តវៀតណាមបានអំពាវនាវឱ្យប្រជាជនរួបរួមគ្នានិងចាត់ទុកសង្គ្រាមប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទប្រឆាំងនឹងសត្រូវ។

នាថ្ងៃទី ២៣ ខែមេសាគេហទំព័ររបស់សហេរដ្ឋអាមេរិក forbes.com បានចុះផ្សាយអត្ថបទដកស្រង់លទ្ធផលនៃការស្ទង់មតិចុងក្រោយរបស់ក្រុមហ៊ុន YouGov ដែលបង្ហាញថា វៀតណាមឈរនៅលើគេក្នុងបញ្ជីប្រទេសដែលមានចំនួនប្រជាជនច្រើនគាំទ្រការឆ្លើយតបនឹងជំងឺរាតត្បាតរបស់រដ្ឋាភិបាល។យោងតាមលទ្ធផលស្ទង់មតិរបស់ក្រុមហ៊ុន YouGov សម្រាប់ប្រទេសចំនួន ២៦ ប្រជាជនវៀតណាមចំនួន ៩៥% គិតថា រដ្ឋាភិបាលវៀតណាមកំពុងឆ្លើយតបយ៉ាងល្អនឹងជំងឺរាតត្បាតសកលនេះ។

ទាក់ទងនឹងកិច្ចខឹតខំប្រឹងប្រែងប្រឆាំងនឹងជំងឺរាតត្បាតរបស់រដ្ឋាភិបាលវៀតណាម គេហទំព័របារាំង Le Monde នាពេលថ្មីៗនេះ បានចុះផ្សាយអត្ថបទថា “ការវាយលុកព្រមៗគ្នានិទាឃរដូវប្រកបដោយជោគជ័យរបស់វៀតណាមប្រឆាំងនឹង COVID-19” ដែលក្នុងនោះបានបញ្ជាក់ថា វៀតណាមកំពុងទប់ស្កាត់នឹងជំងឺរាតត្បាតសកល ប្រកបដោយជោគជ័យ។ គេហទំព័របារាំង Le Monde បានដកស្រង់សម្តីតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅទីក្រុងហាណូយលោក Kidong Park វាយតម្លៃថា នេះគឺជាលទ្ធផលនៃគោលនយោបាយដ៏មានប្រសិទ្ធិភាព ដែលកំណត់និងតាមដានអ្នកឆ្លង ឬមានហានិភ័យនៃការឆ្លងមេរោគ។

ទន្ទឹមនឹងនេះដែរ នៅក្នុងអត្ថបទមួយដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ទស្សនាវដ្តី Causeur អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាមលោក J.Poirier បានលើកឡើងពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្រប្រឆាំងនឹងជំងឺរាតត្បាតរបស់វៀតណាម ដែលបានជួយវៀតណាមឱ្យសម្រេចបាន “លទ្ធផលវិសេស”។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមមានតម្លាភាពខ្លាំងណាស់ក្នុងការបង្ហាញទិន្នន័យស្តីពីករណីឆ្លង COVID-19៕

(បកប្រែដោយសាមេត)

(បកប្រែដោយសាមេត)

Tags: COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់