Trending now

ប្រទេសវៀតណាមខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីអនុវត្តរាល់ការប្តេជ្ញាចិត្ត នៅក្នុងអាស៊ាននិងអង្គការសហប្រជាជាតិ

15:44 | 13/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - នៅក្នុងអត្ថបទថ្មីមួយនៅលើកាសែតបាងកកប៉ុស្តិ៍ អ្នកនិពន្ធ Kavi Chongkittavorn បានចាត់ទុកថា ប្រទេសវៀតណាមពិតជាសកម្មនិងខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីអនុវត្តន៍ការប្តេជ្ញាចិត្តសំខាន់ៗ ក៏ដូចជាតួនាទីនៃការតភ្ជាប់ សំដៅជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងអងការសហប្រជាជាតិ។

កិច្ចប្រជុំជាប្រវត្តិសាស្ត្រមួយរវាងលោកអគ្គលេខាធិការអាស៊ាន Dato Lim Jock Hoi និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres នៅសហរដ្ឋអាមេរិក។

យោងតាមអ្នកកាសែត លោក Kavi Chongkittavorn ទីប្រឹក្សាប្រព័ន្ធសារព័ត៌មានជាន់ខ្ពស់ នៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា បាននិយាយថា ក្នុងរយៈពេលតែ ៥ សប្តាហ៍ប៉ុណ្ណោះ ចាប់តាំងពីប្រទេសវៀតណាមបានទទួលតួនាទី គឺប្រធានអាស៊ាន ២០២០ និងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ យើងអាចមើលឃើញរូបភាពសកម្មរបស់វៀតណាម និងការខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ក្នុងការបំពេញនូវការបេ្តជ្ញាចិត្តរបស់ខ្លួន ក៏ដូចជាដើរតួនាទីនៃការភ្ជាប់ប្រកបដោយល្អប្រសើរ សំដៅជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងអាស៊ាន​និង​អង្កការសហប្រជាជាតិ។

នៅពេលទទួលតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រធានអាស៊ាន ២០២០ ប្រទេសវៀតណាមបានសង្កត់ធ្ងន់លើភារកិច្ចសំខាន់ ៤ រួមមាន៖ ធានាតួនាទីស្នូលរបស់អង្កការសហប្រជាជាតិ រក្សានូវពហុភាគីនិយមនិងច្បាប់អន្តរជាតិអន្តរជាតិ; ជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម ធ្វើសមាហរណកម្មនិងការតភ្ជាប់សេដ្ឋកិច្ច ចូលរួមចំណែកកាន់តែសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់និងលើពិភពលោក។ ចុងក្រោយបង្អស់គឺសំរេចបាននូវប្រធាន​បទ​ឆ្នាំអាស៊ាន ២០២០ “ ការតភ្ជាប់និងការបន្សាំដោយម្ចាស់ការ” ដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយរឹងមាំនិងសាមគ្គី។

លោក Kavi Chongkittavorn បានសន្និដ្ឋានថា កិច្ចពិភាក្សា​បាន​ទទួល​ភាពជោគជ័យ បណ្តាសមាជិកនៃប្រឹក្សាសន្តិសុខបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាស៊ាន សំដៅរក្សាសន្តិភាពនិងស្ថេរភាពនៅលើពិភពលោក។

លោកអគ្គលេខាធិការអាស៊ាន Dato Lim Jock Hoi បានលើកឡើងនូវដំណើរការជំរុញសន្តិភាពនិងសន្តិសុខក្នុងរយៈពេល ៥ ទសវត្សរ៍កន្លងមក។ អាស្រ័យ​ទៅលើមូលដ្ឋាននៃយន្តការដែលអាស៊ាន​ដើរតួនាទីជាស្នូល ក៏ដូចជាច្បាប់ត្រូវបានអនុវត្តយ៉ាងទូលំទូលាយ តាមស្មារតីនៃការពិភាក្សានិងពិគ្រោះយោបល់។

រីឯអង្គការសហប្រជាជាតិវិញ លោកអគ្គលេខាធិការ Antonio Guterres បានវាយតំលៃខ្ពស់ចំពោះការចូលរួមចំណែក ក្នុងរយៈពេលវែងរបស់សមាជិកអាស៊ាន ក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។ លោក Antonio Guterres ក៏មានបំណងចង់ បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្កការសហប្រជាជាតិនិងអាស៊ាន លើវិស័យជាច្រើនរួមមាន សន្តិភាពនិងការផ្សះផ្សាជាតិ ស្ត្រី សន្តិភាពនិងសន្តិសុខ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការទប់ស្កាត់អំពើហឹង្សាជ្រុល ការគ្រប់គ្រងព្រំដែននិងឧក្រិដ្ឋកម្មឆ្លងដែន...។ អង្កការសហប្រជាជាតិក៏មានបំណងចង់ មានផែនទីបង្ហាញផ្លូវនៃកិច្ចសហប្រតិបត្តិការជាមួយអាស៊ានដើម្បីឆ្លើយតបនឹងរបៀបវារៈរបស់អង្គការសហប្រជាជាតិ ឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពដែលបានលើកឡើងនៅអង្គការ​សហប្រជាជាតិកាល ពីខែវិច្ឆិកាឆ្នាំមុន។

ចុងក្រោយសមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានលើកឡើងអំពីតួនាទីរបស់អាស៊ានក្នុងសកម្មភាពរក្សាសន្តិភាព និរន្តរភាពនិងការរំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េខាងជើង។ នៅក្នុងកិច្ចពិភាក្សានេះសមាជិកក្រុមប្រឹក្សាសន្តិសុខ ដូចជា ចិន រុស្ស៊ី និងអាល្លឺម៉ង់ ដែលជាដៃគូសន្ទនារបស់អាស៊ានក៏បានសង្កត់ធ្ងន់លើទំនាក់ទំនងរឹងមាំកាន់តែអភិវឌ្ឍន៍ជាមួយអាស៊ាន។ សមាជិក​​ផ្សេងៗទៀត ដូចជា អង់គ្លេសនិងបារាំងក៏បានបង្ហាញបំណងចង់សហការជាផ្លូវការជាមួយអាស៊ានផងដែរ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកម្មអចិន្ត្រៃយ៍ប្រទេសវៀតណាមប្រចាំនៅអង្កការសហប្រជាជាតិ។

ថ្លែងក្នុងកិច្ចពិភាក្សនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ពីសារៈសំខាន់និងតម្រូវការសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់ រួមទាំងអាស៊ាន។ សង្កត់ធ្ងន់ថា អាស៊ានជាដៃគូសកម្មនិងអាចទុកចិត្តបានរបស់អង្កការសហប្រជាជាតិ ចែករំលែកជោគជ័យរបស់អាស៊ាន ក្នុងនោះមានការបង្កើតសហគមន៍អាស៊ាន នៅឆ្នាំ ២០១៥ ដែលជាសក្ខីភាពដ៏រឹងមាំមួយចំពោះសាមគ្គីភាពនិងការខិតខំ ដើម្បីគោលដៅរួម។

លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើតួនាស្នូលរបស់អាស៊ានក្នុងតំបន់ តាមរយៈយន្តការដឹកនាំដោយអាស៊ាន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ បង្កលក្ខណៈងាយស្រួលសម្រាប់ភាគីពាក់ព័ន្ធ លើកកំពស់ការយល់ដឹងនិងការជឿទុក​ចិត្ត ថែមទាំង ពិភាក្សាអំពីបញ្ហាដែលភាគីនានាការយកចិត្តទុកដាក់ លើកកម្ពស់វប្បធម៌សន្តិភាពនិងរួមចំណែក​ក្នុងការទប់ស្កាត់ជម្លោះ.ដែលអាចកើតឡើង/.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍