Trending now

បណ្តាប្រភេទ“ អាវុធ” ប្រឆាំងនឹងសត្រូវជំងឺ Covid-19៖ ម៉ាស៊ីន ATM អង្ករ

23:24 | 27/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នៅពេលការជំងឺរាតត្បាតត្រូវបានគេចាត់ទុកថាជា«សត្រូវ»ហើយ យើងត្រូវតែមាន «អាវុធ»ដ៏មានប្រសិទ្ធភាពដើម្បីប្រយុទ្ធប្រឆាំងវាវិញ។ ដោយមានប្រពៃណីរបស់ប្រជាជនវៀតណាម ការតស៊ូប្រយុទ្ធគឺជាសិទ្ធិនិងកាតព្វកិច្ចរបស់ពលរដ្ឋម្នាក់ៗ។ ហេតុដូច្នេះ “អាវុធ” ប្រឆាំងនឹងការរីករាល ដាលរបស់រដ្ឋ ធុរកិច្ច និស្សិត សិល្បករ វិស្វករ កសិករជាដើម បានកើតមកប្រកបដោយភាពច្នៃប្រឌិត ដ៏រស់រវើកតាបបែបវៀតណាមផងដែរ។ ទស្សនវដ្តីន៍យុគសម័យសូមជម្រាបជូនទៅមិត្តអ្នកអាននូវ“ អាវុធ” ដ៏ពិសេសមួយចំនួនដូចខាងក្រោម។

ប្រជាជនតម្រៀបតាមជួរដើម្បីទទួលអង្ករពីម៉ាស៊ីន ATM អង្ករ

ជំងឺរាតត្បាតកូវីដ១៩ បានផ្ទុះឡើងដែលបណ្តាលឱ្យសកម្មភាពសង្គមទាំងអស់ត្រូវផ្អាកនិងធ្វើឲ្យវិស័យ សេដ្ឋកិច្ចត្រូវបាន "កក" តែម្តង។ នៅគ្រានោះជនក្រីក្រទទួលរងផលប៉ះពាល់ខ្លាំងបំផុតនៅពេលដែល ជីវភាពរស់នៅត្រូវបានលុបបំបាត់។ នៅពេលនេះស្លឹកដែលរហែកខ្លាំងត្រូវការស្លឹកឈើល្អការពារដោយពារ ពេញសេចក្តីស្រឡាញ់តាមស្មារតីប្រពៃណីរបស់ប្រជាជនវៀតណាមហើយម៉ាស៊ីន ATM អង្ករ ក៏ត្រូវបាន ចាប់កំណើតចេញ។ នេះគឺជាគំនិតផ្តួចផ្តើមមួយដែលមិនត្រឹមតែផ្អែកលើឧត្តមភាព នៃវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាប៉ុណ្ណោះទេប៉ុន្តែវាក៏ថែមទាំងផ្អែកលើគំនិតកាន់តែស៊ីជម្រៅផងដែរដែលជាសេចក្តីស្រឡាញ់រវាងមនុស្សនិងមនុស្សទៀតផង។

នាថ្ងៃទី ៦ ខែមេសាម៉ាស៊ីន ATM អង្ករសប្បុរសធម៌ដំបូងបង្អស់សម្រាប់ប្រជាជនក្រីក្រត្រូវបានតំឡើង នៅផ្លូវ ២០៤B វិថី Vuon Lai (ខ័ណ្ឌ Tan Phu ទីក្រុងហូជីមិញ) ។ ពីរបីថ្ងៃក្រោយមកគំនិតផ្តួចផ្តើមនេះ បានរីករាលដាលពាសពេញទីក្រុងហើយចាប់តាំងពីពេលនោះមកត្រូវបានគេយកទៅចម្លងនៅទូទាំង ប្រទេសវៀតណាមផងដែរ។

ប្រជាជនតម្រៀបតាមជួរដើម្បីទទួលអង្ករពីម៉ាស៊ីន ATM អង្ករ

"មិនចង់អោយនរណាម្នាក់ឃ្លាននោះឡើយ"

អ្នកច្នៃប្រឌិតគំនិតផ្តួចផ្តើមម៉ាស៊ីន ATM អង្ករ លោក​ Hoang Tuan Anh (កើតឆ្នាំ ១៩៨៥ ដែលជា នាយកប្រតិបត្តិ (CEO) PHG Lock - ក្រុមហ៊ុនចែកចាយសោឆ្លាតវៃនិងសោអេឡិចត្រូនិច) បាន ចែករំលែកថា« ខ្ញុំមិនចង់ឃើញនរណាម្នាក់ដោយសារតែភាពអត់ឃ្លាននិងការខកចិត្តបានដួលរលំក្នុង ជីវិតនោះឡើយ។ ខ្ញុំមិនចង់ឃើញក្មេងៗឃ្លានហើយលួចនំប៉័ងពីរបីដុំនិងមានជីវប្រវត្តិមិនល្អទេ។ ខ្ញុំមិន ចង់អោយអ្នកណាម្នាក់ដែលខ្វះអាហារធ្លាក់ខ្លួនដល់ទីបញ្ចប់នោះទេគឺធ្វើអត្តឃាតខ្លួនឯងទៀតផង ... វាជាការប្រសើរណាស់ក្នុងការធ្វើអ្វីៗដើម្បីធ្វើអោយមនុស្សឆ្អែតនិងកាត់បន្ថយចំនួនមនុស្សទាល់ច្រកហើយធ្វើអ្វីខុសច្បាប់ទៀតឡើយ»។ នៅពេលនោះពិភពលោកទាំងមូលបានចូលក្នុង វិបត្តិដោយសារផលប៉ះ ពាល់នៃការរីករាលដាលនៃជំងឺឆ្លង។ ចំនួនអ្នកឆ្លងកូវីដ១៩បានកើនឡើងច្រើនឡើងៗហើយសេដ្ឋកិច្ច នៅត្រូវបានធ្លាក់ចុះយ៉ាងគំហុក។ ក្រុមហ៊ុនរបស់ក្រុមហ៊ុន Tuan Anh ក៏មិនបានគេចផុតពីវិបត្តិនោះទេ។

មិត្តបានបន្ថែមទៀតថា៖ «នៅក្នុងគំនិតខ្ញុំភ្លាមៗបានបង្ហាញគំនិតនៃការបង្កើតម៉ាស៊ីន ATM អង្ករមួយ»។ បន្ទាប់ពីបានត្រឹមតែ ៨ ម៉ោង ប្លង់រចនាម៉ាស៊ីននេះត្រូវបានបញ្ចប់ដោយជោគជ័យ។ មូលហេតុដែល អាចរចនាឡើងបានយ៉ាងឆាប់រហ័សបែបបនេះគឺដោយសារលោក​ Tuan Anh បានប្រើប្រាស់គ្រឿង បរិក្ខារដែលក្រុមហ៊ុនកំពុងធ្វើពាណិជ្ជកម្មនិងកែលម្អវាដើម្បីបង្កើតចេញនូវម៉ាស៊ីនដូចជាប្រព័ន្ធសម្គាល់ផ្ទៃមុខដោយប្រើម៉ូទ័រម៉ាស៊ីនត្រូតពិនិត្យនានាជាដើម...រហូតដល់យកមេសោទ្វារធ្វើជាឧបករណ៍បើក/បិទឲ្យ អង្ករធ្លាក់ចេញ។ល។

ម៉ាស៊ីន ATM អង្ករ ត្រូវបានបង្កើតឡើងដោយមានការគាំទ្រជាច្រើនពីសប្បុរសជន

មិនត្រឹមតែកំណត់អ្នកទទួលម្នាក់អាចយកអង្ករជាច្រើនដងតាមរយៈកាមេរ៉ាប៉ុណ្ណោះ ទេម៉ាស៊ីន ATM អង្ករក៏ត្រូវបានរចនាឡើងដើម្បីធានាបាននូវសមត្ថភាពផ្តល់អង្គករដល់មនុស្សចំនួន ៣០០០ នាក់/ថ្ងៃ ហើយក៏កែសំរួលបរិមាណអង្ករដែលបានបញ្ចេញនិងដំណើរការជាបន្តបន្ទាប់ក្នុងរយៈ ពេល ២៤/២៤ ម៉ោងផងដែរ។ គម្រោងនេះត្រូវបានចាប់ផ្តើមដោយក្តីស្រឡាញ់ដូច្នេះវាគឺជាពាក្យនៃ សេចក្តីស្រឡាញ់ដែលធ្វើឱ្យគំរូនេះអាចរីករាលដាលកាន់តែទូលំទូលាយនៅទូទាំងប្រទេសវៀតណាម។ តាមការប៉ាន់ស្មាន ដោយមានម៉ាស៊ីន ATM អង្កចំនួន ៦០ កន្លែង អង្កររាប់សិបតោនត្រូវបានបរិច្ចាគ ដល់មនុស្សជាង ២ ម៉ឺននាក់ក្នុងមួយថ្ងៃដោយឥតគិតថ្លៃផងដែរ។

ពង្រីកម៉ាស៊ីន ATM អង្ករនៅទីក្រុងហាណូយ

ក្នុងរយៈពេល ៥ ថ្ងៃបន្ទាប់ពីម៉ាស៊ីន ATM អង្ករដំបូងបង្អស់ត្រូវបានតំឡើងនៅទីក្រុងហូជីមិញ នាថ្ងៃទី ១១ ខែមេសា គម្រោងម៉ាស៊ីន ATM អង្ករសម្រាប់ជនក្រីក្រត្រូវបានគេចម្លងនៅទីក្រុងហាណូយផងដែរ។

លោក Nguyen Manh Hung (អាយុ ៥៥ ឆ្នាំជាមនុស្សដែលគិតអំពីម៉ាស៊ីន ATM អង្ករនៅទីក្រុង ហាណូយ) បានមានប្រសាសន៍ថា“ នៅពេលខ្ញុំអានព័ត៌មានអំពីម៉ាស៊ីន ATM អង្ករ ខ្ញុំគិតថាតើខ្ញុំអាចធ្វើវា នៅទីក្រុងហូជីមិញបានល្អ ចុះហេតុអីយើងមិនអាចធ្វើបានដែរ? ខ្ញុំកំពុងគ្រប់គ្រង ក្រុមសប្បុរសធម៌ដែល មានជំនាញខាងសៀវភៅដូច្នេះនៅពេលចែករំលែកការព្រួយបារម្ភនេះដល់មនុស្សគ្រប់គ្នា គេក៏យល់ស្រប យ៉ាងខ្លាំងផងដែរ។ ហេតុដូច្នេះយើងចាប់ផ្តើមធ្វើការលើវាតែម្តង”។

ម៉ាស៊ីន ATM អង្ករ ត្រូវបានបង្កើតឡើងដោយមានការគាំទ្រជាច្រើនពីសប្បុរសជន


បន្ទាប់ពីការស្រាវជ្រាវអស់រយៈពេល ៤៨ ម៉ោង ទីបំផុតនៅវេលាម៉ោង ៨ ៖ ៣០ ថ្ងៃទី ១១ ខែមេសា គ្រាប់អង្ករដំបូងត្រូវបានចាក់ទៅឱ្យ ប្រជាជនក្រីក្រដែលកំពុងធ្វើការនៅទីក្រុងហាណូយ។ ឧបករណ៍នេះត្រូវបានតំឡើងនៅឯអគារវប្បធម៍- កីឡានៅសង្កាត់ Nghia Tan (ខ័ណ្ឌ Cau Giay ទីក្រុងហាណូយ) ។ លោក Doan Thanh Tung ដែលជាស្ថាបនិកម៉ាស៊ីន ATM អង្ករ នៅទីក្រុងហាណូយបាននិយាយថា ភាពខុសគ្នានៃម៉ាស៊ីនATM អង្ករ នៅទីក្រុងហាណូយបើប្រៀបធៀបទៅនឹងម៉ាស៊ីនមុននោះគឺម៉ាស៊ីននេះត្រូវបានកែប្រែដោយប្រើជើងជាន់លើឈ្នាន់មួយដើម្បីធ្វើឲ្យចេញអង្ករដែលជំនួសឱ្យប្រើដៃវិញតែម្តង។

លោកយាយម្នាក់សម្បាយចិត្តនៅពេលដែលទទួលបានអង្ករនៅម៉ាស៊ីន ATM អង្ករនៅទីក្រុងហាណូយ

គ្រាប់អង្ករ​បរិច្ចាគទៅ ក្តីស្រឡាញ់ទទួលមកវិញ​

ជារៀងរាល់ថ្ងៃដើររើសអេតចាយដើម្បីរកស៊ីនៅជុំវិញសង្កាត់ Nghia Tan ដោយគ្រាន់តែលឺការប្រកាសពី ការបរិច្ចាគអង្ករនេះ លោកយាយ Tran Thi Lanh (អាយុ ៦២ ឆ្នាំ) បានជិះកង់ទៅសុំអង្ករមួយកញ្ចប់។ លោកយាយបានឲ្យដឹងថាក្នុងប៉ុន្មានថ្ងៃមុននេះក្រុមគ្រួសារខ្ញុំឃ្លានសម្បីតែមិនគ្រប់ម្ហូបទទួលទាននោះ ឡើយ តែឥឡូវនេះនាងទទួលបានអង្ករ ៣ គីឡូក្រាម លោកយាយ Lanh ប៉ាន់ស្មានហូបបាយបាន ៤-៥ ពេលតែប៉ុណ្ណោះ ប៉ុន្តែកាន់អង្ករក្នុងដៃលោកយាយពិតជាសប្បាយរីករាយណាស់និងសូមថ្លែងអំណរគុណ ដល់អង្គភាពដែលបានរៀបចំកម្មវិធីតាបបែបនេះ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់