Trending now

ធ្វើឱ្យរស់រានឡើងវិញនូវជើងទាំងពីររបស់យុវជនកម្ពុជាម្នាក់អាយុ ១៦ ឆ្នាំ ដែលត្រូវបានស្នើកាត់ចោល

15:56 | 13/10/2020 (បកប្រែដោយឌីណា)

យុគសម័យ - នៅក្នុងរថយន្តសង្គ្រោះបន្ទាន់ អ្នកជំងឺ ឈ្មោះ R.N. (អាយុ ១៦ ឆ្នាំជនជាតិ ខ្មែរ) មានជើងរលួយដែលប្រឈមមុខនឹងការកាត់ជើងចោល។ ផ្ទុកការឈឺចាប់ ម្តាយរបស់កូនកម្លោះនេះដែលធ្វើដំណើរមួយចម្ងាយជិត ៤០០ គីឡូម៉ែត្រពីប្រទេសកម្ពុជាទៅវៀតណាម ដោយសង្ឃឹមថានឹងព្យាបាលជើងរបស់កូនស្រីម្តងទៀត។

លោកគ្រូពេទ្យ Truong Hoang Vinh Khiem (ខាងស្ដាំ) រៀបចំសម្រាប់​ការវះកាត់ ។ (រូបថត៖ មន្ទីរពេទ្យ​ផ្គត់ផ្គង់)

ជាធម្មតាចំពោះអ្នកជំងឺដែលមានរបួសជើងធ្ងន់ធ្ងរ ជាពិសេស​អ្នកជំងឺ​នៅ​វ័យក្មេង​ គ្រូពេទ្យព្យាយាមធ្វើឱ្យអស់​ពីសមត្ថភាព​ ដើម្បីរក្សាជើងរបស់ពួក​គេ។ រីឯករណី R.N. វិញ ខ្ញុំគិតថា ខ្ញុំនឹងរក្សាជើងរបស់គាត់ ដូច្នេះ​ខ្ញុំ​ធ្វើ​អស់ពី​សមត្ថភាព។ កាលពីជាងមួយឆ្នាំមុន នៅពេលដែល R.N. ជិះកង់​ គាត់​ស្រាប់តែ​ឡាន​កុងតឺន័​របុក។ គ្រោះថ្នាក់នេះបានធ្វើឱ្យជើងរបស់បរុសនេះ​រងរបួសធ្ងន់។ ភ្លាមៗ បន្ទាប់ពីនោះគាត់ត្រូវបានគេជញ្ជូន​​ទៅ​បន្ទប់សង្គ្រោះបន្ទាន់​ និង​ឆ្លងកាត់ការវៈកាត់ ដែលអនុវត្តចំនួន ៣ ដង នៅមន្ទីរពេទ្យធំមួយ ក្នុង​ប្រទេសកម្ពុជា។ ប៉ុន្តែ ​ស្នាម​របួស​មានសភាពធ្ងន់​ធ្ងរពេក​ គ្រូពេទ្យស្នើ​ថា គួរតែកាត់ចោលជើង​របស់គាត់ ​រហូតដល់​ជង្គង់របស់នាង។ លោកស្រី T. (ជាអ្នកម្តាយរបស់កូនកម្លោះ R.N) និង R.N. ធ្វើដំណើរ​មួយដែល​មានចម្ងាយជិត ៤០០ គីឡូម៉ែត្រ​ ដោយសង្ឃឹមថា គ្រូពេទ្យ​នឹង​ព្យាបាល​ជើង​របស់គាត់ជាសះស្បើយ។

លោកគ្រូពេទ្យ Truong Hoang Vinh Khiem (ផ្នែក​របួស​និងកែ​រាងកាយនៃ​នៃមន្ទីរពេទ្យ FV) បាននិយាយឲ្យដឹងថា នៅពេលនោះទាំងលោកស្រី T. និង R.N. គឺភ័យស្លន់ស្លោណាស់។ ជាពិសេស R.N. មុខរបួសរលុយ​ធ្ងន់ធ្ងរណាស់​ ហូរចេញទឹកពណ៌លឿង​មានក្លិនស្អុយ។ គ្រូពេទ្យបានមើលឃើញថា​ ជើងខាងឆ្វេងរបស់​អ្នកជំងឺ​ត្រូវបានក្លាយរោគ រលួយ ឆ្អឹងកជើង​បានបាត់​ជាលិកាសាច់ដុំ រីឯ​កជើងខាងស្តាំវិញ​​បាន​ក្លាយរោគ រលួយ ល្បែក​និង​ដាច់ដុំទាំងឡាយ​បានបាត់​ហើយ។

តាមរយៈការធ្វើរោគវិនិច្ឆ័យ លោកគ្រូពេទ្យ​ Khiem បាន​ប្រកាសពី​អត្រារស់រានមានជីវិតរបស់ជើងកូនកម្លោះ R.N. គឺ ៥០% ទន្ទឹមនឹងដំណើរ​នៃការ​វះ​កាត់ ​ R.N. ត្រូវឆ្ល​ងកាត់ធម្មជាតិព្យាបាល​នៅខាងមុខ​គឺពិបាក​ណាស់​​ដែលទាមទារពេលវេលាច្រើន ភាពអត់ធ្មត់​ ការប្តេជ្ញាចិត្ត​ទាំងអ្នកជម្ងឺ​និងក្រុមគ្រូពេទ្យ។ ដោយការព្យាបាល​និងការយកចិត្តទុកដាក់​យ៉ាងខ្លាំង ​ស្ថានភាពរោគបាន​បាត់ហើយ ។ ផ្នែកស្បែកដែលត្រូវបានគេផ្សាំបានរស់​នៅល្អ​និង​ប្រកាន់ខ្ជាប់។ គិលានុបដ្ឋាយិកា លោកស្រី Le Si Thuy បាននិយាយថា ពេលវេលាដែល ផ្លាស់ប្តូររុំនិងបរិមាណរុំដែលត្រូវការប្រើប្រាស់សម្រាប់អ្នកជំងឺ R.N ជាច្រើនជាងអ្នកជំងឺដទៃទៀតពីពីរឬបីដង​ ដោយសារស្នាមរបួស​របស់​នាងនៅលើជើងទាំងពីរ។

សម្រាប់អ្នកជំងឺ R. N.​ចលនាតែមួយ​នៃការ​សន្ធឹង​ជើង​ឱ្យត្រង់​របស់​អ្នកគឺពិបាកណាស់។ ខ្ញុំដឹងថា ​គាត់កំពុងឈឺខ្លាំងណាស់​ ដូច្នេះ​ខ្ញុំតែងតែលើកទឹកចិត្តនាង ” - គិលានុបដ្ឋាយិកា លោកស្រី Thuy បានចែករំលែក។ បន្ទាប់ពីមួយសប្តាហ៍នៃការឆ្លងកាត់​ធម្មជាតិព្យាបាលជាពិសេស អ្នកជំងឺ ​ R.N បានអនុញ្ញាតិឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់មក​គាត់ត្រូវ​បន្ត​ព្យាបាល​នៅផ្នែកធម្មជាតិព្យាបាល។ ​ លទ្ធផលបន្ទាប់ពីបីខែ, ជើងទាំងពីររបស់គាត់ R.N. បានជាសះស្បើយស្ទើរតែទាំងស្រុង​ គាត់អាចដើរដោយ​ជើង​របស់ខ្លួនឯង​ ​ទោះបីដំណើររបស់គាត់ខើចបន្តិចក៏ដោយ។ ក្រៅពី R.N. ក៏អាចនិយាយ​ពាក្យវៀតណាមខ្លះផងដែរ។

“ក្នុងអំឡុងពេលស្នាក់នៅមន្ទីរពេទ្យ កូនកម្លោះ R.N. ស្វែងរកវីដេអូ​ដើម្បី​រៀនភាសាអង់គ្លេសនិងភាសាវៀតណាម ដើម្បី​ងាយស្រួល​ក្នុងការសន្ទនា​ជាមួយយើង។ ពាក្យវៀតណាមពីរម៉ាត់ដែលក្មេងប្រុសនិយាយជាច្រើនគឺ“ ឈឺចាប់” និង“ សួរស្តី” - គិលានុបដ្ឋាយិកា លោក Thuy បាននិយាយផងនិងសើចផង។ បច្ចុប្បន្ននេះ កូនកម្លោះ R.N. បានទៅសាលារៀនដោយខ្លួនឯង។ នៅពេលអនាគត ដោយមានបំណងប្រាថ្នារបស់ R.N. ដោយអាចដើរ​បានដូចមនុស្សគ្រប់គ្នា​គ្រូពេទ្យ​ Khiem បានលើកទឹកចិត្តឱ្យគាត់វះកាត់ម្តងទៀត ដើម្បី​តភ្ជាប់​សរសៃ​នៅ​កែងជើងឱ្យបានឆាប់./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ