Trending now

គម្រោងកៅស៊ូរបស់ VRG គឺជារូបភាពដ៏រស់រវើកនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា

12:12 | 22/08/2019 (យោងតាម tapchicaosu ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាពេលថ្មីៗនេះ គណៈប្រតិភូជាន់ខ្ពស់នៃខុទ្ទការល័យមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Nguyen Van Nen - លេខាគណៈកម្មាធិការមជ្ឈិមបក្សនិងជាប្រធានខុទ្ទការល័យមជ្ឈិមបក្សនិងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh បានធ្វើទស្សនកិច្ចនិងធ្វើការជាមួយក្រុមហ៊ុនកៅស៊ូដែលជាកម្មសិទ្ធិរបស់សាជីវកម្ម VRG ដែលកំពុងវិនិយោគនៅកម្ពុជា។

លោក Nguyen Van Nen សនិងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh បានធ្វើទស្សនកិច្ចនិងធ្វើការជាមួយក្រុមហ៊ុនកៅស៊ូដែលជាកម្មសិទ្ធិរបស់សាជីវកម្ម VRG កំពុងវិនិយោគនៅកម្ពុជា។ (ប្រភព៖ tapchicaosu)

សាជិវកម្ម VRG បានបង្កើតសាខាចំនួន ១៦ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើមទុនវិនិយោគសរុបរបស់គម្រោងដែលបានចុះបញ្ជីនៅកម្ពុជាមានចំនួន ១,១៧៥,៣៨៨,០០០ ដុល្លារអាមេរិកដែលមានតម្លៃសរុបនៃការអនុវត្តគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ មានប្រមាណ ៧៥០ លានដុល្លារអាមេរិក។

បច្ចុប្បន្ន VRG មានចម្ការកៅស៊ូនៅក្នុងខេត្តចំនួន ៧ នៃប្រទេសកម្ពុរួមមាន៖ ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តរតនគីរី ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាបនិងខេត្តមណ្ឌលគីរី។

ចាប់តាំងពីឆ្នាំ ២០០៧ មក សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនកៅស៊ូក្រោមក្រុមនៅក្នុងប្រទេសកម្ពុជាបានរូមចំណែកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងព្រះរាជា ណាចក្រកម្ពុជាប្រកបដោយប្រសិទ្ធភាព។ ដោយមិនត្រឹមតែរួមចំណែកដល់ឥទ្ធិពលវិជ្ជមាននិងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនបទបង្កើតការងារមានប្រាក់ចំណូលស្ថេរភាពប៉ុណ្ណោះទេថែមទាំងរួមចំណែកបង្កើតទំនៀមទម្លាប់ការតាំងទីលំនៅកសិកម្ម ធ្វើការជាមួយរចនាប័ទ្មឧស្សាហកម្មសម្រាប់កម្មករនៅក្នុងតំបន់គម្រោងនេះ។

តំបន់លំនៅដ្ឋានរបស់កម្មករកៅស៊ូ។ (ប្រភព៖ vietnamplus)

រហូតមកដល់ពេលនេះមានសមិទ្ធិផលដំបូង ដែលដើមឈើកៅស៊ូត្រូវបានគេយកជ័រជាសក្ខីភាពជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាពនិងផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជនវៀតណាម - កម្ពុជា។

គម្រោងដាំកៅស៊ូរបស់ VRG បានអនុវត្តនៅតំបន់ដាច់ស្រយាលនិងមិនមានការអភិវឌ្ឍហើយសេដ្ឋកិច្ចសង្គមមិនទាន់មានការអភិវឌ្ឍន៍នៅឡើយភាគច្រើនមិនមានហេដ្ឋារចនាសម្ព័ន្ធតិចតួចនិងជាពនេចរ។ ដូច្នេះស្របនឹងការវិនិយោគនិងការអភិវឌ្ឍដើមឈើកៅស៊ូបណ្តាសាខានៃ VRG ក៏បានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសង្គមដើម្បីបម្រើដល់ការងារសន្តិសុខសង្គមជាមួយនឹងប្រាក់ចំនួន ៤២,៣ លានដុល្លារ។ លើសពីនេះសាខានៃ VRG នៅកម្ពុជាបានចូលរួមនិងគាំទ្រដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជាដែលមានទឹកប្រាក់ជាង ២,១ លានដុល្លារ។

កម្មករកៅស៊ូកម្ពុជាកំពុងធ្វើការ។

ថ្លែងនៅក្នុងកិច្ចជំនួបនេះលោក Nguyen Van Nen បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាជិវកម្មក្នុងការអនុវត្តកម្មវិធីដើម្បីអភិវឌ្ឍកៅស៊ូ ១០០.០០០ ហិកតានៅកម្ពុជា។ ក្រៅពីគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយសាជីវកម្មក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចការសន្តិសុខសង្គមនិងការការពារបរិស្ថាន។

សមិទ្ធិផលដែលសម្ព័ន្ធដែល​ VRG សម្រេចបានក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះត្រូវបានរាជរដ្ឋាភិបាលនិងក្រសួងស្ថាប័នននានានៃប្រទេសកម្ពុជាបានវាយតម្លៃខ្ពស់ ហើយរួមចំណែកបង្កើតការងារនិងប្រាក់ចំណូលមានស្ថេរភាពដល់ពលករកម្ពុជាជិត ១៥.០០០ នាក់។ នេះគឺជា គឺជារូបភាពរស់រវើករបស់ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងកម្ពុជា៕

(យោងតាម tapchicaosu ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម tapchicaosu ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម