Trending now

កាសែតអាឡឺម៉ង់បានកោតសរសើរចំពោះ ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 របស់វៀតណាម

05:35 | 23/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - កាសែតយុវជនពិភពលោក (Junge Welt) របស់អាឡឺម៉ង់ បានផ្សាយអត្ថបទមួយដែលសរសើរអំពីការឆ្លើយតបយ៉ាងឆាប់រហ័សនិងខ្លាំងក្លារបស់វៀតណាមចំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក។

កាសែតអាឡឺម៉ង់កោតសរសើរចំពោះការដែលវៀតណាមបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាត Covid19 ដោយភាពម្ចាស់ការនិងប្តូរផ្តាច់ (រូបថត៖ Junge Welt)

នៅក្នុងអត្ថបទនេះ អ្នកនិពន្ធ Stefan Kühner បានឲ្យដឹងថាក្នុងនាមជាប្រទេសជិតខាងជាមួយប្រទេសចិន នៅពេលដែលការរីករាលដាលនៃជំងឺ Covid-19 បានផ្ទុះឡើងនៅក្នុងប្រទេសចិន រដ្ឋាភិបាលវៀតណាមមានការឆ្លើយតបយ៉ាងរហ័សនិងខ្លាំងក្លាក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាត។

ប្រទេសវៀតណាមបានសម្រេចឱ្យសិស្សចាកចេញពីសាលារៀនបន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ហើយការសម្រេចចិត្តនេះក្រោយមកត្រូវបានពង្រីកជាច្រើនដង ខណៈពេលវិស្សមកាលរដូវក្តៅដែលចុងបញ្ចប់នៃឆ្នាំសិក្សាក៏ត្រូវបានពន្យារពេលផងដែរ។ ចាប់តាំងពីខែមីនាការបង្រៀនជាច្រើនត្រូវបានធ្វើឡើងនៅលើកញ្ចក់ទូរទស្សន៍។

យោងទៅតាមអ្នកនិពន្ធអត្ថបទ វៀតណាមបានត្រៀមខ្លួនយ៉ាងល្អក្នុងការធ្វើតេស្តិ៍វីរុស SARS-CoV-2 នៅពេលដែលបណ្ឌិតសភាវេជ្ជសាស្ត្រយោធាវៀតណាមសហការជាមួយក្រុមហ៊ុន Viet A បានបង្កើតដោយជោគជ័យឧបករណ៍ Kit តេស្តវីរុស ។ ឧបករណ៍ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានអនាម័យនិងរោគរាតត្បាតមជ្ឈឹមបន្ទាប់ពីផ្តល់លទ្ធផលតេស្តគួរឱ្យទុកចិត្តក្នុងរយៈពេលតិចជាង ២ ម៉ោង។

ឧបករណ៍ធ្វើតេស្តនេះ មិនត្រឹមតែផ្តល់នូវលទ្ធផលត្រឹមត្រូវខ្ពស់យោងតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លង (CDC) របស់អាមេរិកប៉ុណ្ណោះទេ ថែមទាំងមានតំលៃត្រឹមតែពី ១៧ ទៅ ២៦ ដុល្លារអាមេរិក ពោលគឺទាបជាងបើធៀននឹងតម្លៃប្រប្រមាណ ២០០ អឺរ៉ូនៅប្រទេសអាឡឺម៉ង់ទៀតផង។ រហូតមកដល់ពេលនេះផលិតផលនេះត្រូវបានប្រទេសជាង ២០ នៅលើពិភពលោកស្នើបញ្ជាទិញ ដែលក្នុងនោះរួមមានប្រទេសអ៊ីតាលី អាល្លឺម៉ង់និងទួរគី ផងដែរ។

អត្ថបទនេះក៏បានសរសេរផងដែរថា បន្ទាប់ពីរយៈពេល ៣ សប្តាហ៍ជាប់ៗគ្នានៃការមិនរកឃើញករណីថ្មី ហើយវៀតណាមបានសង្ឃឹមថានៅដើមខែមីនានឹងប្រកាសពីការបញ្ចប់ការរីករាលដាលនៃជំងឺនេះ។ ទោះយ៉ាងណាក៏ដោយមានករណីថ្មីដែលជាអ្នកធ្វើដំណើរ ហើយរដ្ឋាភិបាលនិងខេត្តនានារបស់ប្រទេសវៀតណាមត្រូវអនុវត្តវិធានការជាថ្មីម្តងទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការរិករាលដាលជំងឺនេះ។

អ្នកនិពន្ធនៃអត្ថបទនេះ បានរំលឹកឡើងវិញថា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានដឹកនាំស្ថាប័ននិងគណៈកម្មាធិការប្រជាជននៃខេត្តក្រុងនានាក្នុងប្រទេសវៀតណាមដើម្បីត្រួតពិនិត្យយ៉ាងឆាប់រហ័សនិងគ្រប់គ្រងប្រភពនៃការឆ្លង។

លើសពីនេះចាប់តាំងពីថ្ងៃទី ១៥ ខែមីនា ប្រទេសវៀតណាមក៏បានសម្រេចរឹតត្បិតការចូលរបស់ពលរដ្ឋពីប្រទេសមួយចំនួន រួមទាំងប្រទេសនៅតំបន់ Schengen និងចក្រភពអង់គ្លេស ខណៈដែលអ្នកដែលវិលត្រឡប់មកពីបរទេសវិញ ត្រូវតែ អនុវត្តបទបញ្ជាដាក់ឲ្យនៅដាច់ពីគេក្នុងរយៈពេល ១៤ ថ្ងៃ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់