Trending now

កាសែតអាស៊ានបានអំពាវនាវឱ្យយកវៀតណាមធ្វើជា “គំរូ” ដើម្បីទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19

13:38 | 11/04/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ៩ ខែមេសា កាសែត Asean Post បានចុះផ្សាយអត្ថបទមួយដែលជូនដំណឹងថា ទោះបីធនធានមានកំណត់ វៀតណាមបានអនុបវត្តវិធានការយ៉ាងសកម្ម ដើម្បីបង្ការនិងទប់ស្កាត់នៃជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ Covid-19 ដែលពិភពលោកនិយាយរួមនិងបណ្តាប្រទេសអាស៊ាននិយាយដោយឡែកត្រូវរៀននិងធ្វើតាម។

គំរូ “ATM អង្ករ” ដើម្បីចែកចាយអង្ករដោយឥតគិតថ្លៃសម្រាប់អ្នកក្រីក្រក្នុងបរិបទជំងឺរាតត្បាតនេះមានភាពស្មុគស្មាញ (ប្រភព៖ baotintuc)

វិធានការពីរដើម្បីទទួលបានជ័យជំនះ

យោងតាមអត្ថបទនេះ បើប្រៀបធៀបជាមួយប្រទេសជាសមាជិកអាស៊ានផ្សេងទៀតដូចជា ម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី ដែលមានករណីឆ្លងនិងស្លាប់រាប់ពាន់នាក់ រីឯនៅវៀតណាមវិញ ចំនួនអ្នកឆ្លងជំងឺរាតត្បាត Covid-19 មានកំរិតទាប។ ទោះជាយ៉ាងណាក៏ដោយ នេះធ្វើឱ្យអ្នកសង្កេតការណ៍សង្ស័យថា តើវៀតណាមខ្វះឧបករណ៍តេស្តដែរឬទេ?

វៀតណាមបានទិញឧបករណ៍តេស្ត Covid-19 ចំនួន ២០ ម៉ឺនគ្រឿង ពីកូរ៉េខាងត្បូង ដើម្បីធ្វើតេស្តិ៍តាមទ្រង់ទ្រាយធំ។ លោកអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Nguyen Thanh Long ក៏បាននិយាយ ដើម្បីធានាថា វៀតណាមមិនខ្វះឧបករណ៍តេស្តវិនិច្ឆ័យវីរុស SARS-CoV-2 ទេ។

គិតត្រឹមថ្ងៃទី ៣១ ខែមីនា មូលដ្ឋានសុខភាពចំនួន ២១ នៅទូទាំងប្រទេសវៀតណាមត្រូវបានអនុញ្ញាតឱ្យធ្វើតេស្ត Covid-19។ លើសពីនេះទៅទៀត វៀតណាមក៏បានផលិតឧបករណ៍តេស្តដោយខ្លួនឯងប្រកបដោយជោគជ័យ ដែលអាចតេស្តវិនិច្ឆ័យ Covid-19 ក្នុងរយៈពេលតែមួយម៉ោងបាន។

វៀតណាមបានត្រៀមខ្លួនយ៉ាងល្អក្នុងការឆ្លើយតបនឹងការផ្ទុះឡើងនៃជំងឺនេះ សូម្បីតែមុនពេលមានករណីឆ្លង Covid-19 ដំបូងត្រូវបានរកឃើញ។ មូលនិធិអាស៊ី - ប៉ាស៊ីហ្វិករបស់កាណា នាពេលថ្មីៗនេះ បានផ្សព្វផ្សាយវិធានការប្រកបដោយជោគជ័យចំនួន ២ ដែលវៀតណាមបានអនុវត្តដើម្បីសម្រេចបានជ័យជំនះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ៖

ទីមួយគឺ វៀតណាមបានត្រួតពិនិត្យប្រភពដើមឆ្លងយ៉ាងជិតស្និទ្ធ។ ធ្វើតេស្តតាមទ្រង់ទ្រាយធំគឺជាយុទ្ធសាស្ត្រដែលប្រទេសជាច្រើនប្រើប្រាស់ ដើម្បីទប់ស្កាត់នឹងជំងឺរាតត្បាតសកលនេះ។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមបានផ្តោយកចិត្តទុកដាក់លើវិធានការដាក់ឱ្យនៅដាច់ដោយឡែកអ្នកឆ្លងជំងឺ និងត្រួតពិនិត្យនិងរកឃើញ​អ្នក​ប៉ះយ៉ាងជិតស្និទ្ធនឹងអ្នកជំងឺ (ករណីកម្រិត F1 និង F2)។

មូលនិធិអាស៊ី - ប៉ាស៊ីហ្វិកបានវាយតម្លៃថា៖ “វៀតណាមបានអនុវត្តប្រកបដោយជោគជ័យតាមរយៈការត្រួតពិនិត្យមនុស្សដែលទាក់ទងនឹងអ្នកឆ្លងជំងឺយ៉ាងឆាប់រហ័ស​អាស្រ័យលើការធ្វើចំណាត់ថ្នាក់នៃករណីឆ្លង ករណីសង្ស័យឆ្លង ករណីប៉ះពាល់ឆ្លង Covid-19 និងកៀគរបុគ្គលិកសុខាភិបាល នគរបាល កងទ័ប និងមន្រ្តីរាជការដើម្បីធ្វើត្រួតពិនិប្រភពដើមយ៉ាងឆាប់រហ័ស”។

ទីពីរគឺ វៀតណាមបានអនុវត្តវិធានការតាមដានយ៉ាងជិតស្និទ្ធ ចំពោះករណីសង្ស័យឆ្លង។ ក្រសួងសុខាភិបាលវៀតណាមបានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីបង្កើតប្រព័ន្ធរាយការណ៍តាមអនឡាញ់សម្រាប់ករណីសង្ស័យឆ្លងនិងអ្នកឆ្លងវីរុស Covid-19។ អ្នកដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយករណីឆ្លងនិងសង្ស័យឆ្លងត្រូវបាននាំចូលទៅមូលដ្ឋានទិន្នន័យក្នុងពេលវេលាជាក់ស្តែង។ លើសពីនេះទៅទៀត ក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម (MIC) ក៏បានណែនាំកម្មវិធីទូរស័ព្ទមានឈ្មោះថា NCOVI ដែលអនុញ្ញាតឱ្យសាធារណជនរាយការណ៍ពីស្ថានភាពសុខភាពប្រចាំថ្ងៃ។

វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក៏បានវាយតម្លៃខ្ពស់ចំពោះការឆ្លើយតបយ៉ាងឆាប់រហ័សរបស់វៀតណាម។ WEF បានកត់សម្គាល់ថា វៀតណាមគឺជាប្រទេសមួយដែលមានកងកម្លាំងយោធានិងសន្តិសុខធំៗនិងត្រូវបានរៀបចំយ៉ាងល្អ ហើយអាចនាំចេញសម្រេចចិត្តយ៉ាងឆាប់រហ័សនិងអនុវត្តវិធានការភ្លាមៗ។

អាចនិយាយបានថា បណ្តាប្រទេសក្នុងតំបន់និងលើពិភពលោកត្រូវរៀននិងធ្វើតាមពីរវិធានការ​ទប់ស្កាត់ជំងឺ Covid-19 របស់វៀតណាម៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: bapquocte)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ