Trending now

កាសែតអូស្រ្តាលីបានសរសេរអំពីយុទ្ធសាស្ត្រប្រឆាំងនឹងជំងឺ COVID-19 របស់វៀតណាម ប្រកបដោយប្រសិទ្ធភាព

18:41 | 25/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ២៥ ឧសភា លើគេហទំព័រ Theconversation (អូស្រ្តាលី) បានចុះផ្សាយអត្ថបទមួយ ដោយកោតសរសើរចំពោះវិធានការរបស់រដ្ឋាភិបាលវៀតណាម ក្នុងការប្រឆាំងនឹង COVID-19 ដែលលោក Mieszko Mazurជាអ្នកនិពន្ធអត្ថបទនេះ បានធ្វើដំណើរទៅប្រទេសវៀតណាមក្នុងខែកុម្ភៈ ឆ្នាំ ២០២០ ។

តេស្តសីតុណ្ហភាពរាងកាយសម្រាប់សិស្សនៅសាលានានាក្នុងរដ្ឋធានីHa Noi ។ (រូបថត៖ AFP)

យោងតាមអត្ថបទនេះ ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 គឺខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ ហើយផលប៉ះពាល់ដែលជំងឺរាតត្បាតមានទៅលើប្រទេសនីមួយៗក៏ខុសគ្នាដែរ។ ប៉ុន្តែប្រទេសវៀតណាមគឺជាករណីលើកលែង ក្នុងបណ្តាប្រទេសអាប់អួរ៖ ប្រទេសវៀតណាមមិនបានកត់ត្រាអំពីការស្លាប់ណាមួយដែលទាក់ទងនឹងជំងឺ COVID-19 ចាប់តាំងពីថ្ងៃទី ១៦ ខែមេសារហូតមកដល់ពេលនេះ មិនមានករណីថ្មីនៅក្នុងសហគមន៍ទេ។

អ្នកនិពន្ធទទួលស្គាល់ថា ជោគជ័យខាងលើនេះគឺមានសារៈសំខាន់ក្នុងបរិបទដែលវៀតណាមនៅតែជាប្រទេសកំពុងអភិវឌ្ឍន៍ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ទាបជាងបណ្តាប្រទេសដូចជា អាមេរិកឬអ៊ីតាលី។ លើសពីនេះទៅទៀត ប្រទេសវៀតណាមក៏មានព្រំដែនមានប្រវែងជាង ១៤០០ គីឡូម៉ែត្រជាមួយប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម។ ទីបំផុតដោយមានប្រជាជនជិត ១០០ លាននាក់ ប្រទេសវៀតណាមគឺជាប្រទេសដែលមានដង់ស៊ីតេប្រជាជនខ្ពស់បំផុត នៅលើពិភពលោក។

ប្រទេសវៀតណាមគឺជាសក្ខីភាពមួយដែលបង្ហាញថា ធនធានហិរញ្ញវត្ថុជាច្រើន ដែលមិនមែនជាកត្តាសំខាន់ក្នុងជោគជ័យឬបរាជ័យនៃយុទ្ធសាស្ត្រជាតិប្រឆាំងនឹងជំងឺ COVID-19 ទេ។ តាំងពីដំបូង រដ្ឋាភិបាលវៀតណាមបានចាត់វិធានការដែលលើសពីអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) ដោយចាត់ទុកថា ការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតរាតតាមទ្រង់ទ្រាយធំ។

អត្ថបទនេះលើកឡើងវិញនូវវិធានការយ៉ាងខ្លាំងដែលរដ្ឋាភិបាលវៀតណាមបានអនុវត្ត ចាប់តាំងពីការបិទព្រំដែនជាមួយចិន កាលពីដើមខែមករា ការអនុវត្ត​វិធានការដាក់ឲ្យនៅដាច់ដោយឡែកពីគេ ក្នុងរយៈពេល ១៤ ថ្ងៃសម្រាប់អ្នកចូលប្រទេសវៀតណាម រហូតដល់វិធានការធានាសន្តិសុខសង្គមសម្រាប់ប្រជាជនដែលងាយរងគ្រោះដោយសារជំងឺ COVID-19។

អ្នកនិពន្ធបានសន្និដ្ឋានថា ការប្រយុទ្ធប្រឆាំងជំងឺ COVID-19 នាពេលអនាគតនៅតែមិនទាន់ច្បាស់នៅឡើយ ប៉ុន្តែប្រទេសវៀតណាមគឺជាសក្ខីភាពដែលបង្ហាញថាការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតប្រកបដោយជោគជ័យ មិនចាំបាច់មានធនធានហិរញ្ញវត្ថុជាច្រើននិងហិរញ្ញវត្ថុដ៏រឹងមាំនោះទេ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ