Trending now

ក្រុមហ៊ុនសាជីវកម្មអន្តរជាតិហង្ស ( Phoenix Group) ទទួលបានប័ណ្ណសរសើរពីលោកនាយករដ្ឋមន្រ្តីវៀតណាម

16:00 | 04/01/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្រុមហ៊ុនសាជីវកម្មអន្តរជាតិហង្ស (Phoenix Group) ទើបបានទទួលប័ណ្ណសរសើរពី នាយករដ្ឋមន្រ្តីវៀតណាម និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ក្រសួងនគរបាលនិងស្ថាប័ននានាដែលប្រគល់ជូនដោយសារការរួមចំណែកយ៉ាងសកម្មក្នុងវិស័យជាច្រើន។

លេខាគណៈកម្មាធិការបក្សខេត្ត Bac Ninh លោក Nguyen Nhan Chien ប្រគល់ជូន លោក Nguyen Van Hung - ប្រធានក្រុមប្រឹក្សាភិបាល Phoenix Group។

នារសៀលថ្ងៃទី ៣ ខែមករា នៅស្រុក Moc Chau ខេត្ត Son La ក្រុមហ៊ុនសារជីវកម្មអន្តរជាតិហង្ស បានរៀបចំពិធីទទួលប័ណ្ណសរសើរពីលោកនាយករដ្ឋមន្រ្តីវៀតណាម និងរង្វាន់ដ៏ថ្លៃថ្នូពីរាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម រួមទាំងពីក្រសួងនគរបាលនិងស្ថាប័ននានានៅមូលដ្ឋានបានប្រគល់ជូនផងដែរ។ អញ្ជើញចូលរួមក្នុងពិធីមានវត្តមានរបស់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ឆាយណាវុធ និងលេខាគណៈកម្មាធិការបក្សខេត្ត Bac Ninh លោក Nguyen Nhan Chien រួមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ។

ក្នុងឆ្នាំ ២០១៩ Phoenix Group បន្តមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងអាជីវកម្មដោយបញ្ជាក់ពីតម្លៃនៃពាណិជ្ជសញ្ញា Phoenix Group នៅទីផ្សារក្នុងស្រុកនិងអន្តរជាតិលើវិស័យជាច្រើន ដើម្បីរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍អាជីវកម្ម។ ក្រៅពីនោះ លទ្ធផលអាជីវកម្មរបស់ Phoenix Group តែងតែផ្តោតលើកិច្ចការសុខុមាលភាពសង្គម ហើយចាត់ទុកនេះគឺជាការងារសំខាន់ស្របជាមួយភារកិច្ចអភិវឌ្ឍន៍។ រីឯនាឆ្នាំ ២០១៩ Phoenix Group បានរួមវិភាគទានទឹកប្រាក់រាប់ពាន់លានដុងដល់ការងារនេះដោយផ្តោតសំខាន់លើការជួយឧបត្ថម្ភជនក្រីក្រនិងកសាងជនបទ ថ្មីជាដើម។

ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា លោក ឆាយណាវុធ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាក៏បានប្រគល់ប័ណ្ណសរសើរជូនដល់ប្រធានក្រុមប្រឹក្សាភិបាលលោក Nguyen Van Hung និង អគ្គនាយក Phoenix Group លោក Nguyen Quoc Khanh។

Phoenix Group ក៏ជាអង្គភាពផ្តល់ជំនួយឧបត្ថម្ភយ៉ាងសកម្មក្នុងសកម្មភាពការទូតរបស់ប្រជាជននៃសមាគមមិត្តភាពវៀតណាម - កម្ពុជា សមាគមមិត្តភាពវៀតណាម - ចិន តាមរយៈសម្ព័ន្ធសមាគមមិត្តភាពវៀតណាម ព្រមទាំងជួយជ្រោមជ្រែងដល់និស្សិតកម្ពុជានិងឡាវដែលកំពុងសិក្សានៅប្រទេសវៀតណាមជាដើមផងដែរ។ ជាមួយនឹងសមិទ្ធិផលដែលបានពោលខាងលើនេះនាឆ្នាំ ២០១៩ Phoenix Group ទទួលបានការលើកសរសើរនិងរង្វាន់ដ៏ថ្លៃថ្នូពីនាយករដ្ឋមន្រ្តីវៀតណាម និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពីក្រសួងស្ថាប័ននិងមូលដ្ឋានជាច្រើនទៀតផង។

លោកឧត្តមសេនីយ៍ត្រី Bui Minh Giam អញ្ជើញប្រគល់ប័ណ្ណសរសើរជូនសមូហភាពនិងបុគ្គលជំនួន ៦នាក់នៃPhoenix Group

នៅឯក្នុងពិធីនេះ ក្រោមការអនុញ្ញាតពីនាយករដ្ឋមន្រ្តីវៀតណាម លេខាគណៈកម្មាធិការបក្សខេត្ត Bac Ninh លោក Nguyen Nhan Chien បានអញ្ជើញប្រគល់ប័ណ្ណសរសើររបស់លោក នាយករដ្ឋមន្រ្តី ជូនលោក Nguyen Van Hung - ប្រធានក្រុមប្រឹក្សាភិបាល Phoenix Group ដោយសារលោកបានមានស្នាដៃដ៏ឆ្នើមក្នុងការរួមចំណែកយ៉ាងសកម្មដល់ជោគជ័យនៃឆ្នាំមិត្តភាពវៀតណាម - កម្ពុជាផងដែរ។

Nguyen Van Hung - ប្រធានក្រុមប្រឹក្សាភិបាល Phoenix Group អញ្ជើញថ្លែងមតិក្នុងពិធី។

ទន្ទឹមនឹងនេះដែរ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា លោក ឆាយណាវុធ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាក៏បានប្រគល់ប័ណ្ណសរសើរជូនដល់ប្រធានក្រុមប្រឹក្សាភិបាលលោក Nguyen Van Hung និង អគ្គនាយក Phoenix Group លោក Nguyen Quoc Khanh សម្រាប់ការរួមចំណែករបស់ពួកគេក្នុងការពូនជ្រុំចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជា៕

រូបថត៖ m.cand.com.vn

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់