Trending now

កញ្ញា H'Hen Niê មានកិត្តិយក្នុងនាមជា”មោទនភាពអាស៊ីអាគ្នេយ៍”

11:20 | 17/07/2020 (បកប្រែដោយឌីណា)

យុគសម័យ - កាលពីពេលថ្មីៗនេះ រូបភាពរបស់បវរកញ្ញាចក្រវាឡវៀតណាម H'Hen Nie បានលេចចេញនៅលើទំព័រហ្វេសប៊ុកជាផ្លូវការរបស់អាស៊ានដែលធ្វើអោយអ្នកគាំទ្រសម្រស់ជនជាតិវៀតណាមពិតជាមោទនភាពយ៉ាងខ្លាំង។ ដូច្នោះហើយ បវកញ្ញា H'hen Nie ត្រូវបានគេផ្តល់កិត្តិយសជាមនុស្សម្នាក់ក្នុងចំណោមបណ្តាបុគ្គលគំរូនិងជា“ មោទនភាពនៃអាស៊ីអាគ្នេយ៍” ។

បវរកញ្ញាចក្រវាឡវៀតណាម H'Hen Niê ត្រូវបាន​ទំព័រហ្វេសប៊ុកអាស៊ាន​ផ្តល់កិត្តិយស​ក្នុង​ជា”មោទនភាពអាស៊ីអាគ្នេយ៍”។ (រូបថត៖ VOV)

ទំព័រហ្វេសប៊ុកជាផ្លូវការរបស់អាស៊ានដែលរៀបរាប់អំពីបវរកញ្ញាចក្រវាឡ វៀតណាម H'Hen Nie មិនត្រឹមតែត្រូវបានគេស្គាល់​ជា​រាជនីសម្រស់ដ៏ល្បីល្បាញ​និងជាតារាបង្ហាញម៉ូតដែលទទួលបានជោគជ័យ នៅប្រទេស​វៀតណាម​ប៉ុណ្ណោះទេ ​ប៉ុន្តែ​នាងក៏ត្រូវបានគេស្រឡាញ់យ៉ាងខ្លាំង​ ពីព្រោះ​ឫកស្មោះត្រង់និងសាមញ្ញរបស់នាង និងចូលរួមក្នុង​គម្រោងសប្បុរសធម៌​សម្រាប់សហគមន៍ក្នុងកំឡុងពេលចាប់តាំងពីឈ្នះពានរង្វាន់និងគ្រងមកុដកិត្តិយសដ៏ធំជាបវរកញ្ញាចក្រវាឡវៀតណាម មកដល់ពេលនេះ។ គេហទំព័រហ្វេសប៊ុកអាស៊ានក៏បានលើកឡើងថា បវរកញ្ញាចក្រវាឡ វៀតណាម H'Hen Niê គឺជាឯកអគ្គរដ្ឋទូតសកល​សម្រាប់ Room to Read ដែលជាអង្គការមិនរកប្រាក់ចំណេញ ផ្តោតលើការផ្តល់ធនធានសម្រាប់​ការអប់រំ​និងកម្មវិធីអក្ខរកម្មរបស់ក្មេងស្រី។

បន្ទាប់មក នាងត្រូវបានគេបោះឆ្នោតនិង​ជ្រើសរើសជា "Timeless Beauty - សម្រស់ឆ្លងកាត់ពេលវេលា" នៅឆ្នាំ ២០១៨ ។ (រូបថត៖ VOV)

ការដែលបវរកញ្ញាចក្រវាឡវៀតណាម H'Hen Nie ត្រូវបានផ្តល់កិត្តិយស​នៅលើ​ទំព័រហ្វេសប៊ុកជាផ្លូវការរបស់អាស៊ានដែល បានធ្វើឱ្យអ្នកគាំទ្រសម្រស់​របស់វៀតណាម​មានការភ្ញាក់ផ្អើល​និង​សប្បាយ​រីករាយ​យ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណឹង អ្នកគាំទ្រអន្តរជាតិ​ក្នុងតំបន់​ក៏បានកោតសរសើរបវរកញ្ញា H'Hen Nie ផងដែរ។

បវរកញ្ញាចក្រវាឡវៀតណាម H'Hen Nie តំណាងឱ្យប្រទេសវៀតណាម​ក្នុងការប្រកួតបវរកញ្ញាដ៏ធំជាងគេនៅលើពិភពលោក Miss Universe ប្រចាំឆ្នាំ២០១៨ នៅប្រទេសថៃ​ និងជួយ​វៀតណាមបង្កើតប្រវត្តិសាស្ត្រនៅពេលដែលឈានដល់ Top ៥។ បន្ទាប់មក ​២ ឆ្នាំក្រោយ ការប្រកួតប្រជែងឥទ្ធិពលរបស់ H'Hen Nie នៅតែមានដដែល ក្នុងដួងចិត្ត​អ្នកគាំទ្រអន្តរជាតិ​ស្រឡាញ់​និងកោតសរសើរ។

វិលត្រឡប់ទៅប្រទេសវៀតណាមវិញ បន្ទាប់ពីការប្រកួត​បវរកញ្ញាចក្រវាលឆ្នាំ ២០១៨ និងប្រគល់ម្កុដ​ជូនដល់​បវរកញ្ញាចក្រវាឡ វៀតណាម Khanh Van កញ្ញា H'Hen Niê បន្តបំពេញបេសកកម្ម​បវរកញ្ញា​ដោយមានសកម្មភាព​សប្បុរសធម៌ជាច្រើន​ដែលមានអត្ថន័យនិងគួរឱ្យកោតសរសើរ។ នាងគឺជាគំរូភ្លឺចិញ្ចាចសម្រាប់ក្មេងស្រីក្មេងៗធ្វើតាម./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម