Trending now

Viettel ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនវៀតណាមដែលមានឥទ្ធិពលធំជាងគេនៅអាស៊ី

21:49 | 28/03/2021

យុគសម័យ - នាថ្ងៃទី ១០ ខែសីហា សារជីវកម្មឧស្សាហកម្ម Viettel - ទូរគមនាគមន៍កងទ័ព (Viettel) បានឲ្យដឹងថានៅពានរង្វាន់ធុរកិច្ចឆ្នើមនិងនិរន្តរភាពបំផុតនៅអាស៊ី (Asia’s Most Prestigious Leadership & Sustainability Award - ACES) Viettel ទទួលបានជាក្រុមហ៊ុនដែលមានឥទ្ធិពលបំផុតនៅអាស៊ី។ Viettel គឺជាក្រុមហ៊ុនតែមួយគត់នៅប្រទេសវៀតណាមដែលទទួលបានពានរង្វាន់នេះ។

Viettel ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនវៀតណាមដែលមានឥទ្ធិពលធំជាងគេនៅអាស៊ី

ACES គឺជាពានរង្វាន់សម្រាប់អង្គភាពអាជីវកម្មប្រកបដោយនិរន្តរភាពនិងឈាមមុខគេក្នុងការត្រួសត្រាយផ្លូវនៅអាស៊ីដែលអាចមានឥទ្ធិពលលើប្រជាជននិងទំនាក់ទំនងអន្តរជាតិផងដែរ។ អង្គភាពអាជីវកម្មត្រូវបានជ្រើសរើសដោយផ្អែកលើការរីកចម្រើន កម្លាំងខាងធនធានមនុស្ស កំរិតច្នៃប្រឌិត ឥទ្ធិពលរបស់ពាណិជ្ជសញ្ញានៅអាស៊ី និងការប្តេជ្ញាចិត្តចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។

ដោយបេសកកម្ម “ត្រួសត្រាយការស្ថាបនាសង្គមឌីជីថល” Viettel បានអនុវត្តគំរោងបំលែងឌីជីថលជាច្រើននៅក្នុងប្រទេសជាច្រើនក្នុងនោះមាន ៥ ប្រទេសនៅអាស៊ី។ នៅក្នុងប្រទេសទាំងអស់នេះ ក្រុមហ៊ុន Viettel ផ្តោតលើការអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក ទីក្រុងឆ្លាត ការផ្លាស់ប្តូរឌីជីថលសម្រាប់វិស័យសុខាភិបាល ការអប់រំ និងការដឹកជញ្ជូនជាដើមផងដែរ។

Viettel បាននាំប្រទេសចំនួន ៥ នៅអាស៊ី (រួមមាន វៀតណាម កម្ពុជា ឡាវ ទីម័រខាងកើត និងមីយ៉ាន់ម៉ា) ចូលទៅក្នុងបញ្ជីប្រទេសដែលមានការជឿនលឿនឈានមុខគេគួរឲ្យកត់សម្គាល់ខាងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាននៅលើពិភពលោក។ អាស្រ័យហេតុនេះ ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ ចំណូលទិន្នន័យរបស់ក្រុមហ៊ុន Viettel នៅទីផ្សារក្រៅប្រទេស បានឈានដល់កន្លះពាន់លានដុល្លារអាមេរិកស្មើនឹង ១០៦,២% នៃផែនការ។ ប្រាក់ចំណូលតាមកាបូបអេឡិចត្រូនិកសម្រេចបាន ៦ លានដុល្លារអាមេរិកដែលស្មើនឹង ១២៧% នៃផែនការ រីឯការចុះឈ្មោះប្រើប្រាស់សេវារបស់អតិថិជនបានឈានដល់ ១៥៤% នៃផែនការ ដែលស្មើនឹង ៨% នៃគណនីអតិថិជនដែលចុះឈ្មោះប្រើប្រាស់សេវាសរុបផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ