Trending now

Viettel ចូលរួមវិភាគទានយ៉ាងសកម្មក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន

14:09 | 01/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - តំណាងឱ្យប្រទេសវៀតណាមក្លាយជាកត្តាសំខាន់ដែលរួមចំណែកដល់ការផ្លាស់ប្តូរហេដ្ឋារច នាសម្ព័ន្ធទូរគមនាគមន៍របស់បណ្តាប្រទេសអាស៊ាន ៥/១០ ក្នុងរយៈពេលកន្លងមក Viettel បានចូល រួមចំណែកក្នុងការផ្លាស់ប្តូរឱកាសយុត្តិធម៌ខាងឌីជីថលនៅទូទាំងតំបន់។

Viettel ចូលរួមវិភាគទានយ៉ាងសកម្មក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន

នាថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២០ គឺជារយៈពេលមួយភាគបួននៃសតវត្សរ៍នៅពេលដែលប្រទេស​វៀតណាមបានចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលជាតំបន់នៃប្រទេស ចំនួន ១០ មានកំណើនសេដ្ឋកិច្ចប្រកបដោយភាពស្វាហាប់បំផុតនៅលើពិភពលោកជាមួយនឹងអត្រា ៦% / ឆ្នាំ។ ជាពិសេស Viettel តំណាងឲ្យ ប្រទេសវៀតណាមក្លាយជាកត្តាសំខាន់ដែលរួមចំណែកដល់ការ ផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់ប្រទេសចំនួន ៥/១០ រួមចំណែកផ្លាស់ប្តូរឱកាសនៃ សមធម៌ខាងឌីជីថលនៅទូទាំងតំបន់។

ជាក់ស្តែងនៅប្រទេសកម្ពុជា សេវាមិត្តហ្វូន (ពាណិជ្ជសញ្ញារបស់ Viettel នៅកម្ពុជា) ជាលើកដំបូង បានគ្របដណ្តប់សេវាកម្ម ៩៧% នៃចំនួនប្រជាជនយ៉ាងឆាប់រហ័សដើម្បីក្លាយជាសេវាទូរគមនាគមន៍មាន ចំណែកទីផ្សារលេខ ១ នៅក្នុងប្រទេសនេះ។ រីឯនៅប្រទេសឡាវហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍បាន កើនឡើង ៤ ដងបន្ទាប់ពីក្រុមហ៊ុន Viettel វិនិយោគលើប្រទេសនេះ។ ចំនួនប្រជាជននៅទីម័រខាងកើត ដែលទទួលបានសេវាទូរគមនាគមន៍បានកើនឡើងពី ៣០% ទៅ ៦០% នៃចំនួនប្រជាជន។ ចាប់តាំងពី បានចូលរួមក្នុងទីផ្សារទូរគមនាគមន៍ម៉ាក Mytel - ពាណិជ្ជសញ្ញារបស់ Viettel ដែលបានវិនិយោគនៅក្នុង ប្រទេសមីយ៉ាន់ម៉ាបានជួយធ្វើឱ្យសេវាអ៊ិនធឺរណែតនៅក្នុងប្រទេសនេះមានដង់ស៊ីតេកើនឡើងពី ៣១% (បើគិតតាំងពីខែមិថុនាឆ្នាំ ២០១៨ - ចំពេលវេលាដែល Mytel ផ្តល់សេវា) កើនឡើងដល់ ៥៥% (នាខែ កញ្ញាឆ្នាំ ២០១៩)។

តេឡេម័រ (Telemor) ជាក្រុមហ៊ុនផ្គត់ផ្គង់សេវា លេខមួយនៅក្នុងទីផ្សារនៅទីម័រខាងកើត

រហូតមកដល់បច្ចុប្បន្ននេះសេវាអ៊ិនធឺណិតល្បឿនលឿនផ្អែកលើខ្សែកាបអុបទិក និងប្រព័ន្ធ 4G ត្រូវបានគ្របដណ្តប់ដោយ Viettel នៅក្នុងប្រទេសចំនួន ៥ ក្នុងតំបន់អាស៊ាន។ នេះគឺជា មូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ប្រទេសនីមួយៗអនុវត្តនូវគំរោងចំនួន ៤.០ ក្នុងវិស័យជាច្រើននៃរដ្ឋា ភិបាលអេឡិចត្រូ និកទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក អប់រំ កសិកម្ម ការដឹកជញ្ជូន សន្តិសុខជាដើម។ ជាជំហានៗឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលលនិងកសាងសេដ្ឋកិច្ចឌីជីថល។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន Viettel បានអនុវត្តការសាកល្បងសេវា 5G នៅប្រទេសវៀតណាម ឡាវ និងកម្ពុជា ដែលធ្វើឱ្យ ប្រទេសទាំងនេះក្លាយជាប្រទេសដំបូងគេក្នុងការដាក់ពង្រាយសេវា 5G ផងដែរ។

ទន្ទឹមនឹងនេះដែរការរួមចំណែករបស់ក្រុមហ៊ុន Viettel នៅឯបណ្តាប្រទេសមាជិកអាស៊ានក៏ទទួល សមិទ្ធិផលយ៉ាងធំធេងផងដែរ។ជាក់ស្តែងនៅប្រទេសកម្ពុជាសេវាមិត្តហ្វូននៃក្រុមហ៊ុន​ Viettel បាននាំ យកប្រព័ន្ធទូរគមនាគមន៍និងអ៊ិនធឺរណែតដែលមានល្បឿនលឿនទៅដល់តំបន់ដាច់ស្រយាល សាលា រៀន សហគមន៍ដោយនាំយកបច្ចេកវិទ្យាទៅគ្រប់ទិសទីនៃជីវិតសង្គម។ នាបច្ចុប្បន្នមិត្តហ្វូនគឺជាសេវានាំ មុខគេនៅក្នុងប្រទេសនេះដែលមានស្ថានីយ៍ផ្សាយចំនួន ៧០០០ កន្លែង ខ្សែកាបអុបទិកមានប្រវែង ២០,០០០ គីឡូម៉ែត្រ ការគ្របដណ្ដប់សម្រេចដល់ ៩៧% ជាមួយអតិថិជនជិត ៦ លាននាក់ស្មើនឹង ៤១.៣% នៃចំណែកទីផ្សារ។ ក្រុមហ៊ុន Mefone ក៏បានបរិច្ចាគថវិការាប់លានដុល្លារដល់ថវិការដ្ឋ បង្កើតការងារដល់បុគ្គលិកក្នុងស្រុកជាង ២.០០០ នាក់ផងដែរ។

Mytel - ពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Viettel នៅប្រទេសឡាវ

នៅប្រទេសឡាវ ជាមួយនឹងម៉ាកយីហោ Unitel ក្រុមហ៊ុន Viettel បានបង្កើតសេវា មួយដែលមានដង់ ស៊ីតេខ្ពស់បំផុតនៃស្ថានីយ៍និងខ្សែកាបអុបទិកដោយធានាបាននូវសេវាកម្មដែលមានគុណភាពល្អបំផុតដល់អតិថិជនគឺស្ថានីយ៍ផ្សាយចំនួន ៤០០០ កន្លែង (BTS) និងខ្សែកាបអុបទិកចំនួន ២៣,០០០ ។ គ្របដណ្តប់ ១០០% នៃស្រុកនិង ៩៥% នៃចំនួនប្រជាជនឡាវដោយជួយ បណ្តាញទូរគមនាគមន៍នៅទី នេះមានចំនួន៤ដងផងដែរ។

នៅទីម័រខាងកើត តេឡេម័រ (Telemor) ជាក្រុមហ៊ុនផ្គត់ផ្គង់សេវា លេខមួយនៅក្នុងទីផ្សារទាក់ទងនឹង ទាំងចំណែក ប្រាក់ចំណូល ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញបច្ចេកវិទ្យានិង ក៏ជាម៉ាកសញ្ញាល្អបំផុតនៅទីម័រខាងកើតផងដែរ។ ការមកដល់នៃតេឡេម័រមានឥទ្ធិពលជាក់លាក់លើ ឧស្សាហកម្មទូរគមនាគមន៍របស់ ប្រទេសនេះជាពិសេសសអត្រាប្រជាជនដែលមានលទ្ធភាពទទួលបានសេវាទូរគមនាគមន៍បានកើនឡើងពី ៣០% ទៅ ៦០% នៃចំនួនប្រជាជនផងដែរ។

នៅមីយ៉ាន់ម៉ាវិញ Mytel ក៏បានក្លាយជាផ្កាយមួយនៅក្នុងឧស្សាហកម្មទូរគមនាគមន៍ក៏ដូចជាគម្រោង ដើម្បីចូលរួមលើកកម្ពស់គុណភាពនៃទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ចនិងការទូតរវាងប្រទេសទាំងពីរ។ ដើមទុនវិនិយោគដែលបានចុះបញ្ជីសរុបរបស់គម្រោងមានចំនួន ៦៦ % នៃមូលធនវិនិយោគដែលបានចុះ បញ្ជីរបស់វៀតណាមនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងចំណោមប្រទេស ៤៩ និងដែនដីដែលបានវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ានិងជាវិនិយោគិនធំទី២នៅក្នុងតំបន់នៅអាស៊ាន ដែលបានវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: congnghe.tuoitre.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់