Trending now

IMF៖ វៀតណាមប្រឆាំងនឹងជំងឺកូវិដ១៩ប្រកបដោយជោគជ័យ បានសំណូមពរទិសដៅសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍

15:58 | 13/07/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - អត្ថបទចុះផ្សាយនៅលើគេហទំព័ររបស់ IMF បានវាយតម្លៃថាវៀតណាមជាគំរូជោគជ័យនៃប្រទេសកំពុងអភិវឌ្ឍន៍អាចឈ្នះនឹងជំងឹកូវិដ១៩ ។

ទាហានប៉ូលីសចល័តនៅបំពេញភារកិច្ចនៅពហុកីឡដ្ឋាន Thien Truong នៅពេលការប្រកួត V - League ត្រឡប់មកវិញក្រោយកូវិដ១៩។ (ប្រភព៖ Reuters)

អ្នកជំនាញនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រួមមានលោកស្រី Era Dabla-Norris លោកស្រី Anne-Marie Gulde-Wolf និងលោក Francois Painchaud ក្នុងអត្ថបទចុះផ្សាយនៅលើគេហទំព័ររបស់ IMF ដើម្បីវាយតម្លៃនិងទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវិដ១៩ នៃប្រទេសវៀតណាមសំណូពរទិសដៅសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

ទោះបីសេដ្ឋកិច្ចវៀតណាមរងផលប៉ះពាល់គួរឱ្យកត់សម្គាល់ផងដែរដោយសារការចុះខ្សោយនៃតម្រូវការអ្នកប្រើប្រាស់និងការថយចុះពាណិជ្ជកម្មក៏ដោយក៏យុទ្ធសាស្ត្រទប់ទល់នឹងជំងឺដែលមានប្រសិទ្ធិភាពនឹងជួយឱ្យមានការស្តារឡើងវិញលឿនជាង។

យុទ្ធសាស្ត្រជោគជ័យរបស់វៀតណាមមួយផ្នែកគឺដោយសារបទពិសោធរបស់ខ្លួនក្នុងការដោះស្រាយការផ្ទុះជំងឺមុនដូចជាការរីករាលដាលនៃជំងឺ SARS ក្នុងឆ្នាំ ២០០៣ ។ តាំងពីដំបូងលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានដឹកនាំផ្តល់អាទិភាពសុខភាពរបស់ប្រជាជនជាងបញ្ហាសេដ្ឋកិច្ច។ យុទ្ធសាស្ត្រនេះត្រូវបានអនុវត្តយ៉ាងឆាប់រហ័សដោយមានជំនួយពីភ្នាក់ងារពាក់ព័ន្ធ។ បណ្តាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពក៏ជួយប្រជាជនប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពដែរ ហើយនេះជាមេរៀនសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានដាក់កម្រិតដោយជោគជ័យនូវការរីករាលដាលនៃជំងឺកូវិដ១៩ ប៉ុន្តែជាការពិតវាជាផលប៉ះពាល់ខាងសេដ្ឋកិច្ចដែលជៀសមិនរួច។ គេបានព្យាករណ៍ថាការចុះខ្សោយនៃតម្រូវការក្នុងស្រុកនិងបរទេសនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចថយចុះគួរឱ្យកត់សម្គាល់ពីជិត ៧% ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដល់ ២,៧% ក្នុងឆ្នាំ ២០២០ ។

ទោះយ៉ាងណាផលប៉ះពាល់នៃការរាតត្បាតលើសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងមានតិចជាងប្រទេសភាគច្រើននៅក្នុងតំបន់។ ចក្ខុវិស័យនៃការងើបឡើងវិញហាក់ដូចជាវិជ្ជមាននៅពេលវិធានការរក្សាគម្លាតសង្គមត្រូវបានដកចេញ អាជីវកម្មចាប់ផ្តើមប្រតិបត្តិការឡើងវិញហើយអតិថិជនត្រលប់ទៅហាងនិងភោជនីយដ្ឋានវិញ។

មានសញ្ញានៃការងើបឡើងវិញក្នុងស្រុកជាមួយនឹងការលក់រាយនិងផលិតកម្មឧស្សាហកម្មបានងើបឡើងវិញពីកម្រិតទាបក្នុងកំឡុងពេលអនុវត្តរក្សាគម្លាតសង្គម។ ទោះយ៉ាងណាកំណើនរឹងមាំនិងចីរភាពក៏នឹងតម្រូវឱ្យមានការងើបឡើងវិញផ្នែកសេដ្ឋកិច្ចនៃដៃគូពាណិជ្ជកម្មរបស់វៀតណាមផងដែរ។

សាមគ្គីភាពនិងឯកភាពរបស់ប្រជាជនគឺជាគន្លឹះនៃភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ តាំងពីដំណាក់កាលដំបូងការឃោសនាអំពីគ្រោះថ្នាក់នៃវីរុសនិងអំពីយុទ្ធសាស្ត្រការពារជំងឺគឺមានលក្ខណៈសាធារណៈនិងមានតម្លាភាព។

ព័ត៌មានលម្អិតស្តីពីរោគសញ្ញាការប្រុងប្រយ័ត្ននិងទីតាំងធ្វើតេស្តត្រូវបានបញ្ជូនយ៉ាងឆាប់រហ័សតាមរយៈប្រព័ន្ធផ្សព្វផ្សាយគេហទំព័ររបស់រដ្ឋាភិបាលវិស័យនិងផ្ទាំងរូបភាពនៅតាមមន្ទីរពេទ្យ វិទ្យាស្ថានការិយាល័យអគារផ្ទះល្វែងនិងទីផ្សារ តាមរយៈសារជាសំឡេងរោទិ៍។ ល។ វិធីសាស្រ្តពហុមេឌៀដែលមានការសម្របសម្រួលល្អបានពង្រឹងទំនុកចិត្តរបស់ប្រជាជននិងជួយសង្គមឱ្យអនុវត្តតាមវិធានការណ៍ដើម្បីការពារសុខភាពសាធារណៈនិងបង្ការនឹងជំងឺរាតត្បាត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ