Trending now

CNN៖ តើប្រទេសវៀតណាមរក្សាអត្រា «សូន្យ» នៃចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាត កូវីដ១៩ យ៉ាងដូចម្តេច?

18:17 | 31/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - CNN ទើបតែមានអត្ថបទមួយដែលមានចំណងជើងថា“ តើប្រទេស វៀតណាមរក្សាអត្រាសូន្យនៃចំនួនអ្នកស្លាប់ដោយជំងឺរាតត្បាតសកលកូវីដ១៩ យ៉ាងដូចម្តេច » ព្រមទាំងវិភាគអំពីភាពជោគជ័យរបស់វៀតណាមក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺឆ្លងនេះ ផងដែរ។

CNN ក៏កោតសរសើរចំពោះការកត់ត្រាគ្មានអ្នកស្លាប់ណាមួយដោយជំងឺកូវីដ១៩នៃប្រទេសដែលមានចំនួនប្រជាជន ៩៧ លាននាក់នេះដែរ (រួបថត៖ AFP)

"នៅពេលពិភពលោកទាំងមូលក្រឡេកមើលទៅទ្វីបអាស៊ី ដែលលើកយកឧទាហរណ៍នៃការ គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ប្រកបដោយជោគជ័យ ហើយមនុស្សជាច្រើនមាន ការចាប់អារម្មណ៍និងផ្តល់ការសរសើរដល់កូរ៉េខាងត្បូង តៃវ៉ាន់ឬហុងកុង។ប៉ុន្តែ មានរឿង ជោគជ័យមួយទៀតដែលគួរតែលើកឡើងមូយនោះគឺជាប្រទេសវៀតណាម»។

CNN បានបើកអត្ថបទក្រោមចំណោងថា« “ តើប្រទេស វៀតណាមរក្សាអត្រាសូន្យនៃចំនួនអ្នកស្លាប់ ដោយជំងឺរាតត្បាត សកលកូវីដ១៩ យ៉ាងដូចម្តេច » ដោយវិភាគពីជោគជ័យរបស់វៀតណាម ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត​សកល។ CNN ក៏កោតសរសើរចំពោះការកត់ត្រាគ្មានអ្នកស្លាប់ណាមួយដោយជំងឺកូវីដ១៩នៃប្រទេសដែលមានចំនួនប្រជាជន ៩៧ លាននាក់នេះដែរ។ យោងតាមអ្នកជំនាញសុខាភិបាលសាធារណៈបានឲ្យដឹងថា ភាពជោគជ័យនេះពឹងផ្អែកលើកត្តាជាច្រើនរួមមានសកម្មភាពយ៉ាងរហ័សរបស់រដ្ឋាភិបាល ការត្រួតពិនិត្យនិងការធ្វើចត្តាឡីស័កយ៉ាងម៉ឺងម៉ាត់ក៏ដូចជាការងារផ្សព្វផ្សាយព័ត៌មានយ៉ាង ខ្លាំងនិងមានប្រសិទ្ធភាពផងដែរ។

ភាពជោគជ័យរបស់វៀតណាមអាស្រ័យទៅលើកត្តាជាច្រើនរួមមានសកម្មភាពយ៉ាងរហ័សរបស់រដ្ឋាភិបាល ការត្រួតពិនិត្យនិងការធ្វើចត្តាឡីស័កយ៉ាងម៉ឺងម៉ាត់ក៏ដូចជាការងារផ្សព្វផ្សាយព័ត៌មានយ៉ាង ខ្លាំងនិងមានប្រសិទ្ធភាព (រួបថត៖ AFP)

យោងតាមអត្ថបទរបស់ CNN លទ្ធផលខាងលើកាន់តែគួរឲ្យកត់សម្គាល់ថែមទៀត ដោយសារវៀតណាមជាប្រទេសដោយមានប្រាក់ចំណូលមធ្យមកម្រិតទាប និងប្រព័ន្ធសុខាភិបាលមិនរីកចម្រើនបើធៀបនឹងប្រទេសផ្សេងៗនៅក្នុងតំបន់។ អត្ថបទនេះក៏បានដកស្រង់តួរលេខរបស់ធនាគារពិភពលោកថា វៀតណាម មានវេជ្ជបណ្ឌិត ត្រឹមតែ៨នាក់ក្នុងចំណោមប្រជាជន១ម៉ឺននាក់ប៉ុណ្ណោះ ពោលគឺស្មើនឹង១/៣ បើធៀបនឹងកូរ៉េខាងត្បូង។ ប៉ុន្តែវៀតណាមបានចាត់រាល់វិធានដ៏ប្រសិទ្ធភាព ដើម្បីបង្ការនិងទប់ស្កាត់ជំងឺឆ្លងនេះរួមមានការឆ្លើយតបជំងឺរាតត្បាតតាំងពីដើមដំបូងវាផ្ទុះឡើង និងមានភាពម្ចាស់ការក្នុងការស្វែងរកអ្នកប៉ះពាល់នឹងវីរុសយ៉ាងដិតដល់ ព្រមទាំង ធ្វើចត្តាឡីស័កប្រកបដោយប្រសិទ្ធភាពចំពោះករណីឆ្លងវីរុសនិងអ្នកប៉ះពាល់ជាមួយតំពន់ដែលផ្ទូះវីរុសជាដើម។

លោកវេជ្ជបណ្ឌិត Thwaites បានមានប្រសាសន៍ថាបទពិសោធន៍ដ៏ សំបូរបែបរបស់ប្រទេសវៀតណាមក្នុងការទប់ស្កាត់ជំងឺឆ្លង ដូចជាជំងឺរាតត្បាត SARS ឆ្នាំ ២០០២-២០០៣ និងជំងឺផ្តាសាយបក្សីក្រោយមកទៀត បានជួយរដ្ឋាភិបាល និងប្រជាជន វៀតណាមត្រៀមខ្លួនរួចជាស្រេចបានយ៉ាងចំពោះការឆ្លើយតបទៅនឹងជំងឺឆ្លង កូវីដ១៩លើកនេះតែម្តង។ លោកវេជ្ជបណ្ឌិត Thwaites បានបន្ថែមទៀតថា «ប្រជាជនមានការប្រយ័ត្នប្រយែងចំពោះជំងឺឆ្លងច្រើនជាងប្រទេសអភិវឌ្ឍន៍ឬប្រទេសដែល កម្រប្រឈមនឹងជំងឺឆ្លងដូចជាអឺរ៉ុប ចក្រភពអង់គ្លេសនិងអាមេរិក។ ប្រជាជននៅទូទាំង ប្រទេសវៀតណាមយល់ថាត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់តាមការណែនាំ របស់រដ្ឋាភិបាលក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ